ព័ត៌មានក្ដៅ

    គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា

    ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 02:05 នាទី ចំនួនអានៈ 518

    បន្ទាប់ពីបានផ្អាកធ្វើមហាបាតុកម្មមួយរយៈមក គណបក្សសង្គ្រោះជាតិ គ្រោងធ្វើ មហាបាតុកម្មដ៏ធំមួយទៀត បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ដើម្បីទាមទារឲ្យមានការពិនិត្យ មើលភាពមិនប្រក្រតីនៃលទ្ធផលបោះ ឆ្នោតឡើងវិញ។ បក្សសង្គ្រោះជាតិ មានផែន ការយុទ្ធសាស្ត្របីចំណុចសំខាន់ គឺគ្រោងធ្វើមហាបាតុកម្មផង ប្ដឹងទៅអង្គការ សហ ប្រជាជាតិ ឲ្យជួយអន្តរាគមន៍ផង និងធ្វើសមាជមហាជនផង។ 

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយ កាលពី ថ្ងៃទី២៧ កញ្ញា បានបង្ហាញផែនការបីចំណុច ដើម្បីទាមទារឲ្យពិនិត្យសើរើភាព មិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឡើង វិញ។

    លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់បន្ថែមនៅថ្ងៃទី២៨ កញ្ញា ថា ផែនការសកម្មភាពទាមទារនេះ នឹងចាប់ផ្ដើម ធ្វើឡើងជាបន្តបន្ទាប់ នៅខែតុលា ខាងមុខនេះ ។ លោកថា ៖ «ខ្ញុំ សុំបញ្ជាក់ជូនថា គណបក្សសង្គ្រោះជាតិ យើងមិនចង់ធ្វើពេលនេះ ដោយសារបុណ្យប្រពៃណីជាតិបុណ្យភ្ជុំបិណ្ឌ។ យើងអត់ចង់រំខានប្រជាពលរដ្ឋ។ សកម្មភាពយើងចង់ធ្វើក្រោយភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌចប់ថ្ងៃ៤ (ខែតុលា) អីចឹងបានជាយើងធ្វើថ្ងៃ៦ (ខែតុលា)»។

    សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានកំណត់ពេលធ្វើសកម្មភាពទាមទារនេះ គឺទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣ ដល់ ៦ល្ងាច ធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីសម្រេចលើគោលជំហររបស់គណបក្សសង្គ្រោះជាតិ។ ទី២ ធ្វើញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងចំណុច ចុងក្រោយ គឺធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ តុលា ដើម្បីយកញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេស ជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តាមរយៈតំណាងឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា។

    លោក កឹម សុខា បន្តថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងដាច់ខាត ទាមទារឲ្យមានការពិនិត្យឡើងវិញ អំពីលទ្ធផល បោះឆ្នោតមិនប្រក្រតី លុះត្រាតែការទាមទារនេះបានសម្រេច ទោះបីនៅពេលនេះបក្សប្រជាជន បានបង្កើតរដ្ឋាភិបាលតែម្នាក់ឯង រួចហើយ ក៏ដោយ ក៏មិនទាន់ហួសពេលទាមទារដែរ ។ លោកបន្តថា ៖ «វាអត់ហួសពេលទេ។ រដ្ឋាភិបាលសព្វថ្ងៃនេះដើរអត់រួចទេ ពីព្រោះគ្មានអ្នកណាទទួលស្គាល់ មករកស៊ីជាមួយទេ បើរដ្ឋាភិបាលរបស់មួយចំហៀងសភា កន្លះអីចឹង មិនដូចអាណត្តិមុនៗណា។ មិនដូចអាណត្តិមុនៗទេ កុំយកទៅប្រៀបធៀបអាណត្តិមុនៗ ខុស។ អាណត្តិនេះគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងប្រជា ពលរដ្ឋមួយចំហៀងប្រទេស»។

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតអាណត្តិទី៥ នេះថា បក្សប្រជាជន ឈ្នះ ៦៨កៅអី ចំណែក បក្សសង្គ្រោះជាតិ បាន ៥៥កៅអី។ តែបក្សសង្គ្រោះជាតិ តវ៉ាថា លទ្ធផលនេះមិនត្រឹមត្រូវ ព្រោះមានការបន្លំសន្លឹកឆ្នោត ហើយបានទាម ទារឲ្យមានការសើរើពិនិត្យមើលលទ្ធផលបោះឆ្នោតឡើងវិញ ដោយសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ និងអំពាវឲ្យអង្គការអន្តរ ជាតិ និងអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយ តែបក្សប្រជាជន មិនព្រម។

    មកដល់ពេលនេះ បក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលតែឯកឯងរួចហើយ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលដែល មានតែមន្ត្រីខាងបក្សប្រជាជន នោះ ថែមទាំងគំរាមបង្ក្រាបមហាបាតុកម្មដែលបក្សសង្គ្រោះជាតិ គ្រោងធ្វើនៅពេលខាងមុខនេះ ទៀត ផង៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1638ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1310ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1027ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន729ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន1179ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1041ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន679ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1591ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2071ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1309ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      52នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    353364នាក់
    ខែនេះ    540134នាក់
    ឆ្នាំនេះ   2138370នាក់
    សរុប   32804616នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 00:07