ព័ត៌មានក្ដៅ

    អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:19 នាទី ចំនួនអានៈ 809

    ការ​ប្រ​កប​របរ​ដឹក​ជញ្ជូនឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ អៀ-ឆៃ​យិន កាន់​តែ​រីក​រាល​ដាល​ធំ​ឡើង​ៗ ដោយ​គ្មាន​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ឬអាជ្ញា​ធរដែន​ដី​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ហើយ​មេ​ឈ្មួញ​រូប​នេះ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សៀម​រាប​តាំង​ពី​លើ​ដល់​ក្រោម​អស់​ហើយ។

    ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា លោក អៀ-ឆៃ​យិន មាន​អាយុ​ប្រ​ហែល​៤០​ឆ្នាំ រស់​នៅ​ភូមិចំបក់ហែ ឃុំពួក ​ស្រុកពួក ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​យិន​គឺ​ជា​អ្នក​រត​តាក់​ស៊ី​ពី​ក្រុង​សៀម​រាប ទៅ​ស្រុក​វារិន​ ស្រុក​ក្រញាញ់ ស្រុក​អង្គរ​ជុំ​ ក្នុង​ខេត្ត​សៀម​រាប ដោយ​មិន​មាន​ទ្រព្យ​ធុន​អ្វី​ធំ​ដុំ​នោះ​ទេ តែ​រយៈ​ពេល​ប្រ​ហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​យិន​បាន​ចូល​ប្រ​ឡូក​វិស័យ​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ ទើប​មាប​លុយ​មាន​ឡាន មាន​ផ្ទះ​ស្ទើ​ប៉ុន​សណ្ឋាគារ បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រ​ហែល​រាប់​លាន​ដុល្លារ​អាមេរីក​កាំង។

    ប្រ​ភព​ច្បាស់​ការ​ពី​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ពួក​ ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា កាល​ពី​ឆ្នាំ​២០១២ លោក​យិន​ហាក់​យី​អ៊ុន​ដាក់​ ត្រូវអ្នក​កាសែ​ហៅ​​សមត្ថ​កិច្ច​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រញូង​អស់​៣​គ្រឿង​នៅ​ក្នុង​ស្រុក​ពួក​ ដែល​រថ​យ្ត​ទាំង​នោះ​មាន​ម៉ាក​ដូច​ជា កាមរីបាឡែន លុចស៊ីស​៣០០ និង​កាមរីសេរីឆ្នាំ៩៥ ដែល​ផ្ទុក​ឈើ​ក្រ​ញូង​ពេញៗ បើ​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​ប្រ​ហែល​ជាង​១០​ម៉ឺ​ន​ដុល្លារ​។ ពល​រដ្ឋ​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​លោក​យិន​នៅ​តែ​ដឹក​ឈើ​ក្រ​ញូង​ស្ទើ​បាក់​ថ្នល់​ជា​រៀង​រាល់​យប់​បាន​ដោយ​រលូនដដែល​។

    ពល​​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​ខាង​លើ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​សមត្ថ​កិច្ច​ និង​តុលាការ​ខេត្ត​សៀម​រាប មិន​ចាប់​ខ្លួន​លោក យិន​ ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់? ព្រោះ​សមត្ថ​កិច្ច​និង​តុលាការ​ដឹង​ថា ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​ជា​របស់​លោក​ យិន​ ច្បាស់​ណាស់​ទៅ​ហើយ។​

    តាម​ធម្មតា​លោក​ យិន​ ដឹក​ឈើ​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ តាម​ដង​ផ្លូវ​លេខ​៦៧ រួច​កាត់​ចូល​ផ្លូវ​ដី​ក្រ​ហម​នៅ​ចំ​នុច​ភូមិ​វត្ត ឃុំ​ស្រែណូយ ស្រុក​វារិន​ ខេត្ត​សៀមរាប សំ​ដៅ​យក​ទៅ​ស្តុ​ទុក​នៅ​ស្រុក​ពួក​ក្បែ​គេហ​ដ្ឋាន​ដ៏ស្គឹម​ស្គៃដែល​បាន​​មក​ពី​រក​ស៊ីដឹក​ឈើ​ក្រ​ញូង​​ក្បត់​ជាតិរបស់គាត់។​

