ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 05 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 1600

ពល​រដ្ឋ​ភូមិ​អូរ​តា​ម៉ែង​ ១២០​គ្រួ​សារ មាន​ដី​៥០០​ហិ​តា រស់​នៅ​ឃុំ​អន្លង់​វែង​ និង​អ្នក​ស្រុក​ភូមិ ទួល​គ្រោះ ​១៥០​ គ្រួ​សារ​ មាន​ដី​៦០០​ ហិក​តា រស់​នៅ​ឃុំ​ថ្លាត​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ  បាន​ធ្វើ​បទ​សម្ភាសន៍​ទាំង​ទឹក​ភ្នែក​ ហូរ​រហាម​ និ​យាយ​អួល​ដើមក​ថា​ ក្រុម​ហ៊ុន​ទុម​រីង​រ៉ាប់​ប័រ​ និង​ក្រុម​ហ៊ុន​ដា​តា​ បានរំលោភយក​ដី​របស់​ពួកគាត់។

ពលរដ្ឋ​បានអោយដឹងថា ​ក្រោយ​​សមាហរណ៍​​កម្ម​មក​ បាន​​កាប់​​ព្រៃ​​ដោយ​​កំ​​លាំង​​បាយ​​ បាន​​ដី​​មិន​​លើស​​ពី​​ប្រាំ​​ហិក​​តា​ទេ ដាំ​ដំ​ណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ​ មាន​ផ្ទះ ​រស់​នៅ​ជា​ច្រើន​ខ្នង​បាន​សុខ​សាន្ដ​មិន​ដែល​មាន​រឿង​​អ្វី​​កើត​​ឡើង​​ឡើយ​​ ស្រាប់​​តែ​​ឆ្នាំ​​២០១១​ ក្រុម​ហ៊ុន​ ទាំង​​អស់​​ដែល​​មាន​​ឈ្មោះ​​ខាង​​លើ​ បាន​​មក​​ឈូស​​ដំ​​ណាំ ​​ផ្ទះ​​សម្បែង​ខ្ទេច​ខ្ទី​អស់​ ជាង​១០​ឆ្នាំ​រស់​នៅ​ ដោយ​សន្ដិ​ភាព​ត្រូវ​រលាយ​អស់។​

ពួក​គាត់​បាន​ប្ដឹង​មេឃុំ ​អភិ​បាល​ស្រុក​ ៤-៥​ដង​ហើយ​ តែ​ចម្លើយ​ពី​អាជ្ញា​ធរ​ សន្យា​ដោះ​ស្រាយ​ៗ​រហូត។​ លោក​ អ៊ុជ ផា ​មេឃុំ​ថ្លាត​​ថ្លែង​ថា​ មន្រ្តី​ជំ​នាញ ​និង​ក្រុម​និ​ស្សិត​ បាន​វាស់​ដី​ជូន​ពល​រដ្ឋ​ចំនួន​ ១៧៣០​ក្បាល​ដី និង​បិទ​ផ្សាយ​ឯក​សារ​នៃ​កិច្ច​វិ​និច្ឆ័យ​រួច​រាល់​ហើយ​ដែរ​ ក៏​ប៉ុន្តែ​ ភា​គី​ក្រុម​ហ៊ុន​តំ​ណាង​ដោយ​លោក​ ស៊ីម​ វណ្ណៈ ​បាន​ប្ដឹង​ជំ​ទាស់​នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ២០១៣​ មិន​អោយ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ដល់​ពល​រដ្ឋ​​។

លោក អ៊ុជ ផា​ ​បាន​បន្ដ​ថា សា​លាស្រុក​ធ្វើ​ការ​ណែ​នាំ​ ដល់​លោក​ ស៊ីម វណ្ណៈ​  អោយ​ប្ដឹង​សារ​ជា​ថ្មី​ ចំ​ពោះ​ដី​ណា​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន ​ ចំ​ពោះ​ក្រុម​ហ៊ុន​ ដែល​នៅ​សល់​ពេល​ប្ដឹង​ជំ​ទាស់​តែ​ប្រាំ​ថ្ងៃ​ គឺ​គិត​ពី​ថ្ងៃទី​១៥ ​ខែ​មិថុនា ដល់​ថ្ងៃទី២០ ខែមិ​ថុនា​ ដដែល ផុត​កំ​ណត់​មិន​មាន​សិទ្ធិ​ប្តឹង​ឡើយ​ ។

