បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 1308

ការ​គ្រប់​គ្រង​មនុស្ស​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ មនុស្ស​គ្រប់​រូប​មាន​ភាព​​វៃ​ឆ្លាត មាន​ការ​បទ​បែន​ មនុស្ស​ខ្លះ​មាន​ភាព​ក្រឡិច​ក្រឡុចលេម​លើមអោប​ជើង​អោប​ដៃ​ ហៃ​អើ​តម្រូវ​ចិត្ត​មេ ទោះ​ដឹង​ថា​មេ​កំ​ពុង​ដើរ​ផ្លូវ​ខុស​ក៏ដោយ​​ អ្នក​ខ្លះនិយាយ​ផ្សេង​ធ្វើ​ផ្សេង ដែល​ទង្វើ​ទាំង​នេះ​ធ្វើ​អោយ​អ្នក​ដឹក​នាំ​មាន​ការ​លំ​បាក​ក្នុង​ការ​គ្រប់​គ្រង់​ មិន​ថាអ្នក​ដឹក​នាំ​គ្រួសារ​ ឬដឹក​នាំ​ប្រ​ទេស​នោះ​ទេ។

គេស​ង្កេត​ឃើញ​ថា នៅ​អាណត្តិ​ទី០៥​នេះ ប្រ​ជា​ពល​រដ្ឋ​ហាក់​បាត់​បង់​ជំ​នឿ​ទៅ​លើ​គណបក្ស​កាន់​អំ​ណាច ព្រោះ​តែ​ពួក​គេ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ចំ​ពោះ​ទង្វើ​មន្រ្តី​ថ្នាក់​ក្រោមដែល​តែ​ង​តែ​ជិះ​ជាន់​កៀប​សង្កត់ អាង​អំ​ណាច​នៅ​ក្នុង​ដៃ​ឃើញ​សថាខ្មៅ ឃើញ​ខ្មៅ​ថាជាស។ មន្រ្តី​ក្រោម​ឱវាត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន តែ​ង​តែ​ធ្វើ​អ្វី​លើស​គោល​ការណ៍ ដែល​ថ្នាក់​ដឹក​នាំ​ដាក់​អោយ​​។

ជាក់​ស្តែង​ដូច​ជា គេ​អោយ​សមត្ថ​កិច្ច​ទៅ​ការ​ពារ​ក្បួន​បាតុកម្ម​របស់​កម្មករ​ រោងចត្រ អោយ​ទៅ​ការ​ពារ​ក្បួនបាតុកម្មរបស់​ពល​រដ្ឋ​បុរីកីឡា បឹង​កក់ ក្នុង​ការ​តវា​ទាម​ទា​រក​យុត្តិធម៌​អំ​ពី​ជំលោះ​ដី​ធ្លីជាដើម តែ​សមត្ថ​កិច្ច​តែ​ង​តែ​ធ្វើ​លើស​គោលការណ៍​ បែ​ជា​ទៅ​ប្រើ​អំ​ពើ​ហឹង្សា​ វាយដំ​ប្រ​ជា​ពល​រដ្ឋ​អោយ​បែក​ក្បាល​ហូរ​ឈាម ចាប់​ដាក់គុគ បាញ់ទឹក​ដាក់​ឡើង​របូត​ខោរបូត​អាវ​ ដុត​ផ្ទះ​សំបែង ដែល​ទង្វើ​ទាំង​នេះហាក់​សាហាវ​ព្រៃ​ផ្សៃ។

ម្យ៉ាង​វិញ​ទៀត​ក្រុម​ហ៊ុន​ដី​សម្បទានសេដ្ឋកិច្ច​ឯកជន​តាម​ខេត្ត​​​មួយ​ចំ​នួន តែ​ង​តែ​រំលោភ​បំ​ពាន​យក​ដី​ប្រ​ជា​ពល​រដ្ឋ​រហូត​មាន​ការ​តវា ប្តឹង​ផ្តល់​ទៅ​អាជ្ញា​ធរ​ដែន​ដី សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ តែ​អ្វី​ដែល​ពួកគេ​ទទួល​បាន​គឺ​ភាព​អយុត្តិ​ធម៌ តែ​ង​តែ​ចាញ់​ក្តី​ជា​មួយ​ពួក​វណ្ណៈអភិជន​តែ​រហូត។

