រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 31 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 08:12 នាទី ចំនួនអានៈ 1316

រថយន្តកាម​រីបាឡែនមួយ​គ្រឿងដឹកឈើក្រញូង​ត្រូវបានអ្នក​​កាសែត​​១​ក្រុម​​ស្ទាក់​​ជាប់​​ប្រ​គល់​​អោយ​​កម្លាំង​អធិការ​នគរ​បាល​ស្រុក​វ៉ារិន​ នៅ​វេលា​ម៉ោង​១០និង៣០​នាទី​យប់ ថ្ងៃទី៣០​ ខែតុលា ​ឆ្នាំ២០១៣ ខណៈកំពុង​បើកបរ​មក​ដល់​ចំណុច​ផ្លូវ​លំ​១ខ្សែដែល​តភ្ជាប់​ពីផ្លូវ​លេខ​៦៧​ស្ថិត​នៅ​ភូមិវត្ត ​ឃុំស្រែណូយ​ ស្រុកវ៉ារិន ទៅកាន់​ស្រុក​អង្គ​ជុំ​ខេត្តសៀម​រាប។​

លោក នុប-សារ៉ាក់ អធិការនគរ​បាលស្រុក​វ៉ារិនបាន​ថ្លែងប្រាប់​នៅព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៣ថា ដោយមាន​​បញ្ជាផ្ទាល់​​ពីលោក​ស្នង​ការស្នងការ​រងខេត្ត និងលោកព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​ខេត្តសៀមរាប​រូបលោក​បាន​បញ្ជាកម្លាំង​នគរបាល​ឲ្យឃាត់នូវ​រថយន្ត​កាម​រីបាឡែនមួយ​គ្រឿង​ពណ៍ស្ករ​ពុំ​មានផ្លាកលេខ​នោះដែល​​ផ្ទុក​ឈើ​​ក្រញូង​​ពេញដឹក​​ឆ្លង​កាត់​តំបន់​ភូមិ​សាស្រ្តខាង​លើ។​

លោកនុបសារ៉ាក់​ថ្លែងបន្ត​ថា លោកបាន​​បញ្ជា​អោយ​​អធិការ​រង​របស់​លោក និង​កម្លាំង​​ប៉ុស្តិ៍​សង្កាត់​​ស្រែ​ណូយ ​រឹបអូស​យក​ទាំង​​ឈើ​​ និង​រថ​​យន្ត​ដឹក​​ឈើ​ខាង​​លើ​ ទៅរក្សាទុក​នៅអធិការ​ទាំងយប់​ដើម្បីធ្វើការ​វាស់​វែង​ទៅ​​តាម​​ផ្លូវ​​ច្បាប់​ចំណែក​ឯ​តៃ​កុង​រត់​គេច​ខ្លួន​បាត់​តែម្ដង។​ អធិការស្រុករូបនេះ​បញ្ជាក់​ថា បន្ទាប់ពីធ្វើការ​ថ្លឹងឈើក្រញូង​ទាំងអស់​មាន​ចំនួន៥១ដុំ ស្មើ១២១៨គីឡូក្រាម ត្រូវបាន​ធ្វើការ​ប្រ​គល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើយក​ទៅរក្សាទុក​ដើម្បីអនុវត្ត​ទៅតាមច្បាប់​ព្រៃឈើ។​

បើទោះបីជាលោកអធិការស្រុក​វ៉ារិនមិន​បានបញ្ជាក់​ឈ្មោះឈ្មួញជាម្ចាស់​ឈើយ៉ាង​ណាក៍ដោយក៍​ប្រភ​ពច្បាស់ការ​បានទម្លាយ​ឲ្យដឹង​ថាម្ចាស់​រថយន្ត​ដឹក​ឈើ​ឈ្មោះ អៀ.ឆៃយិន ជាឈ្មួញរក​ស៊ីដឹកជញ្ជូន​ឈើក្រញូង​ដ៍ធំ​ម្នាក់​ប្រចាំ​ខេត្តសៀមរាប ហើយកន្លងមក​ក៍ធ្លាប់បាន​សមត្ថកិច្ច​បង្ក្រាប​ជាញឹក​ញាប់​ផង​ដែរ​តែ​ឈ្មួញរូប​នេះនៅតែមាន​ឧិកាសប្រករប​មុខរបររកស៊ីបទ​ល្មើសនេះ​បានរលូនដដែល។​

