អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត

ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 06:02 នាទី ចំនួនអានៈ 1366

ការ​សរសេរ​ព័ត៌​មាន​បរិហា​បំភ្លើស​បំ​បោង​សំ​លេងគ្មាន​ការ​ពិត​ គ្មាន​មូល​ដ្ឋាន​ គ្មាន​ភស្តុតាង​ច្បាស់​លាស់ សរសេរ​ដោយ​លំ​អៀង​ទៅ​ភាគី​ដែល​ផ្តល់​ផល​ប្រ​យោជ ឬលំ​អៀង​ព្រោះ​តែ​សំ​ណូក​សូក​ប៉ាន់ ឬសរសេរ​ដោយ​គុំ​នំពី​ថ្ងៃ​មុន រវៀង​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​សារ​ព័ត៌​មាន​ដូច​គ្នា​ កាន់​តែ​រីក​រាល​ដាល​ធំ​ទៅៗ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យពិចារណាពី​និពន្ធនាយក​នៃ​ស្ថាប័ននីមួយៗ​ ឬ​អាច​ហៅ​ថា ជា​ចេតនា​របស់​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​ផងដែរក៏​អាច​ថាបានដែរ ដែល​ទង្វើ​ទាំងនេះ​នាំ​អោយ​គេ​រិះ​គន់​ដល់​ស្ថា​ប័ន​ឯករាជ​មួយនេះថា មិន​ចេះ​ស្រ​លាញ់​​គ្នា​ មិន​ចេះ​សហការ​គ្នាជួយ​ជាតិ​មាតុ​ភូមិ​ គឺ​ខាំ​តែ​គ្នា​ឯង​ដូច​សត្វ​តិរិច្ឆានទៅ​វិញ។

អ្នក​កាសែត​៣​រូប​បាន​ទូរ​ស័ព្ទ​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ កាល​ពី​ល្ងាច​ថ្ងៃទី​១០ ខែ​វិច្ឆកា ឆ្នាំ២០១៣ថា កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវលេខ​៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត​ ឃុំស្រែណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពួកគាត់​ត្រូវ​បាន​រថ​យន្តម៉ាក​លុច​ស៊ីស៤៧០ ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខរយ៉ែបុក​រថ​យន្ត​ម៉ាក​កាលី​ឆ្នាំ​១៩៨៥ ពណ៍ស​ក្នុង​គោល​បំ​ណង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា ដែល​ពួក​គាត់​ជិះ​គ្នា​៣នាក់។ អ្នកកា​សែត​រង​គ្រោះ​បាន​បន្តថា ​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដែល​បើក​រថ​យន្ត​បុក​ពួកគាត់​មាន​ឈ្មោះ អៀ-ឆៃ​យិន ភេទ​ប្រុស​ អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្ត​សៀម​រាប។

ក្រុម​អ្នក​កាសែត​ខាង​លើ​បាន​រំ​លឹក​អោយ​ដឹង​ថា កាល​ពី​ឆ្នាំ២០១២ពួកគាត់​បាន​ហៅ​អោយ​តុលាការ​ខេត្ត​សៀម​រាប​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់ អៀ-ឆៃយិន អស់​៣គ្រឿងស្ថិត​ក្នុង​ស្រុក​ពួក ​ដែល​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​អស់​ប្រហែល​១២​ម៉ឺន​ដុល្លារ​អាមេរីកកាំង និង​កាល​ពី​ថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០១៣ថ្មី​ៗនេះ ពួក​គាត់​​បានរាយ​ការណ៍​ជូន​លោក​អធិការ​ស្រុក​វ៉ារិន​អោយ​ចាប់​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្កដែល​ដឹក​ឈើ​ក្រញូង​ពេញ​របស់​លោក​ យិន អស់​១គ្រឿង​ទៀតដែល​អស់​ទឹក​ប្រាក់​ប្រ​ហែល​ជាង​២​ម៉ឺន​ដុល្លារ​អាមេរីក​ ដែល​ជា​ហេតុ​បណ្តាល​អោយ​លោក​យិន​មាន​ការ​ក្តៅ​ក្រ​ហាយ មាន​គុំ​នំ​គុំ​គួន​រហូត​ឈាន​ដល់​បើក​រថ​យន្ត​បុក​ជា​ច្រើន​ដង​មកលើ​រថ​យន្ត​របស់​ពួក​គាត់ ក្នុង​គោល​បំ​ណង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា។