ពល​រដ្ឋ​តែង​តែ​និយាយរិះគន់​​ជា​ចំហរ​ថា មន្រ្តី​ថ្នាក់​ក្រោម​តែ​ង​តែ​លើក​យក​រឿង​ល្អៗ​ ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​ថ្នាក់​លើ ដើម្បី​ឡើង​បុណ្យ​ឡើង​សក្តិឡើង​ប្រាក់​ខែ ឯ​ទុក្ខ​លំ​បាក​របស់​រាស្រ្ត​គឺ​មិន​ដែល​រាយ​ការ​ណ៍​ជូន​ថ្នាក់​លើ​នោះ​ទេ។ រី​ឯ​ប្រ​ព័ន្ធ​ផ្សប​ផ្សាយ​ភាគច្រើន​ក៏​ផ្សាយ​តែ​ព័ត៌មាន​លើកជើង​ល្អៗ​តែ​រហូត​ មិន​ដែល​ផ្សាយ​រិះ​គន់​ទង្វើ​អាក្រក់​របស់​អ្នក​ដឹក​នាំ​ថ្នាក់​ក្រោម​អោយ​ថ្នាក់​ដឹក​នាំ​កំ​ពូល​បាន​ដឹង​នោះ​ដែរ ដល់​លទ្ធ​ផល​ចុង​ក្រោយ​គឺ​ធ្វើ​អោយ​ថ្នាក់​ដឹក​នាំ​បាត់​បង់​ការ​ជឿ​ជាក់​ពី​ប្រ​ជា​រាស្រ្ត។

ពាក្យ​ស្លោក​មួយ​ពោលថា ”សសើរ​អោយស្លាប់ បង្អាប់អោយរស់“ ពាក្យ​ស្លោក​នេះ​វាគ្រប់​គ្រាន់​សម្រាប់​អោយ​មនុស្ស​ទូទៅ​យក​ទៅ​ពិចារណា។ ប្រពៃ​ណី​លើក​ជើង​វា​មិន​ចាត់​ទុកថាមាន​កំ​ហុស​នោះ​ទេ តែ​សូម​លើក​ជើង​តែ​រឿង​ដែល​អ្នក​គិត​ថា ត្រឹម​ត្រូវ កុំ​ឃើញ​គាត់​ធ្វើ​ខុស​ហើយ​នៅ​តែ​លើក​ជើង​ទៀត នេះគឺ​វាមាន​ន័យ​ថា សសើរ​អោយ​ស្លាប់​ហើយ។

ពលរដ្ឋ​បាន​បញ្ចេញ​មតិ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិ​ទី​០៥នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ថា ពួកគេ​មិន​បាន​ស្អប់​ថ្នាក់ដឹក​នាំកំពូល​ទេ តែ​ពលរដ្ឋ​ស្អប់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ក្រោម ដែល​ចូល​ចិត្ត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ កេង​ប្រ​វ័ញ ជិះ​ជាន់​ បក្ស​ពួក​និយម មិន​មាន​ភាព​យុត្តិ​ធម៌​ អ្នក​មាន ​អ្នក​មាន​អំ​ណាច​អាង​ខ្សែ​ស្រឡាយ រក​ស៊ី​ខុស​ច្បាប់ ទង្វើ​ទាំង​នេះហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព។

នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ទៀត​ដែល​រដ្ឋា​ភិបាល​មិន​បាន​ចាប់​អារម្មណនោះគឺ បញ្ហាប្រ​ជា​ពលរដ្ឋ​អត់​ការ​ងារ​ធ្វើ​ ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ប្រ​ព័ន្ធ​អប់រំចុះ​ខ្សោយ​ហើយ​មាន​ភាព​ពុករលួយ តម្លៃ​កសិផល​ របស់​កសិករ​តែង​តែ​ធ្លាក់ចុះនៅ​ពេល​ដល់​រដូវ​ប្រ​មូល​ផល និស្សិត​បញ្ចប់​ការ​សិក្សា​គ្មាន​ការ​ងារ​ធ្វើ បើ​គ្មាន​បក្ស​ពួក ឬខ្សែ​ស្រ​ឡាយ តំ​លៃ​អគ្គីសនី​ថ្លៃ ​ក្រុម​ហ៊ុន​ឯក​ជន​ជា​អ្នក​គ្រប់គ្រង​ចំណូល​ធំៗ​ពី​វិស័យ​ទេសចរណ៍ យួន​អន្តោប្រវេស​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ស្រុក​ខ្មែរ តំលៃ​ប្រាក់​ឈ្នួល​របស់​មន្រ្តី​រាជ​ការ និង​ប្រាក់​ឈ្នួល​កម្ម​ករ​ទាប​មិន​អាច​រស់​បាន​ស្រួល មេទា​ហ៊ាន​កេងស្បៀងសំភារៈប្រើ​ប្រាស ​កាត់​ប្រាក់​ខែ​កង​ទ័ព បទល្មើស​ព្រៃ​ឈើ ក្មេង​ទំនើង ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ពង្វគ់ក្មេង​ជំនាន់​ក្រោយ​ដែល​ខុស​ពី​ការ​ចង់​បាន​របស់​អាណា​ព្យា​បាលជា​ដើម​ ។ល។ កត្តា​ទាំង​អស់​ខាងលើនេះ​ហើយ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ហាក់​អស់​ជំ​នឿ​ទៅ​លើ​គណបក្ស​ប្រ​ជាជនដែល​ជា​អ្នក​កាន់អំណាច។

គ្មាន​អាណាព្យាបាល ឬថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិ​របស់​ខ្លួន​លិច​លង់​ ឬបាត់​បង់​ការ​ជឿ​ជាក់ពី​ពល​រដ្ឋ​របស់​ខ្លួន​​នោះទេ តែ​ដោយ​សា​តែ​មនុស្ស​នៅ​ក្រោម​ឱវាត​មិន​គោល​រព​គោលការណ៍ថ្នាក់លើ មាន​គំនិត​មិន​ស្មោះ​ត្រង់ ចង់​បាន​តែ​ផល​ចំ​ណេញផ្ទាល់​ខ្លួន រហូត​រំ​លោភ​បំ​ពាន​អ្នក​ដ៏ទៃ ដែល​ឥទ្ធិពល​អាក្រក់​ទាំង​អស់​នេះ​ វា​ជះ​ទៅ​លើ​ថ្នាក់​លើ​ដោយ​មិន​ដឹង​ខ្លួន​ទៅវិញ។ វាជាការ​ពិតណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​ កូន​ចៅ​ធ្វើ​ខុស​ម៉ែឳជា​អ្នក​ទទួលកំហុស ដូច​ពាក្យ​ស្លោកមួយ​បាន​ពោលថា ”ហាទៅ​វាស្លាក់ ខ្ជាក់ទៅ​វា​ស្លែង ស្តោះទៅ​វា​លើ​ទ្រូង​ឯង“។

ពលរដ្ឋ​កម្ពុជា​កំ​ពុង​រង​ចាំមើល​លទ្ធ​ផល​ការ​បោះ​ឆ្នោត​អាណត្តិ​ទី០៥​កាល​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​ថ្មី​ៗនេះថា តើ​គណបក្ស​ប្រ​ជាជន​បន្ត​កាន់​អំណាច ឬ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​កាន់​អំ​ណាចវិញ?

ពលរដ្ឋ​ចង់​ដឹង​ទៀតថា បើគណបក្ស​ប្រ​ជាជន​បន្ត​ជាប់​ឆ្នោត តើ​ថ្នាក់​ដឹក​នាំ​និង​បំ​ពេញ​តម្រូវ​ការ​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​​ ហើយ​អាច​លុប​បំ​បាត់​ទង្វើ​អាក្រក់​របស់​ថ្នាក់​ក្រោម​ដែ​ឬទេ នៅ​អាណត្តិ​ថ្មីនេះ? ហើយ​បើ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​ជាប់​ឆ្នោត​វិញ​ តើ​បក្ស​នេះ​គោរព​តាម​សន្យា​ដែល​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ដែរ​ឬអត់៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1538ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2224ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1568ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1505ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1411ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1575ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2095ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1770ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2188ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1408ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8858នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36711នាក់
ខែនេះ    345879នាក់
ឆ្នាំនេះ   2356418នាក់
សរុប   51716344នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 18:56