តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?

ដោយៈ ភ្នំពេញ ថ្ងៃទី 07 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 07:56 នាទី ចំនួនអានៈ 1348

យោងលិខិតឯកឧត្តម អង្គ វង្សវឌ្ឍនារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញ លិខិត បង្គាប់ មួយ ឲ្យកូនបំណុលយកប្រាក់ទៅ តម្កល់នៅ សាលាឧទ្ធរណ៍ ចំនួន២៤ម៉ឺន៥ពាន់ ដុល្លារ ដើម្បីទូទាត់យកប្លង់ផ្ទះមកវិញ ប៉ុនែ្ត ម្ចាស់បំណុល ឈ្មោះ គីង កញ្ញា នឹងបក្សពួក មិនបាន មក យក លុយសំណងទាមទារ តាមពាក្យបណឹ្តងនោះទេ។ ផ្ទុយទៅវិញ នៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៣ កន្លងទៅ នេះស្រាប់តែគេឃើញមានក្រុមមន្រ្តី សមត្ថកិច្ច និង អាជ្ញាធរ ខណ្ឌដូន ពេញចំម្រុះ នាំគ្នាចុះមក អនុវត្តន៍សាលក្រម រឹប អូសយក ផ្ទះរបស់ ឈ្មោះ អ៊ុង ដាំតារាយកទៅលក់ឡៃឡុងទៅវិញយ៉ាងអយុតិ្តធម៌បំផុត។
ដោយទ្បែកករណីនេះត្រូវបានគេ សង្ស័យថាអាចមាន ការ ឃុបឃិតគ្នារវាង ម្ចាស់ បំណុលនិង មន្រ្តីតុលាការ និងមន្រី្តធំជាខ្នង បង្អែកផងក៏អាចថា បានពីព្រោះ ថាការអនុវត្តន៏សាលក្រមនេះធើ្វអី្វសុទ្ធតែកំបាំងមុខ។

លោក លូង សុខា មេធាវីកាពារក្តីឲ្យលោក អ៊ុង ដាំតារាបានចោទប្រកាន់ម្ចាស់ បំណុល ឈ្មោះ គីង កញ្ញា និង ឈ្មោះ សុខ រ៉ាថន និង ភរិយាថាបាន លួចលក់ ភូមិគ្រឹសប្លង់ដីទ្បូ ផ្ទះ ទំហំ៦៦៣ ម៉ែត្រ ការ៉េ ក្នុង តម្លៃ២លានដុល្លាអាមេរិក កាលពីខែកុម្ភះ ឆ្នាំ២០១៣ដែល មិនមែនជាកម្មសិទិ្ធរបស់ខ្លួនសោះដែល តាមច្បាប់ភូមិបាលជន ខែ្លងបន្លំឯកសារសាធារណៈ និង កម្មសិទិ្ធអ្នកដទៃគួត្រូវបានជាប់គុក។

ឯលោក យូ ស៊ីច័ន្ទតារដ្ឋ ដែលត្រូវជាប្អូនប្រុសលោក អ៊ុង ដាំតារាបាន បញ្ជាក់ថា ពួកគេពិតជាថើ្លមធំមែនហ៊ានកែ្លងបន្លំកម្មសិទិ្ធនិងបំពានចំពោះ ចំណារស ម្តេចនាយក រដ្ឋមន្រី្ត ហ៊ុនសែន ដែលចារឲ្យពិនិត្យរឿងនេះឡើងវិញ តែតុលាការ ហាក់មានចេតនា ឌឺមិនធ្វើតាម ទេបែរជាចេញសាល ក្រមស្ថាពរកំបាំង មុខបងើ្កតរឿងរ៉ាវ អយុត្តិធម៌ ឃុប ឃិតពុករលួយជ្រកក្រោមច្បាប់តុលាការយ៉ាងអគតិបំផុត។

តាមការអះអាងរបស់លោកយូស៊ីច័ន្ទតារដ្ឋ និងឯកសារថតចម្លងជាច្រើន ចេញពី ខុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះបានបង្ហាញថាលោក អ៊ុង ដាំតារា បានយកប្លង់ផ្ទះវីឡា ទៅ បញ្ចាំ ឲ្យស្រ្តីឈ្មោះ គីង កញ្ញា ចំនួន២០ម៉ឺន ដុល្លារ គិតជាការ ប្រាក់១ខែ៤០០០ដុល្លារ។ដោយសារមានបពា្ហមិនបានបង់ការប្រាក់តាមការកំណត់ស្រ្តី ឈ្មោះ គីង កញ្ញា ក៏បាន ប្តឹងមក សាលា ដំបូង រាជធានីភ្នំពេញ ហើយ តុលាការ និង សាលា ឧទ្ធរណ៍ ក៏បានសម្រេចឲ្យលោកអ៊ុង ដាំតារា យកប្រាក់ ទៅតម្កល់ដើម្បី លោះយក ប្លង់ ត្រទ្បប់មកវិញ។

យោងលិខិតអន្តរាគមន៏របស់ក្រសួងយុតិ្តធម៌ កាលពីខែឧសភា ឆ្នាំ២០១៣នេះដែល ចុះហត្ថលេខា និង ត្រាដោយ ឯឧត្តមអង្គវង្សវឌ្ឍានា រដ្ឋមន្រ្តី្រសួង យុត្តិធម៌បាន ផ្ញើ លិខិតជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបញ្ជាក់ថា ឈ្មោះគីង កញ្ញា មិនបាន មកទទួលយកប្រាក់តាមពាក្យបណ្តឹងនោះទេ ដែលគេនិយាយថាអាច យកប្លង់នោះ ទៅ ដោះដូរបញ្ចំលក់រួច ទៅហើយទើបគេរកឃើញ មានកិច្ចសន្យាលក់ទិញរវាង លោក សុខរ៉ាថន និងឈ្មោះម៉ែន សោភ័ណ ក្នុងតម្លៃ២លានដុល្លារ។

ដោយទ្បែកនៅពេលដែលដឹងថាលោកសុខ រ៉ាថន មិនមែនជាម្ចាស់ ស្រប ច្បាប់ នោះ ឈ្មោះម៉ែនសោភ័ណក៏បានដាក់ពាក្យបណ្តឹងបឹ្តងលោកសុខរ៉ាថននិងភរិយា ពីបទឆបោកនិង រំលោភសេចកី្តទុកចិត្ត។ លោកលូង សុខា បានអំពាវនាវដល់ ក្រសួងយុតិ្តធម៌ និងស្ថាប័ន កំពូលអង្គចៅក្រមគួរតែមានវិធានការចាត់ការពួកជនកំហួចមួយក្តាប់ដែលតែងតែយកច្បាប់លួចធើ្វអាជីវកម្មជ្រកក្រោមច្បាប់និងអំណាចតុលាការ ៕ប្រភពពី សសឃក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2273ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន1927ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1575ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1521ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1509ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1951ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1763ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន3356ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1733ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1526ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3757នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    42799នាក់
ខែនេះ    351967នាក់
ឆ្នាំនេះ   2362506នាក់
សរុប   51722432នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 06:30