អ្នកកាសែត​ខាងលើបាន​ចោទ​ថា មាន​ស្ថា​ប័ន​សារ​ព័ត៌មាន​៣​ដែល​ចុះ​ផ្សាយ​បំភ្លើស​មួល​បង្កាច់​គ្មាន​ការ​ពិត​ទៅ​លើ​ពួកគាត់។ អ្នក​កាសែត​៣​រូប​ខាងលើ​សំ​នូមពរ​អោយ​ស្ថា​ប័ន​ទាំ៣ខាង​ក្រោម​​នេះ​ចុះផ្សាយ​​បក​ស្រាយ​អោយ​ពួក​គាត់​វិញក្នុង​រយៈពេល​១​សប្តាហ៍​គិច​ចាប់​ពី​ថ្ងៃ​ដែល​បាន​ចុះ​ផ្សាយ​បរិហាទៅ​លើ​ពួកគាត៖ ទី១-គេហទំ​ព័រ និង​កាសែត​នគរវត្ត http://www.nokorwatnews.com/detailnews.php?newsid=34906&mnu=2&cid=4#sthash.cghsUt6I.dpbs ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី08 វិច្ឆកា 2013 ម៉ោង 16:57:56ដោយ​ ៖ ឡាំ សុធា ទី២-គេហទំព័រ រស្មីកម្ពុជា http://www.cen.com.kh/localnews/details_more/22?token=NDYxMmU4Nz ចុះ​ផ្សាយ​ថ្ងៃទី 8 វិច្ឆិកា 2013, ម៉ោង 03:10:PM ដោយ​ បាយ័ន និង​ទី៣-គេហទំព័រ​ កម្ពុជាថ្មី (http://kpt-news.com/index.php?option=com_content&view=article&id=36647:2013-11-09-07-29-34&catid=1:latest&Itemid=65) ចុះផ្សាយ​ថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៣។

អ្នក​កាសែត​៣រូបសូម​អោយ​ស្ថា​ប័ន​សារ​ព័ត៌​មាន​៣​ខាង​លើចុះ​បក​ស្រាយចំ​នុច​មួយ​ចំ​នួន​ដូច​ជា៖ ទី​១-រថ​យន្ត​ពួក​គាត់​ចត​នៅ​ស្ងៀម​មួយ​កន្លែង​មិន​បាន​បើក​ដេញ​រថ​យន្ត​ដឹក​ឈើ​អស់​ជា​ច្រើន​ម៉ោង​នោះ​ទេ។ ទី២-ពួកគាត់​មិន​បាន​ចចារ​ជា​មួយ​ឈ្មួញ​​ដឹក​ឈើ​ទាប្រាក់​៥រយ​ដុល្លារ​រហូត​ដល់​២រយ​ដុល្លារ​នោះទេ។​ទី៣-លោក​ស៊ីញ-សំ​ឡី​ មិន​ធ្លាប់​បានតុលាការ​ចាប់​ដាក់​គុគ​ពី​បទ​​ទៅ​ប្លន់​ស្រូវ​ប្រ​ជាពលរដ្ឋ និង​​ចាក់​សោរ​បង្ឃាំ​មនុស្ស​នៅ​ស្រុក​ជី​ក្រែង​ដូច​ការ​ចោទ​ប្រ​កាន់​នោះដែរ។ អ្នក​កាសែត​ទាំង​បី​រូប​ខាង​លើ​អង្វ​យ៉ាង​ទទួច​សុំ​អោយ​អគ្គ អគ្គនាយក​រង និពន្ធនាយក និពន្ធនាយករង​ ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មេត្តា​ជួយ​ចុះ​ផ្សាយ​បក​ស្រាយ​បំ​ភ្លឺ​៣​ចំ​នុច​ខាង​លើ​តាម​ច្បាប់​សារ​ព័ត៌​មាន​ក្នុង​រយៈពេល​១​សប្តាហ៍ បើ​មិន​ដូច​ឆ្នោះទេ ពួកគាត់​និង​ដាក់​ពាក្យ​បណ្តឹងពី​អ្នក​សរសេរ​ព័ត៌​មាន​៣​រូប​ខាង​លើដែ​ល​សរ​សេរ​បំ​ភ្លើស​ការពិត​​ ​ទៅ​តុលាការខេត្ត​សៀម​រាប​ពី​បទ​បរិហាគេរ្តិ៍​ ដើម្បី​ទាម​ទា​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​ខាន​មិ​ន​បាន។

