ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម

    ដោយៈ សៀមរាប ថ្ងៃទី 10 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 826

    ប្រ​ពៃណី​កាប់​ចាក់ ​ឈ្លោះ​ប្រ​កែក ហែក​ហួរ​ ជាន់​កថែម​ ព្រោះ​តែ​ផល​ប្រ​យោជន៍ផ្ទាល់​ខ្លួន បាន​កើន​មាន​ដដែល​ៗ​ មិន​ចេះ​ស្រាក​ស្រាន មិន​ចេះ​ជិ​ន​ណាយ ដែល​ទង្វើ​ទាំង​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា មនុស្សប្រ​ភេទ​នេះ​ មានច​រិត​ប្រហាក់​ប្រហែល​ទៅ​និង​សត្វ​តិរិច្ឆាន ដែល​តែង​តែ​ឈ្លោះ​ខាំ​គ្នា​ដណ្តើម​ឆ្អឹង​ ឬ​លាមក​ដ៏ស្អុយរលួយដែល​គេ​បញ្ចេញ​ចោល​ គួរ​អោយស្អប់​​ខ្ពើម។

    បើ​ក្រលេក​មើល​ថយ​ក្រោយ​ទៅរឿង​រាវ​ប្រ​វត្តិ​សាស្រ្តកាល​ពី​​អតីតកាល​វិញ នោះ​យើង​ឃើញ​ថា ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏ធំ​ល្វឹង​ល្វើយ​នេះ​ បាន​បាត់​បង់​ដោយ​សារ​តែ​ការ​ឈ្លោះ​ប្រ​កែក​គ្នា ការ​ចង់​ធ្វើ​ធំ​រៀង​ៗ​ខ្លួន ការ​និន្ទា​ឈ្នានីសគ្នា​ទៅ​វិញ​ទៅ​មក  ឃើញ​គ្នា​ខុស​មិន​ចេះ​នែនាំ​ចេះ​តែ​បន្ទុច​បង្អាប់​បន្ថែម ឃើញ​គ្នា​ធ្លាក់​អណ្តូង​មិន​ជួយ​ស្រង់​បែជា​ទំ​លាក់​ថ្មថែម តើ​ទង្វើ​បែប​នេះ កើត​ឡើង​ដោយ​សារ​មួល​ហេតុ​អ្វី? តើ​ចរិត​បែប​នេះ​ជា​ចរិត​របស់​មនុស្ស​លោក ឬ​ជា​ចរិត​សត្វ​តិរិច្ឆាន? សំ​នួរ​២នេះ​ទុក​អោយ​អ្នក​អាន​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ។

    កើត​មក​ជា​មនុស្ស​រស់​បាន​តែ​មួយ​ជាតិ​ ស្លាប់​ទៅ​ធាតុ​តែ​មួយ​ចាន គួរ​ណាស់​ខិត​ខំ​សាង​អំ​ពើ​ល្អ កាន់​ធម៌ព្រះ​ពុទ្ធ​ជា​ត្រី​មុខ ជួយ​កសាង​សង្គម​ជាតិ​មាតុភូមិ អោយបាន​រីក​ចំ​រើន បន្សល់​ស្នាដៃល្អៗ​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ បង្កើនមិត្ត​អោយ​ច្រើន​ជាង​បង្កើន​សត្រូវ ចេះ​កែលំ​អរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​ស្ថាបនា មិន​មែន​អាង​តែ​ខ្លួន​មាន​មាឌ​ធំ​ ដៃវែង​ចេះ​តែ​វាយ​ធ្វើ​បាប​អ្នក​តូច​តាចទន់​ខ្សោយ​ កុំ​អាង​ខ្លួន​ចេះ​ដឹងខ្ពង់​ខ្ពស់​បែ​ជា​មើ​ល​ងាយ​អ្នកល្ងិត​ល្ងង់ កុំ​ស៊ី​សំ​ណែន​ជន​ក្បត់​ជាតិ ឬ​ពពួក​ប្រ​ព្រឹត្តិ​ផ្ទុយ​និង​ច្បាប់ បែ​ជា​មក​សម្លាប់​ដៃ​គូ​រ​រួម​ឈាម​ខ្លួន​ឯង​ទៅ​វិញ ទង្វើ​ទាំង​នេះ​មាន​តែ​សត្វ​តិរិច្ឆាន​ទេ​ទើប​អាច​ធ្វើ​បាន។ ​

