ព័ត៌មានក្ដៅ

    ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ

    ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 21 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 02:04 នាទី ចំនួនអានៈ 670

    បុរស២នាក់​បង​ប្អូន​បង្កើត ​ក្នុង​ចំ​ណោម​បក្ខ​ពួក​ប្រាំនាក់ ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ដង​រែក​ចំ​ណុច​វាល​វែង​ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​ទាហ៊ា​ន​ថ្ងៃ​បាញ់​សម្លាប់​ យ៉ាង​ណា​ណោច​អាធម្ម​បំផុត។

    លោក ញ៉ម-សន អា​យុ​៦១​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​របស់ជន​រង​គ្រោះ ដែល​មាន​ទី​លំ​នៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​កែង (១០៥) ឃុំផ្អាវ ស្រុក​អន្លង់​វែង បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ទាំង​ទឹក​ភ្នែក​ហូរ​រហាម​ថា កាល​ពី​ថ្ងៃ​ច័ន្ទទី​១៥ ខែកក្កដា ឆ្នាំ​២០១៣នេះ គាត់​បាត់​កូន​ទាំង​២នាក់​ពី​ផ្ទះ​មិន​ដឹង​ជា​ទៅ​ណា។ លុះ​ដល់​ថ្ងៃ​ទី​១៨ខែឆ្នាំដដែល​គាត់​បាន​ដំ​ណឹង​ពី​បុរស់​ម្នាក់​ឈ្មោះ​ភាព​ ដែល​ជា​អ្នក​រួម​ដំ​ណើរ​ជា​មួយ​ថា កូន​គាត់​ទាំង​២​នាក់​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សម្លាប់​ខណៈពេល​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ជាប់​ព្រំ​ប្រ​ទស់​កម្ពុជា​-ថៃ។

    បុរស​ឈ្មោះ​ភាព​នោះ​បានបន្ត​​ប្រាប់​​អ៊ុំ​ ញ៉ម-សន ថា ទាហ៊ាន​ថៃ​បាន​បាញ់​ពួកគេ​នៅ​ចំ​ណុច​វាល​វែង ខណៈពេល​ដែល​បុរស​​ឈ្មោះ​ សន-ថា អាយុ​២១​ឆ្នាំ និង​បុរស​ឈ្មោះ សន-សែន អាយុ​១៦​ឆ្នាំ ដែល​ជា​កូន​របស់​លោក ញ៉ម-សន កំពុង​តែ​ទៅ​ដង​ទឹក​យក​មក​ដាំ​បាយ​នៅ​ម៉ោង​៤-៥ល្ងាច​ថ្ងៃទី១៧​ខែ​ឆ្នាំដដែល​។​លោក​​ភាព​បាន​ប្រាប់​អ៊ុំ​ ញ៉ម-សន ទៀតថា ទាហ៊ាន​ថៃ​បាន​បាញ់​រះមក​លើ​ពួក​គេ​ទាំង​៥នាក់​បណ្តាល​អោយ​ស្លាប់​២នាក់​ និង​របួសម្នាក់​(លោក​ភាព​របួស​ចង្កេះ)និង​រត​រួច​ខ្លួន​២នាក់។

    អ៊ុំ​ ញ៉ម-សន បាន​បន្ថែមថា ពេល​គាត់​បាន​ទទួល​ដំ​ណឹង​ភ្លាមៗ​​ក៏​នាំ​កូន​កូន​ប្រ​សា​ទៅ​យក​សព​កូន​ទាំង​២​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកក្កដា ទើប​យក​សព​កូន​មក​ដល់​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​សាស​នា។

    អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ភាព និង​បក្ខ​ពួក​២នាក់​ទៀត​បាន​ទេ ព្រោះ​លោក​ ភាព ​កំ​ពុង​ព្យា​បាល​ជំ​ងឺដែល​របួស​ត្រង់​ចង្កេះ និង​បុរស​២នាក់​ទៀត​គេ​ច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ណា។

    ប្រ​ភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ស្លាប់​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ ខណៈពេល​ពួក​គេ​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​ខុស​ច្បាប់​លើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តែ​គេ​ពុំ​ដែល​ឃើញ​លោក ញឹម​-ផាន់ណា អភិបាល​ស្រុក​អន្លង់​វែង និង​លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​​ឡើង​ថ្មី មាន​វិធាន​ការ​ទប់​ស្កាត់​នោះទេ ដែល​ទង្វើ​ទាំង​នេះ​ហាក់​ប្រ​ឆាំង​និង​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ដែល​សម្តេច​ធ្លាប់​តែ​ស្រែក​អោយ​មន្រ្តី​ក្រោម​ឱវាត​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​បាន​ជោគ​ជ័យ។

    សូម​បញ្ជាក់ថា លោក ញ៉ម-សន មាន​ភរិយាឈ្មោះ អាន-សរី មានកូន​៥នាក់ ប្រុស​៤​ស្រី១ ហើយកូន​ទាំង​២​ដែល​ស្លាប់​នោះ​មាន​​ឈ្មោះ សន-ថា អាយុ២១​ឆ្នាំ ជា​កូន​ទី៣ និង​ឈ្មោះ សន-សែន អាយុ១៦​ឆ្នាំ ជា​កូន​ទី​៤៕ ដោយ៖ សុផានុរស្ស

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន10340ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន891ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន635ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន747ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន1057ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន763ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1814ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន2124ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន195ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន616ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះសម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      59271នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    198522នាក់
    ខែនេះ    385292នាក់
    ឆ្នាំនេះ   1983528នាក់
    សរុប   32649774នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:55