លោក ផា បានបន្ដទៀតថា គ្មានអ្នកណាហ៊ានប្រឆាំងបទបញ្ជាលេខ ០១.ប.ប ទេ តែ​អា​ជ្ញា​ធរ​ផ្ដល់​យុត្តិ​ធម៌​ដល់​ក្រុម​ហ៊ុន​ បើ​ស្រុក​ដោះ​ស្រាយ​មិន​ចេញ​នៅ​ខេត្ត​ ដោះ​ស្រាយ​ មិន​ចេញ​នៅ​ក្រ​សួង​ តែ​នៅ​ចុង​បញ្ចប់​សម្ដេច​អ្នក​សម្រេច​អោយ​ដី​ពល​រដ្ឋ​ដដែល ​ពាក្យ​បណ្ដឹង​របស់ ​ក្រុម​ហ៊ុន​ចុះ​ថ្ងៃទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១៣​ សុំ​លោក​អភិ​បាល​ស្រុក​អន្លង់​វែង​ផ្អាក​ការ​ចេញ​ប័ណ្ណ ​កម្ម​សិទ្ធ​ជូន​ពល​រដ្ឋ​នោះ​ថា​ ដី​នោះ​ភាគ​ច្រើន​​មិន​មែន​ជា​ដី​បង្ករ​បង្កើន​ផល​ មិន​មែន​ជា​ដី​មាន​លំ​នៅ​ដ្ឋាន​ ជាក់​ស្ដែង​ទេ​ដែល​ជា​ដី​ព្រៃ​នៅ​ឡើយ​ ចំ​ណុច​នោះ​ហើយ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ក្ដៅ​ក្រ​ហាយ។​

តំ​ណាង ​អ្នក​ស្រុក ៤១​នាក់ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៣ចំនួន៣​ភូមិ​គឺ​ ទី០១-​ភូមិ​​អូរ​​តា​​ម៉ែង​​ ទី០២​-ភូមិថ្នល់ថ្មី ទី០៣-ភូមិ​ទួល​គ្រោះ ​បាន​ទៅ​តវា​នៅ​ទីក្រុង​ភ្នំ​ពេញ​មុខ​ផ្ទះ​សម្ដេច​ ហ៊ុន សែន​ នៅ​វិ​​មាន​​ឯក​រាជ្យ ​ពេល​នោះ​មាន​ តំ​ណាង​សុំ​​អោយ​​សម្ដេច​​មក​​ទទួល​​ពាក្យ​​បណ្ដឹង​​ ហើយ​សន្យា​ថា​នឹង​ផ្ដល់​យុត្តិ​ធម៌​ជូន​ពួក​គាត់។ ​ពួក​គាត់​បន្ដថា លោក​ ស៊ីម វណ្ណៈ ​ តំ​ណាង​ភា​គី​ក្រុម​ហ៊ុន​ ជា​មន្រ្តី​ប៉ូ​លិស​ពាក់​សក្ដិ​បួន​កន្លះ ​ប្រ​ចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​ ជា​កូន​ប្រ​សារ​លោក ​ឃឹម ផាន់ណា ​ អភិ​បាល​ស្រុក​អន្លង់​វែង​ ពួក​គាត់​មិន​មាន​ជំ​នឿ​លើ​លោក ​ឃឹម ផាន់ណា ​ ដែល​ត្រូវ​ជា​ឪ​ក្មេក​លោក​ ស៊ីម វណ្ណៈ ​ ពីរ​ឆ្នាំ​ហើយ​ដែល​​ពួក​គាត់​ប្ដឹង​រក​​​យុត្តិ​ធម៌មិន​បាន​​ទេ គឺ​ទុក​ឱកាស​ អោយ​ក្រុម​ហ៊ុន​ធ្វើ​បាប​អ្នក​ស្រុក​តាម​អំ​ពើ​ចិត្ត។ ​

សូម​បញ្ជាក់​ថា​ក្រុម​ហ៊ុន​ ទុម​រីង​រ៉ាប់​ប័រ​​ ខូអិល​ធីឌី​ មាន​សិទ្ធ​វិ​និយោគ​លើ​ផ្ទៃ​ដី​ចំនួន​ ៧៧៥០​ ហិកតា​  ពី​ក្រុម​ហ៊ុន​ ដា​តា​រ៉ា​ប័រ​ ខេម​បូឌា​ ខូអិល​ធីឌី​ មាន​សិទ្ធ​លើផ្ទៃ​ដី ​ចំនួន ៧៧០០​ហិក​តា ​ស៊ី​ញ៉េ​បោះ​ត្រា​ ដោយ​សម្ដេច​អគ្គម​ហាសេ​នា​ប​តី​តេ​ជោ​ ហ៊ុន សែន ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០១១ ។

ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​​រាជ​ធា​នី​ភ្នំ​ពេញ ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១២ ឧប​នាយ​ក​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ រាជ​រដ្ឋាភិ​បាល​សម្រេច​យល់​ព្រម​តាម​សំ​ណើរ​ដក​ដី​ចំនួន​ ៣៣៥៤​ ហិកតា ចេញ​ពី​ក្រុម​ហ៊ុន ទុម​រីង​រ៉ាប់​ប័រ​ និង​ក្រុម​ហ៊ុន​ដាតារ៉ាប់ប័រ​ ដើម្បី​ផ្ដល់​ជូន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​២២០០ គ្រួ​សារ​ជូន​ពល​រដ្ឋ​ ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង។​

បទ​បញ្ជា​លេខ ​០១.ប.ប ​ចុះថ្ងៃទី​២២ ខែឧ​សភា ស៊ី​ញ៉េ​បោះ​ត្រា​ដោយ​សម្ដេច ហ៊ុន​សែន ​ចំណុច​ទី២​ ពិ​សេស​គឺ​ការ​អនុ​វត្ត​តាម​គោល​នយោបាយ​ រូប​មន្ដ​ស្បែក​ខ្លា និង​ការ​មិន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ដីធ្លី​ ស​ហ​គមន៍​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ ក្នុង​គោល​ដៅ​ធ្វើ​អោយ​សម្បទាន​ដី​សេដ្ឋ​កិច្ច​ទាំង​អស់​ នេះ​ បាន​ផ្ដល់​ផល​ប្រ​យោជន៍​ពិត​ប្រាក​ដ​ជូន​ដល់​ប្រ​ទេស​ជាតិ​ និង​ប្រ​ជា​ជន​ប្រកប​ដោយ​ចិរ​ភាព។​

លិខិត​ស្នើ​សុំ​អន្ដរា​គមន៍ ចុះថ្ងៃទី​០៣ ខែមិ​ថុនា ឆ្នាំ​២០១៣ ស្នាម​មេ​ដៃ១២០នាក់​  អ្នក​តំ​ណាងគឺទី​០១-អ្នក​ស្រី​ អ៊ឹម ចន្ថា ទី០២-អ្នក​ស្រី ស៊ុំ សាវ ទី០៣-អ្នក​ស្រី ​អ៊ូម មំ ទី០៤-អ្នក​ស្រី ទីម ស្រី ​អា​ជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ ទំ​នាស់​ដីធ្លី​ បាន​ចោទ​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​ បាន​ផ្សំ​គំ​និត​គ្នា​អោយ​ក្រុម​ហ៊ុន​ ឈូស​ឆាយ​ដី​នៅ​ពេល​យប់​ នៅ​ពេល​ដែល​ប្រ​ជា​ពល​រដ្ឋ​ដាំ​ស្វាយ​ លួច​ដក​ស្វាយ​ ដាំ​អី​លួច​ដក​ហ្នឹង​ ជា​ពិ​សេស​សន្ដិ​សុខ​ ក្រុម​ហ៊ុន​ មាន​កាំ​ភ្លើង​ គំ​រាម​ប្រ​ជា​ពល​រដ្ឋ។​

គោល​នយោ​បាយ ឈ្នះឈ្នះ ​គោល​នយោ​បាយ​ចាស់ ​សកម្ម​ភាព​ថ្មី​ លើ​វិ​ស័យ​ដី​ធ្លី ​បទ​បញ្ជា​លេខ ០១.ប.ប​ ច្បាប់​ភូមិ​បាល​ ឆ្នាំ២០០១​ ដាក់​ថា​ពល​រដ្ឋ​ណា ​រស់​នៅ​លើ​ដី​មាន​ដំ​ណាំ ​គួរ​កត់​សម្គាល់​ បីឆ្នាំ​ ដល់​ប្រាំឆ្នាំ​ ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​ តែ​ផ្ទុយ​ទៅ​វិញ​រាល់​ បទ​បញ្ជា​ពី​ប្រ​មុខ​រដ្ឋា​ភិ​បាល​ ក៏​ដូច​ជា​ច្បាប់​ភូមិ​បាល​ ក៏​មិន​បាន​ធ្វើ​អោយ​ក្រុម​ហ៊ុន​ និង​អាជ្ញា​ធរ​ ស្រុក​អន្លង់់​វែង​ ឈឺ​ក្បាល​ដែរ។​

