សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 02:23 នាទី ចំនួនអានៈ 1561

សកម្ម​ភាព​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​តំ​បន់​ខេត្ត​ឧត្តរ​មាន​ជ័យ​ជាប់​ព្រំ​ដែន​ប្រ​ទេស​ថៃ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ផុស​ផុល​ដដែល​បើ​ទោះ​បី​ជា​ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ធ្លាប់​បាន​ថ្លែង​ប្រ​មាន​និង​ចេញ​ចញ្ជា​មិន​ឲ្យ​កើត​មាន​ត​ទៅ​ទៀត​យ៉ាង​ណាក្ដី។​

មន្ត្រី​អង្គ​ការ​សង្គម​ស៊ី​វិល​បាន​ថ្លែង​ប្រាប់​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា ទោះ​បី​ជា​ប្រមុ​ខរាជ​រដ្ឋាភិ​បាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ចេញ​បទ​បញ្ជា​បញ្ឈប់​រាល់​សកម្ម​ភាព​ចរា​ចរ​ឈើ​ក្រ​ញូង​នៅ​ទូ​ទាំង​ប្រ​ទេស​យ៉ាង​ណា​ក៍​ដោយ​ក៍​រហូត​មក​ដល់​ពេល​នេះ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​ពុំ​ទាន់​អនុវត្ត​តាម​នៅ​ឡើយ​ទេ។​

មន្ត្រីអង្គការសង្គម​ស៊ីវិល​បាន​ថ្លែង​បន្ត​ថាខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ទៅ​និង​ទឹក​ដីថៃ​នោះ​បច្ចប្បន្ន​នេះ​ចល​នា​ដឹក​ជញ្ជូន​ឈើ​ក្រញូង​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់​ឈរ​ដោយ​សារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​មិន​បាន​ទៅ​តាម​បទ​បញ្ជា​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន។​

មន្រ្តី​អង្គការ​ដដែល​បាន​បញ្ជាក់​ថា ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​ផ្លូវ​២​ខ្សែ​ជា​ចំ​ណុច​ក្ដៅ​គគុក​របស់​ឈ្មួញ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​បាន​ដោយ​សេ​រី​ពុំ​មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រា​បឲ្យ​បាន​ជោគ​ជ័យ​ស្រប​តាម​គោល​នយោ​បាយ​កំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិ​បាល​ក្នុង​អាណត្តិ​ទី​៥​នោះ​ឡើយ។​

អង្គកា​រឃ្លាំមើល​បទ​ល្មើ​សព្រៃ​ឈើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ផ្លូវ​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ទី​១ គឺ​តំ​បន់​ច្រក​អូ​ស្មាច់​កាត់​មក​ក្រុង​សំ​រោង​បន្ត​ទៅ​ខេត្ត​សៀម​រាប​និង​ខេត្ត​បន្ទាយ​មានជ័យ​តាម​ផ្លូវ​លេខ​៦៨ ដោយ​ក្នុង​មួយ​យប់ៗ​មាន​ករណីរ​ថយន្ត​ដឹក​ឈើ​ចាប់​២០​ទៅ​៣០​គ្រឿង​ឆ្លង​កាត់​ផ្លូវ​១​ខ្សែ​នេះ​បាន​ដោយ​សុ​វត្ថិភាព។​

ចំណែក​១​ខ្សែទៀត​នោះ​ផ្លូវ​លេខ​៦៧​ពី​ស្រុក​អន្លង់​វែង​មក​ខេត្ត​សៀម​រាប​បន្ត​ទៅ​ខេត្ត​កំ​ពង់​ចាម​ក្នុង​១​យប់​យ៉ាង​ហោច​ណាស់​ក៍​មាន​រថ​យន្ត​ដឹក​ឈើ​មិន​ក្រោម​ពី​២០​គ្រឿង​នោះ​ដែរ។​

