ព័ត៌មានក្ដៅ

    ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត

    ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 581

    រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​៣​គ្រឿង​ត្រូវ​បាន​កម្លាំង​អធិ​ការនគរ​បាល​ស្រុក​ជី​គ្រែង​ធ្វើការ​បង្ក្រាប​បាន​ខណៈ​ពេល​កំពុង​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦​បម្រុង​ឆ្លង​កាត់​ទៅ​ខេត្ត​កំ​ពង់​ធំ​ ក្រោម​បញ្ជា​របស់​ព្រះរាជ​អាជ្ញា​សាលា​​ដំបូង​ខេត្ត​សៀម​រាប។

    ប្រតិបត្ត​ការ​បង្រ្កាប​រថ​យន្ត​សេ​រី​ទំ​នើប​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​នេះ​បាន​ធ្វើ​ឡើង​នៅ​វេ​លា​ម៉ោង​១​រំ​លង​អា​ធ្រាត​ក្នុង​ថ្ងៃ​ទី​២៤​ខែតុ​លាឆ្នាំ​២០១៣ នៅ​ដង​ផ្លូវ​ជាតិ​លេខ​៦​ជិត​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​ស្ថិត​នៅ​ឃុំ​ល្វែង​ឬស្សី​ស្រុក​ជី​គ្រែង​ខេត្ត​សៀម​រាប​ ចំ​ណែក​ម្ចាស់​ឈើរត់​បាត់ដោយ​មិន​ដឹង​ពី​អត្ត​សញ្ញាណ។

    មន្ត្រីន​គរបាល​ស្រុក​ជី​ក្រែង​ដែល​បាន​ចុះ​បំ​ពេញ​ការ​ងារ​បង្រ្កាប​ករណីរ​ថយន្ត​ដឹក​ឈើ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​របស់​លោក សំរិទ្ធសុខុន​ ព្រះ​រាជ​អា​ជ្ញា​រង​តំណាង​អយ្យការ​សា​​លា​ដំបូង​ខេត្ត ​ដែល​លោក​បាន​បញ្ជា​ឲ្យ​ប៉ូលីស​ដាក់​ប៉ា​រាស​កាក់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ដែល​បម្រុង​ឆ្លង​កាត់​តំ​បន់​ស្រុក​របស់​លោកគ្រប់​គ្រង។

    មន្ត្រីន​គរបាល​បាន​បន្តថា​ក្រោយ​ពី​លោក​បាន​ទទួល​បញ្ជា​រួច​មក​លោក​បាន​ដាក់​កម្លាំង​ចាំ​ចាប់​តែ​ទម្រាំ​ចាប់​បាន​មាន​រយៈពេល​២​ម៉ោង​ ទើប​ឈាន​ទៅ​ដល់​ចំ​ណុច​ជោក​ជ័យ។​មន្ត្រី​នគ​របាល​ដដែល​បាន​បញ្ជាក់​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​ពុំ​មាន​ផ្លាក​លេខ​ទេ ទី១កាមរីបាឡែន​ព័ណខ្មៅ ទី២ហៃលេន​ឌ័រ និង​ទី៣​លុច​ស៊ិស​RX300​ពណ៍​ស្ករ​ដែល​សរុប​ឈើ​ក្រញូង​ទាំង​អស់​មាន​ចំនួន​១២៨ដុំ​ ស្មើ​១៨៩០​គីឡូ​ក្រាម​ ។ក្រោយ​ធ្វើ​ការ​​វាស់​វែង​ទាំង​ឈើ​និង​រថ​យន្ត​ខាង​ប៉ូលីស​បាន​​បញ្ជូន​ឲ្យ​ផ្នែក​​រដ្ឋ​បាល​​ព្រៃ​​ឈើ​​ជី​ក្រែង។​

    ព្រះ​រាជ​អាជ្ញារងអមសាលា​ដំបូងខេត្តសៀម​រាបលោក សំរិទ្ធ​សុខុន បានថ្លែង​ឲ្យដឹង​ថា ​លោក​បាន​មក​ពី​ភ្នំ​ពេញ​ក៍​ប្រ​ទះ​ឃើញ​​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​បើក​បរ​បញ្ជាស់​ទិស​ជា​មួយ​​រថ​​យន្ត​​លោក​ហើយ​ដោយ​លោក​មាន​ការ​សង្ស័យ ភ្លាមៗ​នោះ​លោក​ក៍​បាន​បញ្ជា​កម្លាំង​នគរ​បាល​នៅ​ស្រុក​ជី​គ្រែង​ឲ្យ​ជួយ​កាក់​រថ​យន្ត​នោះ​ដើម្បី​ធ្វើ​ការ​ត្រូត​ពិនិត្យ ប៉ុន្តែ​ទម្រាំចាប់​បាន​រយៈពេល​ជិត​២ម៉ោង។

    គេសង្កេត​ឃើញថា​ ក្នុង​ឆ្នាំ២០១៣​ រយៈពេល​១០​ខែ​នេះ​មេ​ព្រៃ​សៀម​រាប​នៅ​មិន​ទាន់​បាន​បង្ហាញ​នូវ​ស្នា​ដៃ​បង្ក្រាប​សកម្មភាព​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​មួយ​ករណី​នៅ​ឡើយ​ទេ។​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រញូង​មក​ពី​ស្រុក​អន្លង់​វែងខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ហាក់​កើន​ឡើង​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើ​ប្រាស់​នូវ​រថ​យន្ត​សេ​រី​ទំ​នើបៗ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​បាន​ដោយ​សុវត្ថិ​ភាព​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ឈ្មួញ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​រថ​យន្ត​អ្នក​កាសែត បុក​រថ​យន្ត​អ្នក​កាសែត​ជា​ដើម។

