អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​ពី​ភ្នំពេញ

ដោយៈ ភ្នំពេញ ថ្ងៃទី 22 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 08:58 នាទី ចំនួនអានៈ 1590

ក្រុម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាថ្មីម្តងទៀត ស្នើឲ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកកងកំលាំងប្រដាប់អាវុធ និងរថ ពាសដែក ចេញពីរាជធានីភ្នំពេញឲ្យចូលទៅបន្ទាយវិញ ដើម្បីដោះស្រាយពី ភាពមិនប្រក្រតីនៃការបោះឆ្នោតដោយសន្តិវិធី ។

ការអំពាវនាវនេះ ធ្វើឡើង កាលពីល្ងាចថ្ងៃទី២១ ខែសីហានេះ នៅពេលដែល សង្គមស៊ីវិល ប្រជាពលរដ្ឋ ដូនជីតាជី និងព្រះសង្ឃ ប្រមាណ៣០០នាក់ ជួប ជុំគ្នាក្នុងរាជធានីភ្នំពេញ ដើរដង្ហែជុំវិញវត្តភ្នំ ដោយមានកាន់ធូប ផ្កាឈូក និង ទង់សាសនា បួងសួង សុំបន្ទន់ចិត្តរដ្ឋាភិបាល បោះបង់ការប្រើកងកំលាំងប្រ ដាប់អាវុធ និងឈប់បំភិតបំភ័យប្រជាពលរដ្ឋ ដែលមិនសុខចិត្តនឹងលទ្ធផល បោះឆ្នោត។

ក្រុមប្រជាពលរដ្ឋបាន អំពាវនាវឲ្យអាជ្ញាធររបស់រដ្ឋាភិបាល បញ្ឈប់សកម្មភាពបង្ខំពួកគាត់ឲ្យចុះហត្ថលេខា ទទួលស្គាល់លទ្ធផល បោះឆ្នោត និងបញ្ឈប់ការចាប់ខ្លួនយុវជន ឬប្រជាពលរដ្ឋដែលជូនផ្កាឲ្យសមត្ថកិច្ច។

ឆ្លើយតបទៅនឹងការអំពាវនាវនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់បណ្តាញព័ត៌មានរដ្ឋាភិបាល មិនទាន់អាចដក កងកំលាំងប្រដាប់អាវុធ នៅពេលនេះនោះទេ ដោយសារបាតុកម្មនឹងអាចកើតមាន។ លោកថា កងកំលាំងទាំងនោះ ជាអ្នកការពារ កុំឲ្យផ្ទុះហិង្សា និងមិនប្រកាន់បក្សណាឡើយ ។

គួររំលឹកថា អង្គការសង្គមស៊ីវិលជាង៤០ នៃបន្ទប់ស្ថានការណ៍បោះឆ្នោត កាលថ្ងៃទី២១ ខែសីហា ក៏បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យរដ្ឋាភិបាល ដកកងកំលាំងប្រដាប់អាវុធ និងគ្រឿងយុទ្ធភណ្ឌយោធា ដែលដាក់ពង្រាយនៅរាជធានីភ្នំពេញនោះ ទៅកន្លែង ដើមវិញ។ ក្រុមសិទ្ធិមនុស្សទាំងនេះ បញ្ជាក់ទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងគណៈកម្មការសន្តិសុខ ទទួលបន្ទុកការបោះឆ្នោត គឺជាអ្នកមានសមត្ថកិច្ច រក្សាសន្តិសុខ និងសុវត្ថិភាពអំឡុងពេលបោះឆ្នោត ពោលមិនមែនកងទ័ពនោះទេ។  ពួកគេក៏ទាមទារឲ្យរដ្ឋាភិបាល ត្រូវលើកលែងការចោទប្រកាន់ទាំងស្រុងទៅលើយុវជន និងយុវតី ៤នាក់ដែលជូនផ្កាដល់កងកំលាំង ប្រដាប់អាវុធនោះផងដែរ ៕ ប្រភពពី ខ្មែរម្ចាស់ស្រុក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1349ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន841ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1362ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1550ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1372ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2116ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1905ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1432ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1387ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2036ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4009នាក់
ម្សិលមិញ    4680នាក់
សប្ដាហ៍នេះ    20975នាក់
ខែនេះ    390384នាក់
ឆ្នាំនេះ   2400923នាក់
សរុប   51760849នាក់
ថ្ងៃទី 25 ខែ 04 ឆ្នាំ 2024 ម៉ោង 16:19