    ជាក់​ស្តែង​​នៅ​វេលា​ម៉ោង​ជា​ង​១១យប់​ថ្ងៃទី​១៩ឈាន​ចូល​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ២០១៣នេះ លោក​យិន​បាន​ប្រើ​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​២គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ​ៗ តាម​ដង​ផ្លូវ​ខាង​លើ។ នៅ​យប់​ដដែល​នេះ​មាន​រថ​យន្ត​អ្នក​សារ​ព័ត៌មាន​២គ្រឿង​បាន​ដេញ​ប្រ​ម៉ាញ់​យក​ព័ត៌មាន​ពី​ក្រោយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​នោះ​ ក៏​ស្រាប់​តែ​លោក​ យិន បានបើក​​រថ​យន្ត​ម៉ាក​ធុន​ត្រា ពាក់​ស្លាកលេខ​ ភ្នំពេញ2S-4149 មក​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត​ ក្នុង​គោល​បំ​ណង​រំដោះ​រថ​យន្ត​ដឹក​ក្រ​ញូអ​របស់​ខ្លួនអោយ​រតគេចបាត់ទៅ។

    អ្នក​យក​ព័ត៌​មាន​ទាំង​នោះ​បាន​អោយ​ដឹងនៅ​ព្រឹក​ថ្ងៃទី២០​នេះ​​ថា លោក​យិន​បាន​ចុះ​ពី​លើ​រថ​យន្ត​កាន់​កំ​ប៉ុង​ស្រា​ អាបេសេ ផឹក​បណ្តើរ​ និយាយ​ផ្លែ​ផ្កា​អួត​អាន​បណ្តើរថា ˝ដឹង​ថារថ​យន្ត​ យិន​ ហើយ​ខំ​ដេញ​ធ្វើ​អី ? អ្នក​ណា​មិន​ស្គាល់​យិន តាំង​ពី​មេ​ព្រៃ​ ទាំង​ប៉ូលីស​ប៉េអឹម ចៅ​ហ្វាយ​ខេត្ត​ចៅហ្វាយ​ស្រុក​ ក្នុង​ខេត្ត​សៀម​រាប​នេះ ហើយ​មិញ​ហ្នឹង​ទើប​តែ​មក​ពី​ផឹក​ជា​មួយ​បង​ ញឹមសិលា រង​ប៉េ​អឹម​ខេត្តទៀត​ផង មិន​បាច់​អ្នក​កាសែត​ឯង​ញេញៃ​ច្រើន​ទេ យក​២រយ​ដុល្លារ​ទៅ​ចាយ​ទៅ​សំ​រាប់​គ្នា​៦​នាក់ ឡាន​២គ្រឿងហ្នឹងនោះ បើ​មិន​យក​លុយ​មាន​តែ​អត់ ចង់​ខល​ទៅ​ប្តឹង​សមត្ថ​កិច្ច​ណាក៏​ប្តឹង​ទៅ​ អោយ​តែ​មាន​អ្នក​ចាប់​ឡាន​យិន​បាន​ យិន​ថែម​លុយ​អោយ​ទៀត រឿង​កាសែត​ទូរ​ទស្សន៍បន់​អោយ​តែ​ចុះ​ផ្សាយ​ អោយ​ខ្ញុំ​ឆាប់​បាន​ល្បី យិន​អត់​ខ្ចី​ព្រឺ  អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ពួក​គេ​មិន​បាន​ទទួល​យក​លុយ​ដែល​ដ៏​ថោក​ទាប​នោះ​ទេ ហើយ​ពួក​គេ​និង​ព្យា​យាម​ចុះ​ផ្សាយ​ទៅ​តាម​គេហទំ​ព័រ​ និង​កាសែត​មួយ​ចំ​នួន​ ជា​ពិសេស​ពួក​គេ​មាន​ឧត្តម​គតិ​ថា និង​ស្វែង​រក​សមត្ថ​កិច្ច​ណា​ដែល​ពុំ​ទាន់​បាន​ទទួល​លាភ​សការៈពី​ក្រុម​​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូងរូប​នេះ​ដើម្បី​សហការ​ក្នុង​ការ​ទប់​ស្កាក់​ និង​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រញូង​ខុស​ច្បាប់​ខាង​លើ​អោយ​បាន​ជោគជ័យ ជាការ​ជួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

    ពលរដ្ឋ​និង​អ្នក​សារ​ព័ត៌មាន​ខេត្ត​សៀម​រាប សូម​សំ​នូម​ពរ​ទៅ​​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ជា​ពិសេស​តុលាការ​ខេត្ត​សៀម​រាប​គ្រប់​លំ​ដាប់​ថ្នាក់​មេត្ត​បើក​នេត្រាមើ​ល​ការ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​រាល់​យប់​របស់​​លោក អៀ-ឆៃ​យិន​ផង​ទាន៕ ដោយ៖ ផ្លុង-រ៉េត

    ចំណាំៈ នេះជាអត្ថបទចាស់ តែយកមកចុះផ្សាយសាឡើងវិញ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1566ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1046ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន33ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន676ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1747ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន703ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន7024ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន736ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន10257ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1341ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      84800នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    224051នាក់
    ខែនេះ    410821នាក់
    ឆ្នាំនេះ   2009057នាក់
    សរុប   32675303នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:38