បាតុ​ភាព​នេះ​បាន​កើត​មាន​ជាយូណាស់​មកហើយ​ក៍ប៉ុន្តែស​មត្ថកិច្ចដែល​ជាសសៃឈាម​របស់ប្រមុខ​រាជរដ្ឋាភិបាល​ដែលបាន​ដាក់ស្នាក់ការ​ចាំបង្ក្រាប​នូវរាល់បទ​ល្មើសឆ្លង​កាត់នោះ​នៅតែមិនមាន​ចំណាត់ការ​ដដែលមិ​នដឹងថា​បទល្មើស​ព្រៃឈើទាំង​នោះធ្វើចរាចរ​តាមរបៀប​ណានោះ​ទេបើមាន​ប៉ុស្តិ៍សមត្ថ​កិច្ចបណ្ដាក់​គ្នារដូច​ខ្យងហើយ​នៅ​តែ​រត់​រួច​បាន។​

រាល់​ភាព​អសកម្ម​ទាំងអស់នេះ​ត្រូវបាន​គេស្ដី​បន្ទោស​យ៉ាង​ចំ​ៗទៅលើ​ប្រព័ន្ទ​សមត្ថ​កិច្ច​ជាពិ​សេស​អស់​លោក​មេព្រៃដែល​មាន​តួនាទី​សំខាន់​ជាង​គេក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​នោះបែជា​នាំ​គ្នារ​សម្ងំ​ឲ្យឈឹង​ប្រព្រឹត្ត​នូវអ្វីដែល​រដ្ឋាភិបាល​កំពុងតែ​ចាប់អារម្ម​នូ​វអំពើពុក​រលួយ។

ប្រិយមិត្តអ្នកអាន​សូមជួយ​ឲ្យតម្លៃចំ​ពោះលោក​ឃុនប៊ុនហេង មេព្រៃផ្នែក​អន្លង់វែង​ដែលមាន​តួនា​ទី​បង្ក្រាប​រាល់បទ​ល្មើសព្រៃ​ឈើក្នុងដែន​របស់ខ្លួន​ចុះ​ហេតុ​អ្វីបាន​ជា​សកម្មភាព​ដឹកជញ្ជូន​ឈើក្រញូង​ចេញពីចំ​ណុចគ្រប់​គ្រងនៅ​តែបន្ត​កើត​មាន​រហូត​ឬមួយ​មេ​ព្រៃរូប​នេះមាន​វាំង​ននខ្មៅ​អ្វីនៅ​ពីក្រោយខ្នង​ទើបមិន​ហ៊ានប៉ះ​ពាល់​បទល្មើស។​

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ​ឃុនប៊ុនហេង ​មេព្រៃអន្លែងបានទេ​រាល់​ការ​​ចោទ​ប្រកាន់​ខាង​​លើនេះ​​ព្រោះ​​​ទូរស័ព្ទ​​ចូល​​គ្មាន​​​អ្នក​ទ​ទួល។​​

ពាក់ព័ន្ធ​សកម្មភាព​ដឹកជញ្ជូន​ឈើក្រញូង​ចេញ​ពីខេត្តឧត្តរ​មានជ័យ​ខាង​លើ​នេះ​អភិបាល​ខេត្តលោក សថាវី បានថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០១៣ ថា​ក្នុង​នាម​អាជ្ញាធរ​ខេត្តបាន​អនុវត្តតាម​បទបញ្ជា​លេខ​០២របស់​រាជរដ្ឋាភិ​បាល​ដូចភ្លៀង​រលឹម ​ដោយ​បាន​ធ្វើ​ការ​ផ្សព្វ​​ផ្សាយ​នៅ​តាម​បណ្ដា​ស្រុក ​ក្រុង​និង​ភូមិ​ឃុំ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ជា​លុប​បំ​បាត់​រាល់​បទ​ល្មើស​ឲ្យ​បាន​ជោគ​ជ័យ។​

ប៉ុន្តែបើទោះ​បីជាលោក សថាវី ថ្លែង​អះអាង​ដូច​ខាង​លើ​យ៉ាង​ណា​ក៏​ដោយ​ក៏​បទ​ល្មើស​ឈើ​ក្រញូង​នៅខេត្ត​ឧត្តរមាន​ជ័យ​នេះ​ចរាចរ យ៉ាង​គគ្រឹក​គគ្រេង​ដូច​ហែកឋិន​ទាន​ជា​រៀង​រាល់​យប់​បាន​ដោយ​រលួន​ដដែល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1626ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1636ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1745ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន815ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1330ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1601ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1888ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1589ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1926ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1410ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4093នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    9847នាក់
ខែនេះ    319015នាក់
ឆ្នាំនេះ   2329554នាក់
សរុប   51689480នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 21:56