ព័ត៌មានក្ដៅ

    ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

    ដោយៈ បាត់ដំបង ថ្ងៃទី 27 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1459

    កូនស្រី​អភ័ព្វ​អាយុ​៧​ឆ្នាំ​ត្រូវ​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​ចំនួន​៤​ដង​នៅ​ប្រទេស​ថៃ​ហើយ​តាម​មក​រំលោភ​លើទឹក​ដី​ខ្មែរ​ចំនួន​២​ដង​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ នៅផ្ទះ​គេ​ទុកចោល​ក្បែរ​វត្ត​អូរ​ជុំ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ត្រូវ​ប្រពន្ធ​ដាច់ចិត្ត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ញាត់​គុក​។​

    លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែលជា​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​កូនបង្កើត​ឃាត់ខ្លួន​មានឈ្មោះ សាន សុភា​រ៉ាត់ អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​។​

    ស្ត្រី​ឈ្មោះ អ៊ុំ ស្រី​ថា អាយុ​៣៣​ឆ្នាំ​ដែលជា​ប្រពន្ធ​ជនសង្ស័យ និង​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានអោយ​សមត្ថកិច្ច​ដឹងថា កូនស្រី​បាន​ប្រាប់​អំពី​រឿង​ឪពុក​ចាប់រំលោភ​វា​កាល​នៅ​ទឹកដី​ថៃ​ចំនួន​៤​ដង ពេលនោះ​ខ្លួន​ជា​ប្រពន្ធ​បាន​ស្តីបន្ទោស និង​ប្រដៅ​អោយ​ឈប់​ធ្វើ​ទង្វើ​ដ៏​អាក្រក់​នេះ ហើយក៏​ត្រឡប់មក​រស់នៅ​ទឹកដី​កម្ពុជា​វិញ​ដើម្បី​កុំអោយ​ខ្មាស់​ពួកកម្មករ​នៅ​ទឹកដី​ថៃ​។ តែ​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៣ កូនស្រី​បាន​ប្រាប់ថា ឪពុក​បាន​ចាប់រំលោភ​នាង​ចំនួន​២​ដង​ទៀត​នៅពេល​វិល​មកដល់​ទឹកដី​កម្ពុជា​។ ដោយ​ខ្លួន​ខឹង​ខ្លាំង​និង​រក​ផ្លូវ​ដើរ​ទៀត​លែងកើត ក៏​ដាច់ចិត្ត​ប្តឹង​នគរបាល​អោយ​ខាត់​ខ្លួន​ប្តី​ទុរយស​នេះ​តែម្តង​។​

    ឪពុក​តិ​រិ​ច្ឆា​ន​ឈ្មោះ សាន សុភា​រ៉ាត់ បាន​និយាយ​ថា ការ​រំលោភ​កូនស្រី​ខ្លួន​ឯង​នេះ គឺ​ខ្លួន​មិ​ន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​ខ្លួន​មិនទាន់​ស្វាង​គ្រឿងញៀន​នៅឡើយ ម្យ៉ាងទៀត​ការរំលោភ​ចំនួន​៣​ដង​មិនបាន​ស៊ី​ជំរៅ​នោះដែរ​។​

    ​លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា បុរស​សង្ស័យ​ឈ្មោះ​សាន សុភា​រ៉ាត់ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​១​ថ្ងៃ​ចំនួន​៥​គ្រាប់​ទៅ​១០​គ្រាប់​ហើយ​បញ្ជូន​ចូល​មណ្ឌល​កែប្រែ​អាវុធហត្ថ​បន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៤​។ ក្រោយមក​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ចាក់​តាម​ម្ជុល​វិញ ក្នុង​១​ម្ជុល​១​សប្តាហ៍​ទើប​ថ្នាំ​សាប​។ បច្ចុប្បន្ន​បុរស​សង្ស័យ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៣ នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​បាន​នាំយកទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​ចាត់ចែង​ធ្វើ​កោសល្យវិច័យ​បន្ត​៕ដោយ ម៉ៅ សំ ខ្មែរ៧មករា

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1416ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន543ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន712ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1570ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1933ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន685ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន652ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1756ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1362ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន903ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      13769នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    87763នាក់
    ខែនេះ    278142នាក់
    ឆ្នាំនេះ   2929586នាក់
    សរុប   33595832នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 20:41