ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បានជួសជុល

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 03:57 នាទី ចំនួនអានៈ 1504

អគ្គិសនីខេត្ត​បាន​បើក​ការដ្ឋាន​​​តភ្ជាប់​​បណ្តាញអគ្គីសនី​​អោយ​ប្រ​ជា​ពល​រដ្ឋ​​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ​កាលពីពេល​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​របស់ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប។​

​ក្នុង​ពិធីបើកការដ្ឋាន​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង បានធ្វើការ​កោតសរសើ​រ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​អគ្គិសនី​សៀមរាប ដែល​បាន​ខិតខំ​ពង្រីក​បណ្តាញ​អគ្គិសនី ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ឲ្យ​បាន​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​សៀមរាប ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​រស់នៅ និង​សំរួល​ដល់​ការធ្វើ​អាជីវកម្ម​ផ្សេងៗ ការបង្កើត​ការងារ បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុង​មុខរបរ​ប្រចាំថ្ងៃ ។​

​ឯ​.​ឧ ឃឹម ប៊ុន​សុង បន្ត​ប្រសា​ស​ថា ខេត្តសៀមរាប​ឈានឆ្ពោះ​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរខេត្ត និង​ក្រុម ប្រឹក្សា​ខេត្ត ដែល​បាននិងកំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព សក្តានុពល​ទេសចរ ដោយ​ការវិនិយោគ​ឲ្យ​កាន់តែ​ខ្លាំងក្លា តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការពង្រីក​បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត ការបំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ការកែលម្អ​សោភ័ណភាព​ក្រុង និង​ជាពិសេស​លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការធានាបាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាន​យ៉ាង​ល្អប្រសើរ សំដៅ​ចូលរួមចំណែក​កសាង​សេដ្ឋកិច្ចសង្គម ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព សន្តិសុខ និង​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចក្ខុវិស័យ​ដ៏​ស៊ីជម្រៅ សម្រាប់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្ត​ភាព​។

ប្រ​ជា​ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​ សង្កាត់នគរធំ មាន​ការ​ត្រេក​អរ​ និង​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ឯក​ឧត្តម​ឃឹម-ប៊ុនសុង ដែល​បាន​​ត​បណ្តាញ​អគ្គីសនី ជូន​ពួកគាត់​ប្រើ​ប្រាស​ដូច​ខាងលើ​នេះ តែ​ពួកគាត់​នៅ​មាន​សំ​នូម​ពរ​​មួយ​ទៀត​ ដែល​ជា​គោល​បំ​ណង​ចង់​បាន​របស់​ពួកគាត់​ជា​យូ​ឆ្នាំ​មក​ហើយ​មិន​ទាន់បាន​សម្រេច​នោះគឺ សុំ​អោយ​អាជ្ញា​ធរ​ជួស​ជុល​ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ ដែល​មាន​ប្រ​វែង​ប្រ​ហែល​១ពាន់​ម៉ែត្រ ស្ថិត​ពី​ចំ​នុច​សាលា​ឆទាន​ទំ​​នប់​អញ្ជាញ មក​ទល់​ផ្លូវ​៦០​ម៉ែត្រ ​(ពីជើង​ទៅ​ត្បូង)។

ពួកគាត​លើ​ក​ហេតុ​ផល​ថា ផ្លូវ​មួយ​ខ្សែ​នេះ​សាង​សង​តាំង​ពី​មុន​លោក​ស៊ូ-ភិរិន្ទ ឡើង​ជា​ចៅ​ហ្វាយ​ខេត្ត ហើយ​ផ្លូវ​នេះ​ដាច់​យូរ​​ឆ្នាំ​ហើយ​ មិន​មាន​អ្នក​ណា​គេ​អើ​ពើ​អីទេ នៅ​រដូវ​វស្សា​ទឹក​លិច​ចង់​ត្រឹម​ចង្កេះ។ ពលរដ្ឋ​នៅ​សង្កាត់​នគរ​ធំ​សង្ឃឹម​ថា លោក​អភិបាល​ខេត្ត​ថ្មី​និង​ជួស​ជុល​ផ្លូវ​ខាង​លើ​នេះ​​មុន​ទឹក​លិច​នៅ​រដូវ​វស្សា​ឆ្នាំនេះជូន​ពួកគាត់​ធ្វើ​ដំ​ណើរ​អោយ​បាន​ស្រួល​ជាក់​ជា​មិន​ខាន៕ ដោយ៖ ចៅ​ចេក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1731ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1595ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1575ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1591ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1554ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1677ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1541ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1310ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1351ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន1900ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5529នាក់
ម្សិលមិញ    8225នាក់
សប្ដាហ៍នេះ    13764នាក់
ខែនេះ    244193នាក់
ឆ្នាំនេះ   1626425នាក់
សរុប   50986351នាក់
ថ្ងៃទី 19 ខែ 03 ឆ្នាំ 2024 ម៉ោង 11:30