ព័ត៌មានក្ដៅ

    សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​ធ្វើ​កំណត់ហេតុ

    ដោយៈ ភ្នំពេញ ថ្ងៃទី 15 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 09:17 នាទី ចំនួនអានៈ 626

    អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន នាំ ទៅធ្វើកំណត់ហេតុ ខណៈអ្នកសារព័ត៌មានកំពុងថតរូប ស្តីពីការប្រជុំជួរ របស់ នគរបាលច្រើននាក់ នៅទីសាធារណៈមុខខណ្ឌមានជ័យ។

    អនុប្រធានការីនិពន្ធកាសែតភ្នំពេញ ប៉ុស្តិ៍ជាភាសាខ្មែរ លោក សូ វិសាល ថ្លែង ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះលោកបានឃើញនគរបាលច្រើន នាក់ប្រជុំជួរនៅលើផ្លូវសាធារណៈមុខ អធិការនគរបាលខណ្ឌមានជ័យ ប្រដាប់ ដោយដំបងឆក់គ្រប់ដៃ លោកក៏បានថតរូប តែពេលនោះត្រូវបានអធិការនគរ បាលខណ្ឌហៅលោកទៅធ្វើកំណត់ហេតុនឹង ស្តីបន្ទោសដោយប្រើពាក្យអសុ រោះ។

    លោក សូ វិសាល បន្តថា បើទោះជា លោកប្រាប់មេប៉ូលិសនោះថា លោកជាអ្នកសារព័ត៌មានក៏ដោយ តែមេប៉ូលិសរូបនោះនៅតែប្រើ ពាក្យអសុរោះមកលើលោកដដែល ។ លោកថា  ៖ "យើងចង់ដឹងថា ច្បាប់ណា មាត្រាណា ដែលចែងថា កងកម្លាំងសមត្ថកិច្ចមកជួបប្រជុំ នៅតាមផ្លូវសាធារណៈ ហើយហាមមិនឲ្យអ្នកកាសែតថតរូប ព្រោះអត់មានដាក់ផ្លាកថាហាមថតរូបដែរ ខ្ញុំថាមិនសូម្បីតែអ្នកកាសែតទេ សូម្បីតែប្រជាពលរដ្ឋសាមញ្ញធម្មតា ក៏គាត់គួរតែអាចថតបានដែរ បើខ្ញុំទៅថតការជួបប្រជុំរបស់សមត្ថកិច្ច ឬកងកម្លាំងប្រដាប់អាវុធនៅ ក្នុងបន្ទាយរបស់ពួកគាត់ អាហ្នឹងខ្ញុំទទួលស្គាល់ថាខ្ញុំខុស ប៉ុន្តែវាសំខាន់ត្រង់ថា មេប៉ូលិសម្នាក់ គ្រាន់តែគាត់ប្រាប់ថាគាត់ជាមេប៉ូលិស ហើយគាត់ប្រើពាក្យសម្តីនិយាយជាមួយយើងសុទ្ធតែហែង សុទ្ធតែពាក្យសម្តីអសុរសដាច់សាច់អញ្ចឹង យើងពិបាកទទួលយក"។

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កាយវិការបស់អធិការនគរបាលរូបនេះ ជាឥរិយាបថរបស់បុគ្គល មិនឆ្លុះបញ្ចាំងពីវិន័យរបស់នគរបាលទេ។ តែលោកថា អ្នកដែលទៅថតរូបនោះ គួរសុំការអនុញ្ញាតជាមុនសិន ។ 

    សម្រាប់ប្រធានក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា មិនខុសច្បាប់ទេ ប្រសិនបើបុគ្គលណាម្នាក់ថត រូបនៅទីសាធារណៈ។ លោកបន្តថា ការដែលសមត្ថកិច្ចហាមឃាត់មិនឲ្យថតរូបបែបនេះមានន័យថា សកម្មភាពនោះ មានអាថ៌កំបាំង ។ លោកថា ៖ "តាមពិតមានស្អីអាហ្នឹង មានកម្លាំងសមត្ថកិច្ចលាក់ការ ព្រោះតាមពិតកងកម្លាំងសាធារណៈ អាហ្នឹងព្រោះច្បាប់ព្រហ្ម ទណ្ឌ គេដាក់ទោសតែយើងថតតែបុគ្គលឯកជន ហើយថតហ្នឹង ថតក្នុងទីឯកជនទៀត បើសិនជានៅទីសាធារណៈ អាហ្នឹងអត់មាន ទោសអីទេ"។

    តាំងពីក្រោយថ្ងៃបោះឆ្នោតជាតិមក មានសមត្ថកិច្ចជាច្រើន ត្រូវបានហ្វឹកហាត់ និងដាក់ពង្រាយ នៅរាជធានីភ្នំពេញ ច្រើនខុសប្រក្រតី ខណៈដែលរថពាសដែកច្រើនគ្រឿង ក៏ត្រូវបានរដ្ឋាភិបាលចាំផ្ទះ ចល័តចូលរាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បានធ្វើឲ្យប្រជា ពលរដ្ឋមានការភ័យខ្លាច បើទោះជា ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការរិតបន្តឹងសន្តិសុខនេះ ដើម្បីបង្កាកុំឲ្យមានចលាចល ប្រសិនបើមាន បាតុកម្មរបស់គណបក្សប្រឆាំង៕ ប្រភពដើមពី ខ្មែរម្ចាស់ស្រុក

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2492ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន4211ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1035ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន777ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1411ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន330ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន2752ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1849ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន337ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1005ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      143នាក់
    ម្សិលមិញ    10884នាក់
    សប្ដាហ៍នេះ    91726នាក់
    ខែនេះ    398214នាក់
    ឆ្នាំនេះ   875806នាក់
    សរុប   36031911នាក់
    ថ្ងៃទី 23 ខែ 02 ឆ្នាំ 2020 ម៉ោង 01:12