ព័ត៌មានក្ដៅ

    លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុករលួយ

    ដោយៈ សហការី ខេត្តឧត្តរមានជ័យ ថ្ងៃទី 11 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 771

    ពលរដ្ឋភូមិជ្រឹងខាងកើត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ២៧ គ្រួសារ រស់នៅជិត ១០ឆ្នាំហើយ មិនទាន់ទទួលបានក្រុមនិស្សិតវាស់ដីធ្វើកម្មសិទ្ធិជូនពួកគាត់ទេ ដោយសារ លោក លឹម អូ មេភូមិ ជ្រឹង ដាក់ជាដីទំនាស់ ។

    ពលរដ្ឋជាច្រើននាក់អោយអ្នកយកពត៌មានដឹងថា លោក អូ មានចេតនា រំលោភយកដី ពីពួកគាត់ ៣ខែហើយដែលក្រុមនិស្សិតមកវាស់ដីធ្វើកម្មសិទ្ធិ ពួកគាត់ទៅកន្លែងគណៈកម្មការដើម្បីស្នើក្រុម ការងារមកវាស់ដី ពួកគាត់ តែត្រូវលោក លឺម អូ ថាដីមានទំនាស់ អោយពួកគាត់ដាក់ពាក្យបណ្ដឹងទៅប្រធាន គណៈកម្មការដោះស្រាយទំនាស់ដីធ្លី លោក ទិត្យ គឹមហ៊ីម អនុប្រធានសូរិយោដីខេត្ត ជាប្រធាន តែលោក ទិត្យ គឹមហ៊ីម មិនទទួលពាក្យបណ្ដឹងពីពលរដ្ឋឡើយ ដោយរុញអោយអ្នកនេះ រុញអោយអ្នកនោះ តែចំពោះអ្នកណា ដែលជាខ្សែ ឬបក្សពួកលោក លឺម អូ លោក ហ៊ីម ដោះស្រាយអោយទាន់ពេលវេលា ពិសេសម្ចាស់ដីណាដែល មានទំនាស់គ្នា តែភាគីម្ខាងមានប្រាក់អោយលោក ហ៊ីម ១លាន ទៅ២លាន រៀល ប្រាកដជាបានយុត្តិធម៌ពី លោក ហ៊ីម ពលរដ្ឋភូមិជ្រឹងខាងកើតសុំដល់រដ្ឋាភិបាលថ្មី រៀបចំគណៈកម្មការចំរុះបើកការស៊ើបអង្កេតរកមុខ អ្នកប្រព្រឹត្តិអំពើពុករលួយដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋ ។ អ្នកស្រុកចោទ លោក លឺម អូ និងលោក ទិត្យ គឹមហ៊ីម ឃុបឃិតគ្នា លឺម អូ ថាដីមានទំនាស់ ទុកអោយលោក ហ៊ីម គោះទឹកអោយត្រីចូលសូង។

    អ្នកយកពត៌មានសុំការពន្យល់ពីលោក លឹម អូ តាមទូរស័ព្ទ ពេលសួរថាអ្នកស្រុក ២៧គ្រួសារ មិនទាន់ បានក្រុមនិស្សិតវាស់ដីអោយ លោក អូរ ឆ្លើយថា មកជួបគាត់ផ្ទាល់ រួចចុចផ្ដាច់ លោក លឿង ណុច ចៅសង្កាត់ កូនគ្រៀល ពេលសួរថាតើលោកដឹងទេ អ្នកស្រុកភូមិជ្រឹងខាងកើត ២៧គ្រួសារមិនទាន់បានក្រុមនិស្សិតវាស់ដី អោយ ដោយលោក អូ ដាក់ថាជាដីទំនាស់ និង លោក ទិត្យ គឹមហ៊ីម យកប្រាក់ពីគាត់ប្ដូរនឹងវាស់ដីអោយ លោក ណុច ឆ្លើយថា អត់ដឹងទេ នេះជាភារៈកិច្ចដែលប្រមុខរដ្ឋាភិបាលប្រគល់អោយ ហើយបើអ្នកណាប្រព្រឹត្តិអំពើ​ ពុករលួយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ទិត្យ គឹមហ៊ីន តាមទូរស័ព្ទ លោកឆ្លើយថា ជាប់ប្រជុំ ។

    លោក ថុន ណុល អភិបាលក្រុងសំរោង ថ្លែងអោយដឹងតាមទូរស័ព្ទថា ពួកអស់ហ្នឹងវាធ្វើដូច្នេះ បានជា​ ភូមិជ្រឹងខាងកើត បាត់សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនដូច្នេះ លោកសុំរបាយការណ៍ពីអ្នក កាសែត លោក នឹងពិភាក្សាជាមួយនឹងប្រធានសូរិយោដីខេត្ត រកដំណោះស្រាយ លោកបញ្ជាក់ថា ក្រោយពេល បោះឆ្នោត ក្រុមនិស្សិត មកវាស់ដីជូនពលរដ្ឋបន្ដទៀត ។ ពលរដ្ឋជាច្រើននាក់ អោយដឹងថា ពួកគាត់ប្រគល់ប្រាក់ ច្រើនលានរៀល ជូនលោក ទិត្យ គឹមហ៊ីម ដោយលោកសន្យាថាក្រោយពេលបោះឆ្នោត ធ្វើកម្មសិទ្ធិដីធ្លីអោយ ពួកគាត់ តែបើសិនលោក ហ៊ីម មិនគោរពតាមសន្យាទេ​ពួកគាត់ប្រាកដជា ប្រាក់ក៏អស់ ដីក៏អត់ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន1072ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន8959ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន3706ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន4435ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន99ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន646ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន4992ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន10172ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន2102ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1631ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      65នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    353377នាក់
    ខែនេះ    540147នាក់
    ឆ្នាំនេះ   2138383នាក់
    សរុប   32804629នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 00:09