ព័ត៌មានក្ដៅ

    លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់

    ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 04 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 821

    មនុស្ស​ជាតិ​រស់​នៅត្រូវ​តែ​ថ្លៃ​ថ្នូរ​ពាក្យ​មួយ​ឃ្លា​ពោល​ថា​ ​”ឱ្យ​តែ​មាន​លុយ​ប្រើ​ខ្មោច​កិន​ម្ស៉ៅ​បាន​ ឱ្យតែ​មាន​អំ​ណាច​ចង់​ធ្វើ​អី​ក៏​បាន“​ ពាក្យ​នេះ​បច្ចុប្បន្ន​កំ​ពុង​ពេញ​និ​យម​ តែ​ត្រូវ​ច្បាប់​ផ្ដន្ទា​ទោស​បន្ថើៗ​ អ្នក​មាន​ប្រាក់​មាន​អំ​ណាច​ ក៏​គេច​មិន​ផុត​ពី​ការ​ឈឺស្លា​ប់​ដែរ។ គោល​ដៅ​អភិ​វឌ្ឍន៍​សហ​ស្សវត្សន៍​ កម្ពុជា​គោល​ដៅ​ទី​៤ ក្នុង​ចំ​ណោម​គោល​ដៅ​ធំ​ទាំង​ ០៩​ បាន​លើក​ឡើង​អំ​ពី​សុខ​ភាព​ចំ​បង​រួម​ ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ អ្នក​ស្រី ​ម៉ៅ  អាយុ ​៦២​ឆ្នាំ ​មុខ​រប​រលក់​ត្រី​ក្នុង​ផ្សារ​ចំ​ការ​ចេក​ ភូមិ​ចំ​ការ​ចេក​ សង្កាត់​អូស្មាច់​ ក្រុង​សំ​រោង​ ខេត្ត​ឧត្តរ​មា​ជ័យ។​

    អាជីវ​ករ​លក់​ក្នុង​ផ្សារ​បាន​ឱ្យ​អ្នក​យក​ព័ត៌​មាន​មាន​ដឹង​ថា ពួក​​គាត់​លក់​មួយ​ថ្ងៃ​ត្រូវ​បង់​ផា​ស៊ី ​ឱ្យ​កូន​ប្រុស​លោក​ ថេម សំអាត​ មួយ​ថ្ងៃ​៥០០​រៀល មិន​ដែល​ខាន​ឡើយ​ តែ​កូន​លោក​ អាត​ មិន​ប្រ ​មូល​សំ​រាម​ទៅ​ចាក់​ចោល​ឆ្ងាយ​នោះ​ទេ​ គឺ​គេ​ទុក​គរ​ដូច​ភ្នំ​កន្លែង​បង​ប្អូន​លក់​ត្រី បង្អែម​ បបរ​ គុយ​ទាវ​ និង​ចំ​ណី​ចំ​ណុក​ជា​ច្រើន​មុខ​ទៀត​ ធំ​ក្លិន​ស្អុយ​អា​សោច​ ដង្កូវ​កើត​សត្វ​រុយ​ ដូច​ ឃ្មុំ ​អ្នក​ស្រី​ ម៉ៅ ​ឱ្យ​ដឹង​ថា​គាត់​លក់​ត្រី​បាន​ប្រាក់​ចំ​ណេញ​តិ​​ច​តួច​ត្រូវ​ឈឺ​បន្ដោង​សេ​រ៉ូម​អស់​បី​កំ​ប្លោក​ ដូច្នេះ​តាម​រយៈ​អ្នក​យក​ព័ត៌​មាន​នេះ​ជា​សា​មួយ​ សុំ​​លោក​ ថុន​ ណុល​ អភិ​បាល​​ស្រុក​​សំ​​រោង​​ និង​​ឯក​ឧត្តម​ ស ថាវី​ អភិ​បាល​ គណៈអភិ​បាល​ ទើប​នឹង​ឡើង​កាន់​តំ​ណែង​ចុះ​មក​ពិ​និត្យ​មើល​ និង​មាន​វិ​ធាន​ការ​លើ ​ម្ចាស់​ផ្សារ​បាន​សម​រម្យ ​ពួក​អា​ជី​វ​ករ​ក៏​បាន​ធ្វើ​ការ​ត​វ៉ាច្រើន​ដង​ តែ​ត្រូវ​កូន​ប្រ​សារ​លោក​ អាត​ ឆ្លើយ​ថា​ បើ​លក់​មិន​កើត​ឈប់​លក់​ទៅ ​លោក​ ហួត គឹមសាន្ដ​ មេ​ភូមិ​ចំ​ការ​ចេក​អោយ​ដឹង​ថា​ លោក​បាន​ធ្វើ​របាយ​ការណ៍​ជូន​លោក​ចៅ​សង្កាត់​ តែ​ត្រូវ​លោក​ អាត​ គំ​រាម​​កុំ​ចេះ​កុំ​លូក​ដៃ​ ផ្សារ​នេះ​ជា​ផ្សារ​ខ្ញុំ ​ថេម សំអាត​ បើ​អ្នក​ណា​លក់​មិន​កើត​ លោក​មិន​បង្ខំ។​ ពល​​រដ្ឋ​អូរ​ស្មាច់​ ដាក់​សំ​ណួរ​ថា​ បើ​គេ​យក​សំ​រាម​ទៅ​ចាក់​ពី​មុខ​សា​លាស​ង្កាត់​ ឬ​ក្បែ​រ​ផ្ទះ​លោក​ អាត​ តើ​លោក​អាច​ស៊ូ​ទ្រាំ​បាន​ ដែរឬ​អត់ ។​

