ព័ត៌មានក្ដៅ

    មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត

    ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 728

    មេឈ្មួញ​រដ​ស៊ី​ដឹក​ឈើ​ក្រ​ញួង​អត់​ច្បាប់​ម្នាក់​ឈ្មោះ ពុំ កំពុង​សំ​រុក​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង់​កាត់​ខេត្ត​​សៀម​រាប​ និង​កំ​ពង់​ធំ ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម ជា​រៀង​រាល់​យប់​ ដោយ​មាន​ការ​បើក​ដៃ​ពី​សំ​ណាក់​មេ​ព្រៃ​តាម​ដង​ផ្លូវ​ និង​សមត្ថ​កិច្ច​ជំ​នាញ​ផ្សេងៗ​ ដែល​ទង្វើ​ទាំង​នេះហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

    ប្រ​ភព​ច្បាស់​ការ​បាន​រាយ​ការណ៍​ថា ជា​រៀង​រាល់​យប់​​រថ​យនុ្ត​ម៉ាក​បា​ឡែន​ ពណ៍​ស្ក២គ្រឿង​បាន​ដឹង​ឈើ​ក្រ​ញូង​ពេញៗ​ ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ខេត្ត​កំ​ពង់​ចាម និង​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីដ​ពណ៍​ទឹក​ប្រាក់​ជា​អ្នក​បិត​គូទពី​ក្រោយ។ ប្រ​ភព​បន្ថែម​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ ត្រូវ​បាន​គេ​ស្គាត់​ថា ម្ចាស់​ឈ្មោះ​ពុំ​ និង​មាន​បង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ តឿ ជា​អ្នក​បើ​ក​រថ​យន្ត​ម៉ាក​ទីកូពណ៍​ក្រ​ហម​មើល​ផ្លូវ​មុន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​ប្អូន​គេ​ចេញ​ដំ​ណើរ។

    ជាក់​ស្តែង​នៅ​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃទី​០៣​ ខែ​កក្កដា ឆ្នាំ​២០១៣ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​មេ​ឈ្មួញ​ឈ្មោះ​ពុំ​នេះ បាន​ធ្វើ​ដំ​ណើរ​មក​ដល់​ចំ​ណុច​កែង​ផ្លូវ​លេខ​៦៧​ ក្នុង​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​លោក ម៉ន-សាម៉ុន មេប៉េ​អឹម​ខេត្ត​ ក្នុង​គោល​បំ​ណង​អោយ​ជួយ​សហការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាង​លើ​ តែ​ការ​រាយការណ៍នេះគឺ​គ្មាន​ប្រ​សិទ្ធភាពសោះ។

    អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ ហើយ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​បញ្ជា​អោយ​លោក ទេព-ចាន់ណា អធិការ​ស្រុក​ជី​ក្រែង​ដាក់​បារាស ហើយ​លោក​បាន​នែនាំ​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទំនាក់​ទំនង​សហការ​ជា​មួយ​លោក​អធិការ​រូប​នេះ។ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទូរ​ស័ព្ទ​ចូល​ទូរ​ស័ព្ទ​លោក ទេព-ចាន់ណា​ ជា​ច្រើន​ដង​តែ​លោក​អធិការ​មិន​លើក​ទទួល ហើយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ធ្វើ​ដំ​ណើរ​បាន​ដោយ​រលួន។

    នៅ​យប់​ថ្ងៃ​ទី​០៣នេះ​ដែរ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​ អភិបាល​រង​ខេត្ត​កំ​ពង់​ធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លោក​បាន​មាន​ប្រ​សាសន៍​ថា លោក​មិន​បាន​អើ​ពើរ​ជា​មួយ​ពួក​អា​អ្នករក​ស៊ី​ខុស​ច្បាប់​ទាំង​នេះ​ទេ វា​រក​ស៊ី​ខុស​ច្បាប់​ច្បាស់​ជា​មិន​រួច​ខ្លួនទេ គង់​តែ​ជាប់គុគមិន​ខាន។

    ភ្លាមៗ​នោះ​ដែរ​យើង​ក៏បាន​​រាយ​ការណ៍​ជូន​លោក តុង​-យី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍ថា បាន​បញ្ជា​អោយ​កូន​ចៅ​ដាក់​កំលាំ​ង​ចាំ​មើល​នៅ​ឯកំពង់ធំ​ហើយ។

    ឯកឧ​ត្តម អ៊ុត-សំអន អភិបាល​ខេត្ត​កំ​ពង់​ធំ​បាន​ផ្តល់​បទ​សំ​ភាសន៍​ដល់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៤នេះថា កន្លង​មក​ខាង​ខេត្ត​កំ​ពង់​ធំ​បាន​បង្កើត​លេខាធិការ​ដ្ឋាន​ដែល​មាន​ការ​ចូល​រួម​ពី​កំ​លាំង​ចំ​រុះ​ក្នុង​ការ​បង្រ្កាប​បទ​លើ្មស​ឈើ​ក្រ​ញូង​នេះ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​បាល និង​ស្នង​ការ​រង​ខេត្ត​។ ឯកឧ​ត្តមបន្តថា កន្លង​ទៅ​ឃើញ​ថា ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូអ​ជា​ហូរ​ហែមក​ហើយ។ ឯកឧ​ត្តមបន្ថែម​ថា និង​ខិត​ខំ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រ​ញូង​ខុស​ច្បាប់​នេះអោយ​បាន​ជោគ​ជ័យតាម​គោល​ការ​ណ៍របស់​រាជ​រដ្ឋា​ភិបាល។

    ទោះជា​មាន​ការ​បក​ស្រាយ​ពី​លោក​ អភិបាល​ខេត្ត​ដូច​ខាង​លើ​ក៏ដោយ ក៏អ្នក​ឃ្លាំមើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​តែ​រិះ​គន់​ថា សមត្ថ​កិច្ច​នៅ​ខេត្តកំ​ពង់ធំ​ចាប់​តែ​រថ​យន្ត​ដែល​មិន​បាន​បង់​លុយតែ​ប៉ុណ្ណោះ ឯរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ជា​ខ្សែ​ដែល​មាន​ចំនួន​ចាប់​ពី២​រថ​យន្ត​ឡើយ​ទៅ មិន​មាន​ការ​បង្ក្រាប​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន717ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន705ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន608ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន876ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន5371ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន4213ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1363ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1556ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន775ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន859ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    រឿងទុំទាវ (មានវីដេអូ)ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      844នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54484នាក់
    ខែនេះ    221562នាក់
    ឆ្នាំនេះ   3297053នាក់
    សរុប   33963299នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 04:57