    ជួន​ពេល​ខ្លះ​ ខ្លួន​ធ្វើ​ខុស ​តែ​មើ​លមិន​ដឹង​ថា ខ្លួន​ឯង​ធ្វើ​ខុស​នោះ​ទេ ទាល់​តែមាន​មនុស្ស​ទី​២ ប្រាប់​ថា ចំ​នុច​នេះ​អ្នក​ធ្វើ​ខុស​ហើយ ទើប​ភ្ញាក់​ខ្លួន​ព្រើត​ដឹងថា ឱ!​អញ្ញ​ធ្វើ​ខុស​ទេតើ។ អ្នក​ខ្លះ​លាង​អាចម៌ខ្លួន​ឯង​មិន​ជ្រះ​ផង​តែ​បែ​ជា​ចង់​ដុះ​ក្អែល​ខាត់​ស្បែក​អោយអ្នក​ដ៏​ទៃ។ ក្រុម​គ្រួសារ​សាច់​ញាតិ​ កូន​ចៅ ខ្លួនធ្វើ​ខុស​ មាន​កំ​ហុស​ប៉ុន​ភ្នំ​តែបែ​ជា​មើល​មិន​ឃើញ​​ តែ​អ្នក​ដ៏ទៃ​គេ​ធ្វើ​ខុស​ប៉ុន​សរសៃ​អំ​បោះ​ បែ​ជា​បំ​ភ្លើស​ បំ​ប៉ោង​សំ​លេង អោយ​បាន​លឺ​ខ្ទរ​ខ្ទា ដូច​ធំ​ដុំ​ណាស់​ មនុស្ស​ប្រ​ភេទ​នេះ ទង្វើ​ក្តិចត្រួយ​បែប​នេះហើយ​ ដែល​តែង​តែ​​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​បាត់​បង់​ភាព​យុត្តិធម៌ បាត់​បង់​សមភាព បាត់​ការ​ជឿទុក​ចិត្តរវាង​គ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ហេតុ​បង្ករ​អោយ​មាន​ការ​ប្រ​កាន់​បក្ខ​ពួក​ ពណ៍​សម្បុរ ប្រកាន់​ឋានៈអ្នក​ធំ​អ្នក​តូចទាប​ខ្ពស់។

    ក្នុង​នាម​យើង​ជា​កូន​ខ្មែររស់​នៅ​លើ​ទឹក​ដី​សុវណ្ណភូមិ បើមិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​ទេ កុំ​ជួយ​ជាន់​ពន្លិច បើ​មិន​បាន​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ខុស​ច្បាប់​ទេ កុំ​នាំ​គ្នា​គាំ​ទ្រ​ ឬ​នៅ​ពី​ក្រោយ​ខ្នង​បទ​ល្មើស ដើម្បី​ទទួល​លាភសក្ការៈ បន្តិច​បន្ទួច ​ដែលសកម្ម​ភាព​​បែប​នេះ​លាក់​បាំង​បាន​តែ​មនុស្ស​មិន​ចេះ​ពិចារណា​តែ​ប៉ុណ្ណោះ មិន​អាចលាក់​បាំង​ជា​មួយ​មនុស្ស​ដែល​មាន​ការ​គិត​ពិចារណា មិន​អាច​លាក់​បាំង​ជា​មួយ​អ្នក​មាន​ខួក្បាល​ស្នេហាជាតិ​បានទែ។ កុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​សត្វ​សុណខ ដែល​ចាំ​តែ​ស៊ី​ឆ្អឹង​ និង​កាក​សំ​ណល់​សល់​ពី​គេ​បោះ​ចោល ហើយ​ហួង​ហែង ការពារ​ខាំ​គេ​ខាំ​ឯង ព្រោះ​តែ​ឆ្អឹង​១ដុំ។ ទង្វើ​បែប​នេះ ប្រ​ពៃណីជាន់​កថែម​​​នេះ​សុំ​អស់​លោក​បញ្ចប់​ទៅ ជាស​វាង​មហាជន​គេ​ដៀលថា បនុស្ស​លោកយក​ស្តាយ​សត្វ​តិរិច្ឆាន ហើយ​អ្វី​ដែល​គួរ​អោយ​ខ្មាស​សត្វ​តិរិច្ឆាននោះគឺ សត្វ​តិរិច្ឆាន​មិន​ដែល​យក​ស្តាយ​បនុស្ស​ទៅ​ប្រើទេ មាន​តែ​មនុស្ស​ខ្វះ​ការ​ពិចារណា​ទេ​ដែល​ប្រើ​ស្តាយ​ដូច​សត្វ​តិរិច្ឆាន៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន627ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន581ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន734ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន662ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន5574ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន655ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន955ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន611ដង ដីលក់បន្ទាន់   អាន8191ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2590ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1626នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    48722នាក់
    ខែនេះ    278231នាក់
    ឆ្នាំនេះ   919450នាក់
    សរុប   31585696នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 05:06