ព័ត៌មានក្ដៅ

    ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ

    ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 668

    ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ភាគច្រើន​បាន​ត្អូញត្អែថា ផ្លូវ​ក្រោយ​ផ្សាលើធំ​ថ្មី​​ ដែល​ជា​ផ្លូវ​សំ​រាប់​អោយ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ទៅ​ទិញ​ម្ហូប​អាហារ​ជា​ប្រ​ចាំ​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​នៅ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​ផ្ញើរ​ម៉ូតូ​ឡើង​កក​ស្ទះ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ភាព​លំ​បាក​ដល់​ការ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ទៅ​ក្នុង​ផ្សា។

    ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​បាន​រិះ​គន់​ថា មិន​គួរ​ណាលោក ​ហុប-ថៃ​ ​ប្រ​ធាន​ផ្សា​រ​អនុញ្ញាតិ​អោយ​ប្រ​ជាពល​រដ្ឋ​ដែល​មាន​ផ្ទះ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​កន្លែង​ផ្ញើ​ម៉ូតូហៀ​ហូរចូល​ដី​ចំ​ណី​ផ្លូវ​ដែល​ធ្វើ​អោយ​បាត់​បង់​ដី​សំ​រាប់​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ផ្សា​ដើម្បី​ទិញ​ម្ហូប​អាហារ​នោះ​ទេ។ ពួកគាត់​បន្តថា ម្ចាស់​ផ្ទះ​អាចមាន​សិទ្ធិ​ដាក់​ផ្ញើ​ម៉ូតូក្នុង​ដី​ផ្ទះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លូន​ មិន​ត្រូវ​រំ​លោភយក​ដី​ផ្លូវ​ដើម្បី​ប្រ​កប​របរ​អាជីវកម្ម​ផ្ទាស់​ខ្លូននោះ​ទេ។

    ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា កាល​ពី​ថ្ងៃអាទិត្យ​ទី​១៨ ខែ​សីហា​ ម្សិល​មិញនៅ​ក្រោយ​ផ្សា​លើ​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំ​ព្រោះ​មាន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​ទៅ​ទិញ​ម្ហូប​អាហារ។ ពលរដ្ឋ​រូប​នេះ​បន្តថា ការ​កក​ស្ទះ​នេះគឺ​កើត​ឡើង​ពី​ការ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​ការាស​ដាក់​ផ្ញើ​ម៉ូតូ។ គាត់​បាន​បន្ថែមថា ក្រុម​អ្នក​ដាក់​ការាស​ផ្ញើ​ម៉ូតូ​បាន​ឆ្លៀត​ឱកាស​តំ​ឡើង​ថ្លៃ​ពី​៥រយរៀល​ទៅ​១ពាន់​រៀល​ក្នុង​ម៉ូតូ​មួយ​គ្រឿង ដោយ​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​យក​លេស​ថា ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក​ទើប​ពួកគេ​តំឡើង​ថ្លៃទុក​អោយហើយ។

    ប្អូនប្រុស​ម្នាក់​មាន​វ័យ​ប្រ​ហែល​២០​ឆ្នាំ មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១,៦៥ម៉ែត្រ សម្បុរស ដែល​ជា​អ្នក​ទទួល​ផ្ញើ​ម៉ូតូក្រោយ​ផ្សា​លើ​ធំ​ថ្មី​បាន​អោយ​ដឹង​ថា ពិត​ជា​បាន​តំ​ឡើង​ថ្លៃ​ពី​៥រយ​រៀល​ទៅ​១ពាន់​រៀល​មែន ព្រោះ​ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក។ ប្អូន​ប្រុស​រូប​នេះ​បន្ថែម​ថា មិន​មែន​ឡើង​ថ្លៃ​តែ​កន្លែង​គាត់​ទេ កន្លែង​ផ្ញើ​កង់​ម៉ូតូ​ផ្សេង​ក៏ឡើង​ដែរ ហើយ​ការ​ដាក់​ម៉ូ​តូ​ហៀ​ដល់​លើ​ផ្លូវ​ព្រោះ​អ្នក​ផ្ញើ​មក​ច្រើន​ ដាក់​ក្នុង​ផ្ទះ​មិន​អស់​ទើប​ហៀ​ដល់​លើ​ផ្លូវ​ខ្លះៗទៅ។

    អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ហុប-ថៃ ប្រ​ធាន​ផ្សា​លើ​បាន​ទេនៅ​ព្រឹក​ថ្ងៃទី១៩​​ ខែ​សី​ហា​ ឆ្នាំ២០១៣នេះ ព្រោះ​ពេល​ទូរ​ស័ព្ទ​ចូល​លោក​កំពុង​នៅ​កន្លែង​ធ្វើ​បុណ្យ​ ហើយ​លោក​ឆ្លើយតាម​ទូរ​ស័ព្ទថា ˝អ្នក​ណាគេ​មាន​ការអី ស្តាប់​អត់​បាន​ទេ“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

    ប្រ​ភព​ពី​អ្នក​នៅ​ក្រោយ​ផ្សា​លើ​ម្នាក់​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ប្រហែល​ជា​លោក​ ហុប-ថៃ​ បើក​ដៃ​អោយ​គេ​យក​ចំ​ណី​ផ្លូវ​ដាក់​ម៉ូតូ ដើម្បី​រក​ប្រាក់​ចាយ​ក្រៅ បាន​ជា​ពួក​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​ហ៊ាន​យក​ដី​ផ្លូវ​ដាក់​ផ្ញើ​ម៉ូតូបែបនេះ ហើយ​ម្យ៉ាង​ទៀត​លោក​ ហុប-ថៃ នេះ​ធ្វើ​ប្រ​ធាន​ផ្សា​ច្រើន​អណត្តិ​ហើយ​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​តែ​នៅ​តែ​អា​ច​ឈរ​ជើង​ជាប់​មិន​ដឹង​ជា​ខ្នង​គាត់​ក្រាស​ប៉ុណ្ណា​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន76ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1294ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន5234ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន782ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន559ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន724ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន806ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន8691ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន2435ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន24ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរលោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5170នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74704នាក់
    ខែនេះ    315162នាក់
    ឆ្នាំនេះ   1348448នាក់
    សរុប   32014694នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:56