មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 05:23 នាទី ចំនួនអានៈ 1503

សកម្ម​ភាព​​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លងកាត់​ខេត្ត​សៀម​រាប កំពង់ធំ ឆ្ពោះ​ទៅកាន់​​ខេត្ត​កំពង់ចាម​ មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​យប់​ ដោយ​មិន​មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ​ ដែល​សកម្ម​ភាព​ទាំង​នេះ​ត្រូវ​មហា​ជន​រិះ​គន់​ថា ប្រ​សាស​ន៍​សម្តេច​ហ៊ុន​សែនអោយ​មន្ត្រី​ក្រោម​ឱ​វាត​បង្ក្រាបបទ​ល្មើស​​ឈើ​ក្រ​ញូង​​ហាក់​គ្មាន​ប្រ​សិទ្ធិភាព។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះលោក ពុំ​ នេះ​​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះ​ តឿ (ឈ្មោះហៅក្រៅ) និង​ត្រូវ​ជា​ប្អូន​ជីតួត​មួយរបស់​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ឈ្មោះ ចូច (អ្នក​លក់​សាំង​នៅ​ស្រុក​អន្លង់​វែង)។ ប្រ​ភព​បន្ត​ថា ក្រុម​ខ្សែ​ស្រ​ឡាយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​​ខាង​លើ​នេះ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពុំ បាន​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ស្ទើ​ជា​រៀង​រាល់​យប់​ ដោយ​គ្មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬសមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​នោះ​ទេ ដោយ​សារ​តែ​ឈ្មូន​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ​រូប​នេះ បាន​បង់​លុយ​ក្រោម​តុ​តាម​ដង​ផ្លូវ​អស់​ហើយ។

ជាក់​ស្តែង​ប្រ​ភព​បាន​រាយ​ការណ៍ថា កាល​ពី​យប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ វេលា​ម៉ោង​១០ និង​៣៨​យប់​ មាន​ក្បូន​រថ​យន្ត​ប្រ​ភេទ​បាឡែន​ដឹក​ឈើ​​ក្រ​ញូង​ជា​ច្រើន​គ្រឿង​ និង​​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីតពណ៍​ទឹក​ប្រាក់​ជា​អ្នក​បើក​បិត​គូទ​ពី​ក្រោយ​តាម​ដង​ផ្លូវ​លេខ​៦៧​ ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ កំពង់​ធំ​ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់ចាម​តាម​ផ្លូវ​ជាតិ​លេខ​៦។

នៅ​យប់​ថ្ងៃទី​២៦ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១​និង​៣០​នាទី ក្បួន​ខ្សែ​រថ​យន្ត​បាឡែន​ដឹក​ឈើ​ក្រ​ញូងជា​ច្រើន​គ្រឿង​​របស់​លោក​ពុំ​បាន​ដឹក​ស្ទើ​រូង​ថ្នល់​ផ្លូវ​ជាតិ​លេខ​៦​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ប្រើ​រថ​យន្ត​ពាក់​ស្លាក​លេ​ខ​​ខេមរៈភូមិន្ទ​(ខម)ជា​អ្នក​នាំ​ផ្លូវ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទៀត​ផង។

អ្នក​យក​ព័ត៌មាន​យើង​បាន​សាក់​សួរ​បំ​ភ្លឺ​ករណី​ខាង​លើ​​ពី​លោក​ពុំ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​នេះ​ តែ​លោក​បាន​បដិសេធថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​នេះ មិន​មែន​ជា​របស់​លោក​ទេ។ លោក​ពុំ​បន្ត​ថា វា​ប្រ​ហែ​ល​ជា​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​លោក​ ត្រកួន ព្រោះ​លឺ​ថា​លោក​ត្រ​កួនដឹកឈើ​​ចេញ​កាល​ពី​យប់​មិញ។

លោក​តឿ​ធ្លាប់​បាន​បដិសេជ​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​បាន​ដឹង​រឿង​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ​ទេ លោក​រវល់​ជាប់​ការ​ងារ​នៅ​ឯភ្នំ​ពេញ។

នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​កំ​ពុង​ចរាចរណ៍​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ពី​ចំ​ណុច​កែង​ផ្លូវ​ហៃ​វ៉េ​ ស្រុក​ប្រា​សាទ​បាគង​ឆ្ពោះ​ទៅ​ឃុំ​ដំ​ដែក​ ស្រុក​សូទ្រ​និគម អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ម៉ុង-ប៊ុន​លីម ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប លោក​ថា ជាប់​រវល់​នៅ​ឯខេត្ត​ព្រះ​សី​ហនុពុំ​អាច​ធ្វើ​ការ​បាន​ទេ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍ ជូន​ឯកឧត្តម​ ម៉ន-សាម៉ុន មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប​ភ្លាម​ៗ​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កំ​ពុង​ចរាចរណ៍តាម​ដង​ផ្លូវ​ខាង​លើ ហើយ​លោក​បាន​ឆ្លើយ​ថា បាទៗរួច​ក៏បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ជាពល​រដ្ឋ​នៅ​ខេត្ត​ប៉ែក​ឧត្តរ​រិះ​គន់​យ៉ាង​ធ្ងន់​ៗថា មន្រ្តី​ក្រោម​ឱវាត​ទាំង​តូច​ទតាំង​ធំ របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​ ដែល​សម្តេ​ច​ធ្លាប់​ប្រ​កាស​តាម​កញ្ចក់​ទូរ​ទស្សន៍ក្តែងៗ​អោយ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​ខាន​តែ​បាន​នោះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1593ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1607ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន1749ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1684ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2026ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន2861ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន2575ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1973ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121220ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1354ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36714នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    139885នាក់
ខែនេះ    523165នាក់
ឆ្នាំនេះ   1905397នាក់
សរុប   51265323នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 18:51