អ្នក​កាសែត​រង​គ្រោះ​៣​រូប​ដែល​ត្រូវ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ឈ្មោះ​ អៀ-ឆៃ​យិន​ បើ​ក​រថ​យន្ត​បំ​បុក​ជា​ច្រើន​ដង​ប៉​ង​ធ្វើ​មនុស្ស​ឃាត បាន​អះ​អាង​ថា លោក​ យិន​ តែង​តែ​ព្យាយាម​រក​អ្នក​មក​ចចារ​អោយ​ពួក​គាត់​យក​លុយ​ជា​ថ្នូរ​និង​ការ​ដឹក​ឈើ​ខុស​ច្បាប់​រប់​គាត់ តែ​ពួកគាត់​មិន​ព្រម​ទទួល​យក​លុយ​ដ៏​ស្អុយ​រលួយ​ទាំង​នោះ​ ទើប​លោក​យិន​បើ​ក​រថ​យន្ត​បុក​ពួក​គាត់​យ៉ាង​ដូច្នេះ។
អ្នក​កាសែត​រូប​នេះ​បាន​អោយដឹង​ទៀត​ថា ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹ​ ពី​បទ​ប៉ុប៉ង​មនុស្ស​ឃាតដោយ​ចេតនា ទៅ​អធិការ​ស្រុក​វ៉ារិន និង​ទៅ​លុលាការ​ខេត្ត​សៀម​រាប ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់ និង​សុំ​អោយ​តុលាការ​ ចាប់​ខ្លួន​ជន​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​ និង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​រូប​នេះមក​ផ្ទន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ជាស​វាង​ការ​សើច​យំ​ពី​មជ្ឈដ្ឋាន​មហាជនទូទៅ។

ពល​រដ្ឋ​អ្នក​ស្រលាញ់​ព្រៃ​ឈើ​នៅ​ទិស​ឧត្តរ​នៃ​ប្រ​ទេស​កម្ពុជាបាន​គាំ​ទ្រ​ក្រុម​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ហើយ​បាន​រិះ​គន់​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញថាមិន​ដែល​ឃើញ​ចាប់​បាន​ឡាន​ដឹក​ឈើសោះ។ ពួកគាត់​បាន​បន្ថែម​ថា គួរ​ណាស់​តែ​រដ្ឋាភិបាល​ថ្មី​ផ្តល់​រង្វាន់​ដល់​អ្នក​កាសែត​ទាំង​នេះ​ ដែល​ពួកគាត់​បាន​ខិតខំ​ជួយ​ជាតិ​មាតុភូមិ​ដោយ​ចំ​ណាយ​ថវិការ​ផ្ទាល់​ខ្លួន មិន​ដូច​មន្រ្តី​របស់​រដ្ឋ​ស៊ី​ប្រាក់​ខែ​អត់​ប្រ​យោជ៕​ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1398ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1373ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1409ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1558ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1358ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1636ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1538ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1473ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1387ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1679ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39220នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142391នាក់
ខែនេះ    525671នាក់
ឆ្នាំនេះ   1907903នាក់
សរុប   51267829នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:47