ព័ត៌មានក្ដៅ

    លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់

    ដោយៈ សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 784

    តាមការ​រាយ​ការណ៍​ពី​អ្នក​ឃ្លាំ​មើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​យប់​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​រាប់​សឹប​គ្រឿង​ តែគ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ណា​គេ​ចាត់​វិធាន​ការ​បង្រ្កាប​អោយ​​បាន​ជា​ដុំ​កំ​ភូន​នោះទេ គឺ​ពួកជំ​នាញ​ទាំង​នេះ​ចាប់​បាន​តែ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​លោត​ឆ័ត្រមិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ។

    ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា ឆ្លៀត​ក្នុង​ឱ​កាស​រដ្ឋា​ភិបាល​ភ្លេច​ខ្លួន និង​កំ​ពុង​ជាប់​រវល់​រៀប​ចំ​ការ​បោះ​ឆ្នោត ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ដែល​មាន​ឈ្មោះ​ លោក​ប្រុញ លោកតឿ លោកពុំ លោកចូច លោក​ត្រ​គួន កំពុង​សំ​រុក​ដឹក​ឈើ​ក្រ​ញូង​ពី​ខេត្ត ​ឧត្តរ​មាន​ជ័យ​ឆ្ពោះ​ទៅ ខេត្ត​កំពង់ចាម ដោយ​ឆ្លង​កាត់​ខេត្ត​សៀម​រាប និង​ខេត្ត​កំ​ពង់ធំ ជា​រៀង​រាល់​យប់​ ដោយ​ប្រើ​រថ​យន្ត​បាឡែន ហៃ​ប្រីដ ចាប់ពី​២គ្រឿង​ឡើង​ទៅក្នុង​ខ្សែ​រថ​យន្ត​នីមួយៗ បាន​ដោយ​រលួន​មិន​មាន​ការ​បង្រ្កាប​នោះ​ទេ។

    ពាក់​ព័ន្ធ​និង​ករណី​ការ​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​យ៉ាង​គគ្រឹគគគ្រេង​ខាង​លើ​នេះ​ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទាគឹមសុទ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បានទេ​ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​លោក​ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងខ្សឹបៗ​​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៣​នេះ​ថា លោក​ដឹង​ពី​ករណី​ដឹក​ឈើ​ក្រញូអ​ខាង​លើតើ​ តែ​លោក​មិន​បាន​ធ្វើ​អី​ផង ហើយ​លោក​កំ​ពុង​ជាប់​ចូល​រួម​កម្ម​វិធី​រុក្ខ​ទេ​វា​នៅ​ខេត្ត​កំ​ពត រួច​ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

    ឯកឧត្ត​ម​ ឃឹម-ប៊ុន​សុង ​អភិបាល​ខេត្ត​សៀម​រាប​ទើប​តែ​ឡើង​ថ្មី បាន​មាន​​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៩​ដដែលនេះ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​​ជា​តួនាទី​របស់គាត់​នោះ​ទេ ជា​តួ​នាទីរបស់​​មន្រ្តី​ជំ​នាញ និង​សមត្ថ​កិច្ចពាក់​ព័ន្ធ​ក្នុង​ខេត្ត​សៀម​រាប។ ឯកឧត្តម​បាន​បន្តថា កន្លង​មក​ខេត្ត​សៀម​​រាប​ក៏ធ្លាប់​ចាប់​បាន​រថ​យន្ត​ដឹ​ឈើ​ក្រ​ញូង​ខ្លះៗ​ដែរ។

    មហា​ជន​ទូទៅ​បាន​និយាយ​រិះ​គន់ថា បើ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គេ​ចង់​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើ​ស​ឈើ​ក្រ​ញូង​វា​គ្មាន​អ្វី​ពិបាក​នោះ​ទេ គឺ​ស្រួល​ជាង​បក​ចេក​ទៅ​ទៀត តែ​មន្រ្តី​ជំ​នាញ​ទាំង​នេះ​ គឺ​ត្រូវ​បាន​គេ​យក​តា​ស្រ​មូម​ចុក​មាត់​ចុក​ត្រ​ចៀក​បាំង​ភ្នែក​អស់​ហើយ ម្យ៉ាង​ទៀត​ក្រុម​ជំ​នាញ​ទាំង​នេះ  ពូកែ​ឆ្លៀត​ឱ​កាស​​ដូច​ត្រី​ងៀត​ឆ្លៀត​ពង នៅ​ពេល​ថ្នាក់​ដឹក​នាំ​​ជាប់​រវល់​កិច្ច​ការ​អ្វី​មួយ​។

    សូម​បញ្ជាក់ថា អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន មេ​ប៉េអឹម​ខេត្ត​សៀម​រាប មេព្រៃ​ខេត្ត​សៀម​រាប ទាំង​តូច​ទាំង​ធំ អភិបាល​ខេត្ត​កំ​ពង់ធំ និង​លោក​ តុង-យី​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្ទោ​ង ខេត្ត​កំ​ពុងធំ ស្ទើ​ជា​រៀង​រាល់​យប់​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពី​ខេត្ត​សៀម​រាប​ទៅ​ខេត្ត​កំ​ពុង​ធំ តែ​មិន​ឃើញ​មាន​ការ​បង្រ្កាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នោះ​ទេ នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ជំ​នាញ​ និង​សមត្ថ​កិច្ច​ហាក់​មាន​ការ​រើស​មុខ​ក្នុង​ការ​បង្រ្តាប​បទ​ល្មើស​ឈើ​ក្រញូង ព្រោះ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទៅ​ដោយ​រលូន​តែ​រហូត តែ​សមត្ថ​កិច្ច​ឆ្លើយ​ថា មិន​ឃើញ​តែ​រហូត​ដែរ។

    ក្រុម​​អ្នក​ស្រលាញ់ព្រៃ​ឈើ និង​ជា​អ្នក​មាន​ចិត្ត​ការ​ពារ​ព្រៃ​ឈើ​ ​សូម​អំ​ពាវ​នាវ​ដល់​ អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់​ព័ន្ធ​និង​បទ​ល្មើស​ព្រៃ​ឈើ​មេត្តា​ចាត់​វិធានការ​ អោយ​បាន​ទាន់​ពេល​វេលា​​ក្នុង​ការ​បង្រ្កាប​ការកាប់​ រុករាន និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ខាង​ជើង​បឹង​ទន្លេ​សាប​នេះ​ផង​៕  ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន530ដង យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3965ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1403ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន85159ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន795ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1713ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន770ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន3023ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន8103ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1459ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែលប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      15100នាក់
    ម្សិលមិញ    11887នាក់
    សប្ដាហ៍នេះ    76438នាក់
    ខែនេះ    173027នាក់
    ឆ្នាំនេះ   4288086នាក់
    សរុប   34954332នាក់
    ថ្ងៃទី 14 ខែ 12 ឆ្នាំ 2019 ម៉ោង 18:14