គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ

ដោយៈ អឹងចំរើន ភ្នំពេញ ថ្ងៃទី 10 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1609

គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់លោក ក្រវ៉ា​ញ ដា​រ៉​ន បានប្រកាស​ធ្វើ​កូដកម្ម​អហិង្សា​មួយ​ចាប់ពី​ម៉ោង៩ ដល់​ម៉ោង១២ថ្ងៃត្រង់​នា​ថ្ងៃអាទិត្យ ទី១១ ខែសីហា ខាងមុខ ដើម្បី​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​គណបក្ស​មួយ​នេះ​មើលឃើញថា មាន​ភាពមិនប្រក្រតី​ជាច្រើន និង​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ។

យោងតាម​សេចក្តីជូនដំណឹង​របស់​លោ ក្រវ៉ា​ញ ដា​រ៉​ន កាលពី​ថ្ងៃទី៦ ខែសីហា កូដកម្ម​អហិង្សា​នេះ នឹងមាន​ការចូលរួម​ពី​មនុស្ស​ចំនួន៦០០នាក់​ដែលមាន​ពី​ខេត្តកណ្តាល កំពង់ចាម ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ តាកែវ និង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការស្នើសុំ​នេះ​មិនទាន់​បានទទួល​ការយល់ព្រម​ពីសា​លា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ។   

នា​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃូ​ន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​ចលនា​កូដកម្ម​ដែលមាន​អ្នកចូលរួម​លើសពី២០០នាក់​នោះ សាលា​រាជធានី​ត្រូវ​ស្នើសុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​ជាមុនសិន។     

លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​លើកឡើងថា ការបោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​មាន​ឡើង​នូវ​ភាពមិនប្រក្រតី​នៅ​គ្រប់​មណ្ឌល ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​ដោយសារ​ក​ង្វះ​ខាត​របស់​មន្ត្រី គ.ជ.ប ដែល​វា​ជាហេតុ​បណ្តាល​ឲ្យ​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌។   

ប្រធាន​គណបក្ស​ដែលមាន​សញ្ជាតិ​ខ្មែរ-អាមេរិក​រូបនេះ បានកត់សម្គាល់​ពី​ភាពមិនប្រក្រតី​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ចំនួន៨ចំណុច ដែល​ភាគច្រើន​បង្កឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​អំឡុងពេល​នៃ​ការឃោសនា ដូចជា​ការប្រើប្រាស់​ធន​ធាន​រដ្ឋ បុគ្គលិក​រដ្ឋ ការប្រើប្រាស់​វិធី​ឃោសនា​តាម​រូបភាព កាសែត ទូរទស្សន៍ វិទ្យុ និង​ការចុះ​ដោយផ្ទាល់​តាម​ភូមិ​ជាដើម។   

ទាក់ទង​នឹង​អំឡុងពេល​នៃ​ការបោះឆ្នោត គណបក្ស​ខ្មែរ​ឈប់​ក្រ​ក៏បាន​រកឃើញ​ករណី​មិន​ប្រក្រតី​ជាច្រើន​ផងដែរជាពិសេស ទាក់ទង​នឹង​ការបន្លំ​សន្លឹកឆ្នោត ការទិញ​ដូរ ឈ្មោះ​ស្ទួន មានឈ្មោះ​តែ​មិនអាច​បោះ​បាន និង​បញ្ហា​ទឹកខ្មៅ។

  លោក ក្រវ៉ា​ញ ដា​រ៉​ន បាន​អំពាវនាវ​ឲ្យ​មាន​ការសើរើ​រៀបចំ គ.ជ.ប សារជាថ្មី  ហើយ​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប សមាគម​សិក្សា​នយោបាយ​អាស៊ី និង​អន្តរជាតិ រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ-អន្តរជាតិ​ផ្សេងទៀត។   

គណបក្ស​ខ្មែរ​ឈប់​ក្រ ត្រូវបាន​គេ​កត់សម្គាល់​នា​អំឡុងពេល​នៃ​ការឃោសនា​ត្រង់​គោលនយោបាយ​មួយ គឺ​ផ្តល់​សេវាកម្ម Wifi ដោយ​សេរី និង​ការនាំយក​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក​មក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​មួយ​នេះ​ឈ្នះឆ្នោត៕ ប្រភពពី ថ្មីៗ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចំរៀងបទ ជំរុំតាទុំ   អាន1928ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1620ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1528ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1565ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1464ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1673ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2095ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1706ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1695ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1420ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9120នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36973នាក់
ខែនេះ    346141នាក់
ឆ្នាំនេះ   2356680នាក់
សរុប   51716606នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 20:48