គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង

ដោយៈ ខេត្តកំពង់ធំ ថ្ងៃទី 11 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1634

ក្រោយពីគណៈសាលាខេត្តកំពង់ធំ បានរឹតបន្តឹងការ បង្រ្កាបបទល្មើស នៅក្នុងខេត្តកំពង់ធំ ទើប​បានបង្កើតជាគណៈបញ្ជាការឯកភាព ខេត្តសម្រាប់បង្រ្កាបបទល្មើសនានា ដែលកំពុងតែ ពេញ និយម នៅក្នុង ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាល នៃអភិបាលខេត្តកំពង់ធំ និង ជា​ប្រ​ធាន​គណៈបញ្ជាការ ឯកភាពខេត្តកំពង់ធំ ទើបបានបង្ហាញឲ្យឃើញនូវលទ្ធលផល ផុសចេញ ជា​ផ្លែ​ផ្កា​នា​ថ្ងៃ​នេះ ​ដែលមានការ​ចូល បង្រ្កាបគ្រប់ស្ថានប័ន ដែលកន្លងមក បទល្មើសឈើគ្រញូង តែង​តែ​ហោះ​ឆ្លង​កាត់​ខេត្ត​ តែពេលនេះត្រូវ បានជាប់អន្ទាក់ ទោះជាមានស្លាប ហោះក៏ហោះ មិនរួច ដែរ បើសិនជាសកម្មភាព របស់គណៈបញ្ជាការឯក​ភាពរស់រវើកដូចពេលនេះ។

ជាក់ស្តែង រថយន្តហាយឡេនឌឺ ពណ៌ ទឹកប្រាក់មួយគ្រឿងអត់ស្លាកលេខ ខាងមុខពាក់ស្លាក លេខ ខាង ក្រោយ ភ្នំពេញ 2A - 8008 បានដឹកឈើគ្រញូង ចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្ត កំពង់ចាម ដែលកន្លងមក ប្រហែលជារថយន្តដឹកឈើគ្រញូងទាំងនេះ ចេះបំបាំងបាត់ ឬក៏ហោះរំលោង បាន ជាមិនដែលឃើញសមត្ថកិច្ចចាប់បានម្តងណាឡើយ ទើបតែពេលនេះ ជា ប្រវត្តិ​សាស្រ្ត​ដែល​គួរ​តែ​កត់​ត្រាទុក ដែលគណៈបញ្ជាការឯកភាពខេត្ត ដែលបានបង្កើត បានក្របួចរថយន្តមួយគ្រឿង ដឹក​ឈើ​គ្រ​ញូង​ពេញ ។

តាមការឲ្យដឹងពី លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា ការបង្រ្កាបរថយន្ត បទ​ល្មើស​ឈើគ្រញូងនេះ គឺយោងតាមសេចក្តីសម្រេច លេខ ០៧៦ ស.ស.រ របស់រដ្ឋបាល ខេត្ត កំពង់ ធំ ស្តី​ពី​ការកែ​សម្រួល ការបង្កើតលេខាធិការដ្ឋាន ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការសប្រមូល ការស្តុបទុក និងការនាំចេញឈើគ្រញូង ក្នុងខេត្តកំពង់ធំ ​ ដែលមានអភិបាលខេត្ត ជា ប្រ​ធាន​គណៈ​បញ្ជា​ការ​ឯក​ភាព រដ្ឋបាលខេត្ត ទើបមានការចូលរួមបង្រ្កាបពីសំណាក់ ផ្នែករដ្ឋបាល ព្រៃឈើស្ទោង ខណ្ទ​រដ្ឋ​បាល​ព្រៃឈើកំពង់ ធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំង កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​កំ​ពង់​ធំ ​និង​កម្លាំង​នគរ​បាល​ប្រ​ឆាំង​ បទល្មើសសេដ្ឋកិច្ច នៃស្នងការ ដ្ឋាន នគរបាលខេត្តកំពង់ធំ បាន​ធ្វើ​ការ​ស្ទាក់​រថ​យន្តមួយ​គ្រឿងខណៈពេល ដែលបានរត់ ទៅលាក់ ខ្លួននៅតាម​ច្រកឌឿងហែមមួយតូច ក្រោយ​ផ្ទះ​អ្នក​ភូមិ ទើបត្រូវបាន កម្លាំងចម្រុះក្របួចចាប់បាន ខណៈពេលដែលតៃកុងឡាន បានបើកទ្វារយន្ត ហើយ​ដាក់មេប្រូច​បានស្រ​មោល និងបានបន្សល់ រថយន្ត ឲ្យ​សមត្ថ​កិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​ខណ្ទ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ធំ  និងធ្វើការ វាស់វែង ដែល មានចំនួនឈើ ចំនួន ២៤០ដុំ ស្មើរនឹង ២.៤៥គ.ក​វត្ថុ​តាង​ទាំង​អស់ ត្រូវបានដកហូតទុកជា​សម្បត្តិ រដ្ឋ ។

ប្រជាពលរដ្ឋ ខ្សឹបខ្សៀវគ្នាថា សង្ឃឹមថាសកម្មភាពបង្រ្កាបនេះ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ មិន មែនធ្វើ​ឡើងដោយ សារ​តែឈ្មួញមិនបានប្រាប់ ឬការចុះបង្រ្កាបដោយសារតែបែកការ ដល់ថ្នាក់លើ បញ្ជាមកនោះ​ទេ ព្រោះឈ្មួញកំពុងតែព្យាយាមទិញទឹកចិត្តសមត្ថកិច្ច ឲ្យថ្លៃដល់អ្នកដែលជើងខ្លាំង ដើម្បីកុំឲ្យរំខានដល់ ការរកស៊ីរបស់ពួកគេ៕ ដោយ  ប៊ុនរតនា ប្រភពពីខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1347ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1491ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1492ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1569ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1890ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1682ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1584ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1497ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2185ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1451ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4329នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43371នាក់
ខែនេះ    352539នាក់
ឆ្នាំនេះ   2363078នាក់
សរុប   51723004នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:21