    ប្រ​ជាពល​រដ្ឋ​ចោទ​លោក​ អាត​ មិន​ទទួល​ខុស​ត្រូវ​ ធ្វើ​ជា​​អ្នក​ដឹក​នាំ ​គេ​​គិត​​តែ​ប្រយោជន៍​ខ្លួន​ឯង ​។ ​អ្វី​ដែល​ចំ​ឡែក​នោះ​ផ្សារ​លោក​ អាត​ គេ​មិន​អោយ​លក់​សាច់​គោ ​សាច់​ជ្រូក​ មក​ពី​ប្រ​ទេស​ថៃ។​

    អ្នក​ស្រី ​ទិត វិត្យ ​​អាជីវករ ​លក់សាច់​គោបាន​ប្រត្តិ​កម្ម​ចំ​ពោះ​លោក ​វណ្ណា មន្ត្រី​ពេទ្យសត្វ​អូ​ស្មាច់​ មក​ចាប់​យក​សាច់​គោ អ្នក​ស្រី​បី​ដង​ហើយ ​វា​ជា​រឿង​អយុត្តិធម៍​បំ​ផុត​ដែល​រស់​នៅ​សង្កាត់​ ជា​មួ​យ​គ្នា​ត្រូវ​បែង​ចែក​ដូច្នេះ ​ផ្សារ​ថ្ម​គេ​ស្គាល់​ថា​ ជា​ផ្សា​ឧកញ៉ា ​លី យ៉ុងផាត់  លក់​សាច់​គោ​សាច់​ជ្រូក​ មក​ពី​ប្រ​ទេស​ថៃ​ម៉ា​សេ​រី ហេតុ​អី​ផ្សារ​ចំកា​រចេក​អ្នក​ណា​ក៏​ដឹង​ថា​ជាផ្សារ​លោក​ ជេម សំអាត ចៅ​ សង្កាត់​អូ​ស្មាច់​ ម៉េច​ក៏​លក់​មិន​បាន​ អ្នក​ស្រី​សំ​ណូម​ពរ​តាម​អ្នក​យក​ព័ត៌​មាន​ បើ​ផ្សា​ថ្ម​លក់​សាច់​ គោ​បាន​ ផ្សា​ចំ​ការ​ចេក​ត្រូវ​តែ​លក់​បាន​ដែរ​អ្នក​ស្រី ​ទិត្យ វិត  ចោទ​លោក វណ្ណា ​មន្ត្រី​ពេទ្យ​ សត្វ​ប្រើ​អំ​ណាច​ផ្តេស​ផ្តាស​មក​ចាប់​សាច់​គោ​អ្នក​ស្រី​បី​ដង​ហើយ​យក​ទុក​ស៊ី​ខ្លួន​ឯង​ ដូច្នេះ​ឃ្លា​ខាង​ ដើម​ថា​ឱ្យ​តែ​មាន​អំ​ណាច​ធ្វើ​អី​ក៏​បាន​ ជាក់​ស្តែង​លោក ​វណ្ណា ​មន្ត្រី​ពេទ្យ​សត្វ មក​យក​សាច់​គោ​ពី ​អ្នក​ស្រុក​ស្រួល​មិន​ចំ​ណាយ​ប្រាក់​ គេ​មិន​ដែល​ឃើញ​លោក​ វណ្ណា​ ដើរ​ក្បែ​រ​ផ្សារ​ថ្ម​យក​សាច់​គោ​ មក​ហូប​ដោយ​មិន​បាច់​ចំ​ណាយ​លុយ​ ឬ​ខ្លាច​លោក​ឧកញ្ញា ​លី យ៉ុងផាត់ ដុះ​ក្អែល​រឿង​ទាំង​អស់ នេះ​លោក​ ថេម សំអាត ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ដើម្បី​ឱ្យព​លរដ្ឋ​ស្ងប់​ចិត្ត​ ដល់​ពេល​មន្ត្រី​សំ​ពះ​រាស្រ្ត ហើយ ។​ដោយ៖ លោក​សហការី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1368ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន3526ដង ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត   អាន550ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន688ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន1338ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន946ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន999ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3008ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន793ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1338ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4304នាក់
    ម្សិលមិញ    8123នាក់
    សប្ដាហ៍នេះ    12436នាក់
    ខែនេះ    74082នាក់
    ឆ្នាំនេះ   3939859នាក់
    សរុប   34606105នាក់
    ថ្ងៃទី 12 ខែ 11 ឆ្នាំ 2019 ម៉ោង 20:00