ព័ត៌មានក្ដៅ

    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 16 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 903

    លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណាត់ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

    ​នៅក្នុង​ខេត្តសៀមរាប គេ​សង្កេតឃើញ​លោក យិន ប្រសិទ្ធ បាន​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ល្បាត​តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ​ដូចជា​នៅតាម​ផ្លូវ​លេខ​៦៧​មាន​មួយក្រុម ផ្លូវជាតិ​លេខ​៦៨​មួយក្រុម​ទៀត និង​នៅ​ចំណុច​ស្រុក​ពួក មួយក្រុម រហូតដល់​ចំណុច​ស្រុក​ជីក្រែង មួយក្រុម​ទៀត​។ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ ដែល​ចុះទៅ​បំពេញភារកិច្ច​ក្នុង​ខេត្តសៀមរាប បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ជាច្រើន ដូចជា​ឈ្មោះ ងួន បូរ៉ា ជាដើម​គឺ​ល្បីល្បាញ​បំផុត​ខាង​ ជំរិត​ឲ្យ​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ​ចូល​បង់លុយ។​

    នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯណោះ​វិញ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ​ត្រូវបាន​ដាក់​ប៉ុស្តិ៍​ជជុះ​និង ត្រៀម​រថយន្ត​សម្រាប់​ប្រដេញ​ឡាន​ដឹកទំនិញ​ទាំងឡាយណា ដែល​មិនបាន​ចូល​បង់លុយ​ឲ្យ ពួកគេ ហើយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នៃ​ការដឹក ជញ្ជូន​ប្រេងសាំង​គេចពន្ធ​មកពី ស្រុក​សៀម ឆ្លងកាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឡើងមក​កាន់​ខេត្តសៀមរាប ដើម្បី​លក់​​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ដោយ​ក្រុម ឈ្មួញ​បាន​ប្រើប្រាស់​ទាំង​រថយន្ត នីសា​ន់ ឬ​រថយន្ត​ទួរីស ដឹក​តាម​ប៊ីដុង ក៏ដូចជា​ការ​ប្រើ​ប្រាស់​រ​​ថ​យន្ត​ស៊ីទែន មិនអាច​គេចផុត​ពី​ក្រសែភ្នែក​របស់​។

    ​កម្លាំង​ដែល​លោក យិន ប្រសិទ្ធ ចាត់តាំង​ឲ្យ​ចុះទៅ​ឈរជើង​តាមផ្លូវ​ជាតិ​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សុទ្ធតែជា​ជើង​កាប់​ដាវ ហើយ​មន្ត្រី​ខ្លះ​មិនមាន​ឈ្មោះ​ក្នុង​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះទេ ប៉ុន្តែ​អាច​ចុះ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ឬ​ប្រដេញ​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​តាមតែ​អំពើ​ចិត្ត​។ មន្ត្រីនគរបាល​មួយចំនួន​បាន​ដេញថ្លៃ​ប៉ុស្តិ៍​ពី​លោក យិន ប្រសិទ្ធ ដើម្បី​ចាត់ចែង​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ ឬ​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងតម្លៃ​២​ពាន់ ឬ​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដូច្នេះ​ដើម្បី​បាន​លុយ​ឡើង​ឲ្យ​លោក យិន ប្រសិទ្ធ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា មន្ត្រី​ទាំងនោះ​ត្រូវតែ​ព្យាយាម​ប្រមូល​តាម​គ្រប់​រូប​ភាពមិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។​

    ​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្តល់​​សេចក្តីទុកចិត្ត​ឲ្យ​លោក យិន ប្រសិទ្ធ គ្រប់គ្រង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​នៅ​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​ខកចិត្ត​បំផុត ដោយសារតែ​លោក យិន ប្រសិទ្ធ គិតគូរ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ប្រដេញ​ឡាន​ដឹកទំនិញ​យកលុយ​៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន649ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន7034ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន640ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន649ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1273ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន736ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន1708ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន980ដង ដីលក់   អាន1044ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន1321ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      12902នាក់
    ម្សិលមិញ    12696នាក់
    សប្ដាហ៍នេះ    25612នាក់
    ខែនេះ    215991នាក់
    ឆ្នាំនេះ   2867435នាក់
    សរុប   33533681នាក់
    ថ្ងៃទី 16 ខែ 07 ឆ្នាំ 2019 ម៉ោង 18:22