ព័ត៌មានក្ដៅ

    អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ

    ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 10:13 នាទី ចំនួនអានៈ 806

    លោក មុត​-អៀម​ អាយុ​៦៩​ឆ្នាំ រស់​នៅ​ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ត្រូវ​បាន​អធិ​ការ​នគរ​បាល​ស្រុក​អន្លង់​វែង ឃាត់​ខ្លួន​នៅ​វេ​លា​ម៉ោង​១២​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០១៣ ពី​បទ​ឆបោក​លុយ​ប្រ​ជា​ពលរដ្ឋដែល​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា។

    លោក​ ស៊ុយ-សេង អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌​មាន​យើង​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែមិថុនានេះថា លោក​បាន​ចាប់​បុរសជា​ប្រ​ជា​ពលរដ្ឋ​​ម្នាក់​ខាង​លើ​​ពី​បទ​ឆបោក ហើយ​លោក​បាន​បញ្ជូន​ទៅ​សាលា​ដំ​បូង​ខេត្ត​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៨​មក​ម្លេះ។ លោក​អធិការ​បន្ថែមថា ខាង​ប៉ូលីស​ចាប់​ខ្លួន​អ្នក​ឆបោក​លុយ​មិន​មែន​ចាប់​អ្នក​ការសែតទេ បើ​ចង់​ដឹង​រឿង​លំ​អិត​សួរ​ទៅ​តុលា​ការ​ចុះ។

    លោក កូយ​-កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩ដដែល​នេះថា បុរស់​ម្នាក់​ដែល​ប៉ូ​លីស​ចាប់​ខ្លួន​បញ្ជួន​មក​តុលា​ការ​ខាង​លើ​នេះ គឺ​មាន​ពាក្យ​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចោទថា លោក​មុត-អៀម នេះ​បាន​ឆបោក​ប្រាក់​ពី​ប្រ​ជា​ពល​រដ្ឋ២​លើក គឺ​​លើ​ក​ទី​០១​ចំនួនជាង​៤០​ម៉ឺន​រៀល លើក​ទី​២ជាង​៣០​ម៉ឺន​រៀល។

    ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ជាង​៣០​គ្រួសារ​បាន​ផ្តល់​បទ​សំ​ភាសន៍អោយ​អ្នក​សារ​ព័ត៌​មាន​យើង​នៅ​មុខ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​អន្លង់​វែងថា លោក​មុត​-អៀម​ ជា​មនុស្ស​ស្លូត​ត្រង់​មិន​មែន​ជា​ជន​ឆបោក​ដូច​ការ​ចោទ​ខាង​លើ​ទេ។ ពួក​គាត់​បន្ត​ថា ប្រាក់​ដែល​លោក ​មុត-អៀម​ បាន​ទទួល​ពី​ប្រ​ជា​ពល​រដ្ឋ​នោះ​គឺ​ពល​រដ្ឋ​បាន​រៃ​អោយ​គាត់​ក្នុង​មួយ​គ្រួសារ​ចំ​នួន​៥ពាន់​រៀល ៣ពាន់​រៀល ដែល​ជា​ឈ្មួល​អោយ​គាត់​ជួយ​ថត​រូប​ផ្តិត​រូប​អោយ​ពួក​គាត់ ព្រោះ​លោក​ អៀម​មាន​កាមេរា ហើយ​ពួក​គាត់​មិន​ចង់​ចំ​ណាយ​ពេល​ទៅ​ថត​ម្នាក់​ម្តង់នៅ​ឯស្រុក​អន្លង់​វែង។

    ពល​រដ្ឋ​បាន​បញ្ជាក់​បន្ថែមថា គាត់​អោយ​លោក មុត-អៀម ថត​រូប​ពួកគាត់​ទាំង​ផ្ទះ​ទាំងគ្រួសារ ដើម្បី​យក​ទៅ​ភ្នំ​ពេញ​ជូន​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែនដើម្បី​អោយ​ជួយ​អន្ត​រាគមន៍​អោយ​ពួកគាត់​មាន​ដី​ល្លី​នៅ​ពិត​ប្រ​កដ និង​សុំ​អោយ​ពួក​គាត់​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ​។

    លោក​ស្រី​ សាមុតរ៉ា និង​កូន​ក្នុង​បន្ទប់​គ្រួសារ​៨នាក់​ សូម​សំ​នូម​ពរ​ទៅ​សម្តេច​ ហ៊ុន-សែន​ និង​លោក​ជំ​ទាវ​អោយជួយ​រក​យុ​ត្តិធម៌​អោយ​ពួគាត់​ផង​ ព្រោះ​នេះជា​ការ​ចោទ​ប្រ​កាន់​ដោយ​អយុត្តិ​ធម៌សំ​រាប់​ក្រុម​គ្រួសារ​របស់គាត់។

    លោក អ៊ុក-សុភារិន្ទ ចាង​ហ្វាង​កាសែត​ក្រុង​សៀម​រាប បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩​នេះ​ថា កូន​ចៅ​របស់​លោក ពិត​ជាមិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នោះ​ទេ។ គាត់​គ្រាន់​តែ​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ពឹង​ពាក់​អោយ​ជួយ​ថត​រូប​ ហើយ​គេ​អោយ​លុយ​មួយ​គ្រួសារ​៣ទៅ​៥​ពាន់រៀល​ទៅ​គាត់​នោះ​វា​ជា​ថ្លៃ​ផ្តិត​រូប​ថត មិន​មែន​ឆបោកទេ។ លោក​សុភារិន្ទបាន​ន្ត​ថា លោក​បាន​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​ខេត្ត​ឧត្តរ​មាន​ជ័យ​សុំ​ធានា​កូន​ចៅ​របស់​គាត់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​លោក​ព្រះ​រាជ​អាជ្ញា​ថា មិន​បាន​ទេ បើមាន​ការ​អ្វី​ទាក់​ទង​ទៅ​លោក ហាង-សុភា ចៅ​ក្រម​ស៊ើប​សួរ​ចុះ។ លោក​សុភារិន្ទ បាន​អះ​អាង​ថា លោក​និង​ធ្វើ​លិខិត​ស្នាម​ទៅ​ក្រ​សួងព័ត៌មាន និង​សង្គម​ស៊ី​វិល​​ដើម្បី​អោយ​ជួយ​អន្តរាគមដោះ​លែង​កូន​ចៅ​លោក ព្រោះ​គាត់​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំ​ហុស​ដូច​ការ​ចោទទេ។ លោក​សុភារិន្ទ ចាង​ហ្វា​កា​សែតក្រុង​សៀម​រាបសូម​អោយ​លោក​ព្រះ​រាជអាជ្ញា និង​លោក​ចៅ​ក្រម​សាលា​ដំ​បូង​ខេត្តឧត្ត​រមាន​ជ័យ​មាន​ត្តាពិចារណា​និង​ជួយ​ផ្តល់​យុត្តិ​ធម៌​ដល់​លោក មុត​-អៀម​ ផង​​៕ ដោយ៖ ផ្លុង-រ៉េត​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន653ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន8750ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន3833ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន554ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន836ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1584ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន5247ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន865ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1599ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន956ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3577នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    57217នាក់
    ខែនេះ    224295នាក់
    ឆ្នាំនេះ   3299786នាក់
    សរុប   33966032នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 09:37