     ​

    សូមបញ្ជាក់​ផង​ដែរ​ថា រាល់បទ​ល្មើសព្រៃឈើដែលសមត្ថកិច្ចបង្ក្រាបបានហើយបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋ​បាលព្រៃ​ឈើ​​ជីគ្រែងក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់នោះលោកនាយ​ផ្នែក​ឈ្មោះ សូ-ផល្លា តែងតែមានចេតនារារាំងមិនឲ្យអ្នកកាសែត​ ​ថតរូប​រថ​យន្ត​ដឹក​ឈើ មិន​អោយ​ថត​រូប​ឈើ​ដែល​ចាប់​បាន​នោះឡើយធ្វើឲ្យមានការរិះគន់យ៉ាង​ខ្លាំងអំ​ពី​បញ្ហា​ទាំង​នេះ​។

    ជាក់ស្តែង​អ្នក​កាសែត​​២រូប​ទៅ​សុំ​ថត​រូប​រថ​យន្ត​ដឹក​ឈើ​និង​ឈើ​ដែល​ចាប់​បាន​ខាង​​លើ ​តែ​ត្រូវ​បាន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​រារាំងមិន​អោយ​ថត​រូប សូម្បី​តែ​លោក​ ថៃ-គឹម​សុង នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​នេះក៏និយាយថា មិ​ន​ហ៊ាន​អោយ​ថត​រូប​ដែរ អោយ​អ្នក​កាសែត​ទូរ​ស័ព្ទ​សុំ​ការ​អនុញ្ញាតពី​នាយ​ផ្នែក​ តែ​លោក​សូផល្លា​នាយ​ផ្នែក​មិន​ព្រម​លើ​ក​ទូរ​ស័ព្ទតាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​២​រសៀល​។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​ទូរស័ព្ទ​ទៅ​នាយ​រង​ខណ្ឌ​ នាយ​ខណ្ឌ ទើប​លោក​ទាគឹមសុទ្ធ​នាយ​ខណ្ឌ​អោយ​ជិះ​រថ​យន្ត​បក​ពី​ស្រុក​ជី​ក្រែង​មក​យក​របាយ​ការណ៍នៅការិយា​ល័យ​ដែល​មាន​ទី​តាំង​នៅ​​សាលាខេត្ត​ថ្មីឯក្រុង​សៀម​រាប​វិញ។ គ្រាន់​តែ​ចំ​នួន​ឈើ​និង​ចំ​នួនទម្ងន់​ឈើ​ក្រញូង​ដែល​ចាប់​បាន​ អ្នក​សារ​ព័ត៌​ត្រូវ​ចំ​ណាយ​ពេល​តាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​៤រសៀល និង​ចំ​ណាយ​សាំង​រថ​យន្ត​អស់​ជាង១០លីត្រ ត្រឡប់​ចុះ​ឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១០០​គឺ​ឡូ​ម៉ែត្រ បើ​បែប​នេះ​តើ​ប្រ​ទេស​ជាតិ​និង​ក្លាយ​ទៅ​ជា​យ៉ាង​ណាទៅ​ថ្ងៃអនាគត់?

    ប្រ​ភព​ព័ត៌មាន​មិនយក​ជា​​ផ្លូវ​ការណ៍​មួយ​បាន​លួចខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងថា សមត្ថ​កិច្ច​បាន​ដោះ​លែង​​ឈើ​ក្រញូង​មួយ​ចំ​នួន​ក្នុង​ចំ​ណោម​ឈើ​ដែល​ចាប់​បាន​ទាំង​បីរថ​យន្ត​ខាងលើ នេះ​ជា​ហេតុ​ដែល​អស់​លោក​មេ​ព្រៃ​ខាង​លើ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ឈើ​ដែ​ល​ចាប់​បាន​ខាងលើ។ (រូប​ដែល​ផ្សាយ​ក្នុង​អត្ថ​បទ​នេះ​ជា​រូប​ភាព​ដែល​អ្នក​យក​ព័ត៌មាន​យើង​ព្យាយាម​សុំ​ពី​ប៉ូលីស​សេដ្ឋ​កិច្ច​ ព្រោះ​មេព្រោះ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ទាំង​នេះ​ទេ)។

    សូម​លោក​នាយក​រដ្ឋ​មន្រ្តី​ថ្មី ឬរដ្ឋាភិបាល​ថ្មី​មេត្តា ចំ​ណាយ​ពេល​១នាទីពិចារណាអំ​ពី​ទង្វើ​របស់​អស់​លោក​មេព្រៃ​នៅ​ខេត្ត​សៀម​រាប​ផង កុំ​ធ្វើ​អ្វី​ដែល​វា​អាក្រក់​មើល​ពេក ហូស​ហេតុ​ពេក ល្មម​ៗ​បាន​ហើយទាន៕ដោយ៖ វិចិត្រ + រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន833ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន242ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន799ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន718ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1339ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន1297ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន855ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1361ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន562ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន681ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      76601នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    215852នាក់
    ខែនេះ    402622នាក់
    ឆ្នាំនេះ   2000858នាក់
    សរុប   32667104នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:05