ព័ត៌មានក្ដៅ

    សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង

    ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 09:50 នាទី ចំនួនអានៈ 616

    នៅព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៣​នេះ សមត្ថ​កិច្ច​ចំរុះ​ដូចជា​មេព្រៃ​ ប៉ូលីស​សេដ្ឋ​កិច្ច អាជ្ញាធរ​ដែនដី ដែល​ដឹក​នាំកំលាំង​ដោយលោក សុខ-កែវបណ្ឌិត ព្រះរាជអាជ្ញារង​តំណាង​អេយ្យការ ដែល​បញ្ជា​ផ្ទាល់​ពីលោក​ទី​-វិនថាល់ ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត​សៀម​រាប ចុះ​រឹប​អូស​បាន​ឈើ​ក្រ​ញូង​ចំនួន​៣៣២៧គីឡូក្រាម ស្មើនិង​៩៦ដុំ និង​រថ​យន្ត​សេរីទំនើបចំនួន​២គ្រឿងនៅ​ចំនុច​ភូមិវិហ៊ារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀម​រាប​ខេត្ត​សៀម​រាប។

    យោង​តាម​សម្តី​មន្រ្តី​ជំនាញ​បាន​អោយ​ដឹងថា រថ​យន្ត​ម៉ាក​ហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខ ភ្នំពេញ2U-8263 និង​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករគ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​ក្រញូង​ពេញៗ​ យក​មក​ជ្រក​ទុកក្នុង​ការាសជួស​ជុល​និង​ផ្ញើរ​ថ​យន្ត​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ។ មន្រ្តី​ជំនាញបាន​បន្តថា ក្រុម​ការ​ងារ​​​បាន​តាម​ដាន​រថ​យន្ត​ខាងលើ​ជា​យូរណាស់​មក​ហើយ​តែ​ពុំ​ទាន់​អាច​រក​ឃើញ​ព្រោះ​ឈ្មួញ​បាន​យក​មក​លាក់​ទុក​កន្លែង​ដែល​មាន​រថ​យន្ត​ផ្ញើ​ច្រើន​រញេរញៃបែបនេះ តែ​ជា​អកុសល់​ដល់​ថ្ងៃអន្សា ស្រាប់​តែ​នៅ​ព្រឹក​ដដែល​នេះ​មាន​អ្នក​កាសែត​មួយ​ក្រុម​រថ​យន្ត​ខូច​ ក៏យក​មក​ជួស​ជុល​ក្នុង​ការាស​ខាងលើ​ បណ្តាល​អោយ​ម្ចាស់​ឈើ​ភ័យ​បើក​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​ដែលផ្ទុក​ឈើ​ក្រ​ញូង​ពេញ​រ​ត​គេច​អស់​មួយគ្រឿង​ ទើប​បែកការណ៍អ្នក​កាសែត​ក៏បាន​រាយណ៍​ជូន​ព្រះ​រាជ​អាជ្ញា និង​មន្រ្តី​ជំ​នាញ​អោយ​មក​ក្របួច​យក​បាន​រថ​យន្ត​២​គ្រឿង​ដែល​នៅ​សល់​ខាង​លើបានខណៈ​ឈ្មួញ​ដំ​ពុង​បំ​រុង​បើ​ក​រត​បន្ត​ទៀត។​

    លោក ម៉ែន-វុទ្ធី មន្រ្តី​​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា ខាង​​រដ្ឋ​បាល​ព្រៃ​ឈើ​​បាន​កសាង​សំណុំ​រឿង​ និង​បញ្ជួនវត្ថុតាង​​ទៅ​តុលាការទៅ​តាម​ផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​២៣​ដដែល​នេះ។  លោក​បាន​បន្ថែមថា ជា​បឋម​ពុំ​ទាន់​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​ឈើ​នៅ​ឡើយ​ទេ ឯកន្លែង​ទុក​រថ​យន្ត​ដឹក​ឈើ​នេះ​ជា​កន្លែង​ជួល​ផ្ញើ​រថ​យន្ត ដែល​ម្ចាស់​ដី​មាន​ឈ្មោះ ថៃ-សារៀន ភេទប្រុស អតីត​ជា​ប្រធាន​ហិរញ្ញ​វត្ថុនៅ​សាលាខេត្ត​សៀម​រាប បច្ចុបន្ន​ចូល​និវឌ្ឍន៍។

    នៅ​ពេល​សមត្ថ​កិច្ច​ហៅ​លោក​ ថៃ-សារៀន​ ដែល​ជា​ម្ចាស់​ដី​ឡូ​ខាង​លើ​មក​សួរ​នាំ លោក​ហាក់​ធ្វើ​ស្រលាំង​កាំង ថា​មិន​ដែល​ដឹង​ថា មាន​រថ​យន្ត​ដឹក​ឈើ​យក​មក​ចត​នៅ​ក្នុង​ដី​របស់​គាត់​ទេ។

    បើ​យោង​តាម​ប្រ​ភព​ពល​រដ្ឋ​ជិត​ខាង​បាន​លួច​បង្ហើប​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ តែ​តែ​យក​មក​ចត​នៅ​ក្នុង​ដី​ឡូ​នេះ​ជា​ញឹក​ញាប់​ តែ​មិន​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​មក​ក្បែរ​នោះ​ទេ ជូន​ពេល​ខ្លះ​ចត​ពេញ​មួយ​យប់​ ជូន​ពេល​ខ្លះ​ចត​២-៣​ម៉ោង​ក៏​ចល័ត​ចេញ​បាត់​ទៅ។

    សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ បំពង់​ទីពមួយ​ដើម ទុយយោ​សំ​រាប់​ជក់​ថ្នាំ និង​វិក័យ​ប័ត្រ​ធ្វើ​បូម​រថ​យន្ត​ដែ​ល​​​ម្ចាស់​រថ​យន្ត​ឈ្មោះ តឿ និង​កន្លែង​ធ្វើ​បូមរថ​យន្ត​​ឈ្មោះ​ជាង​ដើម​ស្វាយ។

    បើ​យោង​តាម​ប្រ​ភព​ក្រៅ​ផ្លូវ​ការណ៍​មួយ​បាន​អោយ​ដឹង​ថា ឈ្មោះ តឿ នេះជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដែល​ល្បី​ល្បាញ​ម្នាក់​នៅ​ផ្សា​ដើម​ក្រ​ឡាញ់​ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ធ្វើ​ចរាចរណ៍​ម្តង​ៗ​ លោក តឿ តែង​តែ​ជិះ​រថ​យន្ត​ម៉ាក​ទី​កូ​ឆ្វែល​ចុះ​ឡើង​មើល​ផ្លូវជា​មុន ដឹង​ថា​មាន​សុវត្តិ​ភាព​ទើប​បញ្ជា​អោយ​រថ​យន្ត​ដឹក​ឈើ​ចេញ​ដំ​ណើរ។

    ពល​រដ្ឋ​ខេត្ត​សៀម​រាប​សង្ឃឹម​ថា សមត្ថ​កិច្ច​និង​តុលាការ​ខេត្ត​សៀម​រាប​ អាច​វែក​មុខ​រក​ម្ចាស់​ឈើ​ខាង​លើ​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ជាក់​ជា​មិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន4534ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន736ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន48ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1235ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន693ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1320ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន795ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន697ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន673ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន589ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3608នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    57248នាក់
    ខែនេះ    224326នាក់
    ឆ្នាំនេះ   3299817នាក់
    សរុប   33966063នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 09:48