អ្នក​យក​ពត៌​មាន​សុំ​ការ​ពន្យ​ល់​ពី​លោក​ ងួន សំអឿម​ ប្រ​ធាន​នាយ​ករដ្ឋ​បាល​ សា​លា​ស្រុក​អន្លង់​វែង​ លោក​ឆ្លើយ​ថា​ លោក​បាន​​ទទួល​​ពាក្យ​​បណ្ដឹង​លើក​ទី​០១​ នៅ​ថ្ងៃ​ទី​១៥ ខែ​មិ​ថុនា ​មក​ដល់​ថ្ងៃ​ទី០១ ខែ ​កក្ដដា​ លោក​ មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ក្រុម​ហ៊ុន​សារ​ជា​ថ្មី​ឡើយ​ លោក​អោយ​សួរ​សុ​រិ​យោ​ដី​ស្រុក។

អ្នក​សារ​ពត៌​​មាន​​ សុំ​​ការ​ពន្យល់​ពី​លោក​ សុខ គាវិន​ តាម​ទូរ​ស័ព្ទ​លោក​ឆ្លើយ​ថា​ ក្រុម​ហ៊ុន​ប្ដឹង​លើក​ទី​០២​ចំនួន​ ៣៣៧ ​ក្បាល​ដី លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ថ្ងៃ​ទី​៣០ ខែមិ​ថុនា ឆ្នាំ២០១៣​ តែ​ពាក្យ​បណ្ដឹង​នោះ​ចុះ​ថ្ងៃ​ទី​​២០​ ខែមិថុនា​  ពេល​សួរ​បើ​ដូច្នេះ​តើ​លោក​ចាត់​ទុក​ថា​ពាក្យ​បណ្ដឹង​ហ្នឹង​មាន​ប្រ​សិទ្ធ​ភាព​ដែរ​ឬ​អត់ ​លោក​ឆ្លើយ​ថា កាល​ពី​ថ្ងៃ​ទី​​​១៧ ខែមិថុនា​ សា​លា​ស្រុក​បាន​ប្រ​ជុំ​គណៈ​កម្ម​ការ​បើក​ផ្លូវ​អោយ​ក្រុម​ហ៊ុន​ លោក​បន្ដ​ថាភាគី​ក្រុម​ហ៊ុន​ប្ដឹង​ មាន​ចេនា​ទំ​លាក់​កំ​ហុស​លើ​ក្រុម​លោក​ ដូច្នេះ​លោក​បញ្ជូន​បណ្ដឹង​នោះ​ អោយ​ស្រុក​ដោះ​ស្រាយ​ ពេល​សួរ​ដី​ដែល​មិន​ពាក់​ព័ន្ធ ​ចំនួន​១៣៩៣ ក្បាល​ដី​ លោក​ សុខ គាវិ​ន​ ឆ្លើយ​ថា ​អត់​បញ្ហា​អី​នោះ​ទេ ក្រុម​លោក​ នឹង​បំ​ពេញ​បែប​បទ​ ធ្វើ​កម្ម​សិទ្ធិ​ជួន​ពល​រដ្ឋ​នា​ពេល​ខាង​មុខ​នេះ។​

ពល​រដ្ឋ​ស្រុក​អន្លង់​វែង​ចោទ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ថា មាន​​ចេត​នា​បន្ធូ​ដៃ​អោយ​ភាគី​ក្រុម​ហ៊ុន​។ តាម​រយៈ​អ្នក​យក​ពត៌​មាន​ សុំ​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​គន់ គីម​ បេក្ខជន​ អ្នក​តំ​ណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ឧត្តរ​មានជ័​យ ​អាណត្តិ​ទី​០៥​ ធ្វើ​យ៉ាង​ណា​អោយ​ពួក​គាត់​ បាន​ដី​តាម​ការ​ទាម​ទារ​ និង​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​ ធ្វើ​ ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដោយ​ក្តី​អនុ​គ្រោះ៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1873ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន1980ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន1800ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2079ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1399ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1381ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1358ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1685ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1673ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន1745ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25463នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    171947នាក់
ខែនេះ    555227នាក់
ឆ្នាំនេះ   1937459នាក់
សរុប   51297385នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:16