ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ

ដោយៈ ទេពសុរាវី ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:10 នាទី ចំនួនអានៈ 1602

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។

កិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។ ការ​លើក​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ចូល​រួម​កិច្ច​ប្រជុំ ដោយ​អះអាង​ថា សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ស្នើ​ឡើង​មាន​លក្ខណៈ​ចង្អៀត និង​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង គ.ជ.ប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​និង​តួនាទី ព្រមទាំង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស មិន​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ស្នើ​សុំ​ឡើង​មាន​លក្ខណៈ​តូច​ចង្អៀត។ តូច​ចង្អៀត​គឺ គ.ជ.ប ចង់​ត្រឹម​តែ​ឲ្យ​មាន​សមាសភាព​ចូល​រួម​តែ​ពី​ខាង​ភាគី គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​បាន​គណៈកម្មការ​ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្របសម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បង្ក​ឡើង​ដោយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​តាម​គំនិត​លោក ភាគី​បង្ក​បញ្ហា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ធានា​និង​រក​ឲ្យ​ឃើញ​នៃ​ភាព​មិន​ប្រក្រតី​ដោយ​ទាមទារ​ឲ្យ​មាន​ការ​រួម​ពី​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

លោក យឹម សុវណ្ណ៖ «ឲ្យ​មនុស្ស​បង្កើត​បញ្ហា​ដដែលៗ​មក​ដោះស្រាយ​ម៉េច​ចេញ អ៊ីចឹង​ចង់​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ថ្មី អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល ហើយ គ.ជ.ប ជា​អ្នក​សម្របសម្រួល​ដើម្បី​ស្រាវជ្រាវ​រក​បញ្ហា​ទៅ​ដោះស្រាយ​ទាំង​អស់​គ្នា​ទៅ។ គ.ជ.ប មិន​ធ្វើ​អ្វី​ខុស គណបក្ស​ប្រជាជន​មិន​ធ្វើ​អ្វី​ខុស​ទេ គឺ​មិន​ចាំបាច់​ខ្លាច​ទេ គួរ​តែ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ទៅ។ យើង​មិន​ព្រម​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ខុស»

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កិច្ច​ប្រជុំ​ជាមួយ គ.ជ.ប ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស​នេះ​ម្ដង​ទៀត ប្រសិន​បើ គ.ជ.ប ពិចារណា និង​សម្រេច​ឲ្យ​មាន​សមាសភាព​ចូល​រួម​ពី​អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែង​ការ​សោកស្ដាយ​ដោយ​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ។ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​សមាសភាព​ពី​អង្គការ​ជាតិ អន្តរជាតិ​ចូល​រួម និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល​នោះ​វា​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប៖ «គ.ជ.ប​នឹង​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ទៀត ហើយ គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ»

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​និង​មាន​តម្លាភាព។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​ដើម្បី​ជៀសវាង​ការ​មិន​ទុក​ចិត្ត ហើយ​លោក​មិន​មាន​សង្ឃឹម​ទេ ប្រសិន​បើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់ គ.ជ.ប នោះ៕ ប្រភពពីអាស៊ីសេរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1439ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1703ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1478ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1850ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1748ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1912ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1394ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1338ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1664ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1150ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      41207នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    144378នាក់
ខែនេះ    527658នាក់
ឆ្នាំនេះ   1909890នាក់
សរុប   51269816នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:17