គេបានបង្ហើប​ឲ្យដឹងទៀត​ថានៅយប់ប្រតិបត្ត​ការចាប់រ​ថយន្តដឹក​ឈើរបស់​លោក អៀ.ឆៃយិន បានមួយ​គ្រឿង​នោះគឺមាន​រថយន្ត​ដឹកឈើ​ឈ្មួញរូប​នេះរហូត​ដល់បី​គ្រឿង​ឯណោះតែ​រត់​រួច​ពី​គ្រឿង។​

លោក អ៊ុំ-អមរា ស្នងការរង​នគរបាល​ខេត្តសៀម​រាប និងជាប្រធាន​ការិល័យ​កណ្ដាលប្រឆាំង​បទ​ល្មើស​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទថា ដោយ​អនុវត្ត​តាម​បទបញ្ជា​អគ្គស្នងការ​នគរបាល​ជាតិ​ក៍ដូច​ស្នង​ការរូប​លោកតែង​តែប្រឆាំង​ជានិច្ចរាល់​បទល្មើស​ដែលកើត​មាននៅក្នុង​ខេត្តជា​ពិសេសសកម្មភាព​ដឹក​ជញ្ជូន​ឈើក្រញូង​ហើយ​កម្លាំងរបស់​លោកបាន​បង្ក្រាបបទ​ល្មើស​ជាច្រើន​ករណី។

ក្រុម​អ្នក​កាសែត​១ក្រុម​ដែល​ចូល​រួម​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាងលើបាន​អះ​អាង​ដូច​ៗ​គ្នា​ថា ប្រ​ភព​បាន​រាយ​ការណ៍​ពី​ស្រុក​អន្លង់​វែង​តាំង​ពី​រថ​យន្ត​លោក​ យិន​ វិល​កង់​មក​ម្លេះ ដូច​នេះ​ពួក​គេ​បាន​ប្រើ​​រថ​យន្ត​៤គ្រឿង​ចាំ​ពួន​ស្ទាក់​នៅ​ក្នុង​ឃុំ​ស្រែណូយ​ខាង​លើ​ លុះ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​មក​ដល់​ពួក​គេ​បាន​ស្ទាក់​ជាប់​លើ​ដង​ផ្លូវ​ទៅ​មុខ​លែង​រួច​ ហើយ​ភ្លាម​នោះ​បាន​រាយ​ការ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​អោយ​មក​​ទទួល​យក​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្រុម​​អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ការ​បង្រ្កាប​រថ​យន្ត​ខាង​លើ​បាន​ជោគ​ជ័យ​គឺ​ដោយ​សា​មាន​ការ​ចូល​រួម​យ៉ាង​ពេញ​ទំ​ហឹង​ពី​អធិការ​ស្រុក​វ៉ារិននេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះស្នាក់​ការ​មេ​ព្រៃ​សង្កាត់​ស្រែណូង​ដែល​ស្ថិត​ជិត​កន្លែង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​ខាង​លើ​នេះ បែ​ជា​សម្ងំ​ដេក​មិន​ចូល​រួម​ ហើយ​ធ្វើ​ដូច​អត់​ដឹង់​ខ្យល់​អី​បន្តិច​ទាស់​តែសោះ ដែល​ទង្វើ​បែប​នេះ​ត្រូវ​បាន​មហាជន​សង្ស័យ​ថា ស៊ី​លុយ​លោក​យិន​រួច​ហើយ៕​ សៀ-ឆៃណា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1820ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន1572ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1538ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1514ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1380ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1877ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1520ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1528ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2192ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1397ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29509នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175993នាក់
ខែនេះ    559273នាក់
ឆ្នាំនេះ   1941505នាក់
សរុប   51301431នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:00