ព័ត៌មានក្ដៅ

    អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច

    ដោយៈ សៀមរាប ថ្ងៃទី 09 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 667

    លោក​អៀ.ឆៃយិន មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ដ៍​ស​កម្ម​ម្នាក់​បាន​បើក​ឡាន​ម៉ាក​លុច​ស៊ិស​៤៧០​ពណ៍​ខ្មៅ​គ្មាន​ផ្លាក​លេខ​បុក​រថ​យន្ត​អ្នក​កា​សែតជា​ច្រើន​ដង​​ប៉ុង​ប៉ង​ធ្វើ​មនុស្ស​ឃាត​យ៉ាង​កំ​រោល​ហាក់​បី​ដូច​ជា​ក្នុង​រឿង​ឆាក​ប្រ​យុទ្ធ​ហុង​កុង​ភាគ​ចិន​អញ្ចឹញ។​

    ហេតុការណ៍​គួឲ្យរន្ធត់​នេះ​បង្ក​ឡើង​ដោយ​អៀ.ឆៃយិន ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ក្រ​ញូង​ដ៍​ធំ​ប្រ​ចាំ​អា​ណា​ចក្រ​ខេត្ត​សៀម​រាប​បុក​ទៅ​លើ​រថ​យន្ត​អ្នក​កា​សែត​មួយ​គ្រឿង​កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់​ថ្ងៃទី​៧​ខែវិឆ្ឆិកា​ឆ្នាំ២០១៣​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ៦៧​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត​ឃុំស្រែណូយ​ស្រុក​វ៉ារិន។​

    ក្រុមអ្នកកា​សែត​បាន​និ​យាយ​ថា​ពួក​គេ​បាន​បើក​រថ​យន្ត​១​គ្រឿង​ម៉ាក​កាម​រី​សេរី​ឆ្នាំ​៨៥​ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ -៥២១៧ មាន​គ្នា​៣​នាក់​ទៅ​ចត​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​បន្តិច​ក៍​មាន​រថ​យន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ិស​៤៧០​ពណ៍​ខ្មៅ​បើក​វ៉ា​ហួស​បាន​ប្រ​ហែល​៥០​ម៉ែត្រ​ក៍​រយ៉ែ​ថយ​ក្រោយ​បុក​ឡាន​របស់​គាត់​ទាំង​កំ​រោល​ជិត​២០​ដង​បណ្ដាល​ឲ្យ​ឡាន​ធ្លាក់​ប្រ​ឡាយ​តែ​ម្ដង​ប៉ុន្តែ​មិន​មាន​បណ្ដាល​ឲ្យ​នរ​ណា​ទទួល​រង​របួស​ទេព្រោះ​ពួកគាត់​បាន​លោត​ចុះ​ចេញ​ពី​រថ​យន្ត​ទាន់។

    ជុំ​វិញសកម្ម​ភាព​ដ៍អា​ក្រក់​មក​លើ​ក្រុម​អ្នក​កា​សែត​ពី​សំ​ណាក់​ឈ្មួញ​ឈើ​ក្រ​ញូង​ដ៍​ម​ហិ​មា​ឈ្មោះ អៀ.ឆៃយិន នេះ​ក្រុម​អ្នកកា​សែត​បាន​ដាក់​ពាក្ស​បណ្ដឹង​ទៅ​តុ​លា​ការ​ខេត្ត​សៀម​រាប​និង​ដាក់​បណ្តឹង​នៅ​អធិ​ការ​ស្រុក​វ៉ា​រិន​កាល​ពី​ថ្ងៃ​ទី​៨​ម្សិល​មិញ​​ដើម្បីស្វែង​រក​យុត្តិ​ធម៌​​សំ​រាប់ពូគគាត់ទៅតាម​ផ្លូវ​ច្បាប់។

    ក្រុម​អ្នក​កាសែត​បាន​បញ្ចាក់​ថា​ពូក​គាត់​ជា​ជន​រង​គ្រោះ​សង្ឃឹម​ថា តុលាការ​ដែល​ជា​ស្ថា​ប័ន​ឯក​រាជ​និង​ចាត់​ការ​ក្នុង​សុំ​ណុំ​រឿង​នេះ​ផ្ដល់​ភាព​យុត្តិ​ធម៌​ដល់ពួក​គាត់ជាក់​ជា​មិន​ខាន។

    ឈ្មួញ​ឈើ​ក្រ​ញូង​រូប​នេះ​កន្លង​មក​ធ្លាប់​បាន​អ្នក​កា​សែត​ខាង​លើ​ហៅ​សមត្ថ​កិច្ច​​អោយ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​គាត់​ជា​ញឹក​ញាប់​ តែ​គេ​នៅ​តែ​មាន​ឱ​កាស​រក​ស៊ី​បាន​ដដែល​មិន​ដឹង​ថា គាត់​មាន​ខ្សែ​ ឬខ្នង​បង្អែក​ប៉ុណ្ណា​នោះ​ទេ ឬមួយ​មាន​ខ្សែ​តាម​រយៈ​សូក​លុយ​ឲ្យ​សមត្ថ​កិច្ច។​

    ទន្ទឹម​និង​ករ​ណី​នេះ​មហា​ជន​កំ​ពុង​រង​ចាំ​មើល​វិ​ធាន​ការ​តុ​លា​ការ​ថាតើ​ដោះ​ស្រាយ​តាម​របៀប​ណា​ដើម្បី​ជា​ស​វាង​នូវ​កា​រិះ​គន់​ពី​សំ​ណាក់​ប្រ​ជា​ពល​រដ្ឋ។​

    ពាក់ព័ន្ទ​ទៅនិង​ការ​ចោទ​ប្រ​កាន់​ក្រុម​អ្នក​កា​សែត​មក​លើ​អៀឆៃយិន​ថា​បើក​ឡាន​ប៉ុន​ប៉ង​មនុស្ស​ឃាត​ទៅ​អ្នក​កា​សែត​នេះ​អ្នក​យក​​ព័ត៌​មាន​មិន​អាច​ស្វែង​រក​ការ​បំ​ភ្លឺ​ពី​អៀឆៃយិន​បាន​ទេ​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ។​

    អ្នកកា​សែត​បន្ត​ថា​នៅ​យប់​កើត​ហេតុ​មាន​រថ​យន្ត​ការី​បា​ឡែន​ពណ៍​ស្ក២​គ្រឿង​បាន​ដឹក​ឈើ​ក្រ​ញូង​មក​ពី​តំ​បន់​ស្រុក​អន្លង់​វែង​មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​៦៧​ប៉ុ​ន្តែ​មក​ដល់​ចំ​ណុច​ផ្លូវ​លំ​គ្រួស​ក្រ​ហម​ក៍​រថ​យន្ត​ដឹក​ឈើ​ទាំង​២​គ្រឿង​នោះ​បើក​សំ​ដៅ​ទៅ​ស្រុក​អង្គរ​ជុំ​ដោយ​សុវត្តិ​ភាពមុន​ពេលលោក​យិន​បើ​ក​រថ​យន្ត​បុក​អ្នក​កាសែត​ប្រ​ហែល​តែ​៥នាទី​ប៉ុណ្ណោះ​៕ សូម​រង​ចាំ​អាន​ព័ត៌មាន​លំ​អិត​បន្ត​ទៀត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2563ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន840ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន716ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន748ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន2176ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន808ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន574ដង សេចក្តីជូនដំណឹង   អាន5143ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន709ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន949ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹកយោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6416នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    85076នាក់
    ខែនេះ    325534នាក់
    ឆ្នាំនេះ   1358820នាក់
    សរុប   32025066នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:50