លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភេទ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 1525

លោក តេង សួន​ប្រធាន​ក្រុមនគរបាល​បង្ក្រាប​បទ​ល្មើស​ដែនសមុទ្រ​ខេត្តកំពត​កំពុង ត្រូវគេ រិះគន់​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​បទ ល្មើស​ដែនសមុទ្រ​ដោយ​គ្មាន​កោតញញើត​ពី​ច្បាប់ទម្លាប់​ឬ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះឡើយ។ មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក តេង សួន អត់​ដែល បង្ហាញ​ស្នាដៃ​បង្ក្រាប​អ្វី​ធំដុំ​ទេ​គឺ​សំងំ​តែ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ និង​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឆ្លងកាត់​ផ្ទៃសមុទ្រ​ខ្មែរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​តែប៉ុណ្ណោះ។

គ្រាន់តែ​ការចំណាយ លុយ​បេសកកម្ម​សម្រាប់​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ នេះ​ក្នុងមួយខែៗរាប់សិប​លាន​រៀល តែ​គ្មាន​ផលប្រយោជន៍​អ្វី​នោះទេ ដូច្នេះហើយ​បានជា​មន្ត្រី​តូចតាច​មួយចំនួន បាន​សំណូមពរ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​រំសាយ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នៅ​ខេត្តកំពត​ចោល​ទៅ​ប្រសើរ​ជាង​ដើម្បី​សន្សំសំចៃ​ថវិកាជាតិ ព្រោះ​ថវិកា​នោះ​ប្រៀប​បានជា​ការជួយ​ចេញ​ការចាយវាយ​ឲ្យ​លោក​តេង សួន​ក្នុង​ពេលចេញ​ប្រព្រឹត្ត​អំពើ​ពូក​រលួយ​លើ​ដែនសមុទ្រ​តែប៉ុណ្ណោះ។ ប្រភព​ដដែល​បាន​បន្តថា តាំងពី​លោក​តេង សួន ក្លាយជា​មេ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ កាលណា​មក គេ​ឃើញ​មានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច ពន្ធ​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនធំ​ដុះ​ទេ ហើយយូរៗធ្វើ​ម្តង​គ្រាន់​ឲ្យ​អ្នកកាសែត​ជួយ ផ្សព្វផ្សាយ​ពី​ស្នាដៃ ល្អ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​កុំ​ឲ្យ​ថ្នាក់លើ​ដឹង​ព្រោះ​អាច​ជ្រុះ​ស័​ក្តិ៍​ពី​ស្មា​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​បន្តថា ម្ចាស់​បទល្មើស​ឆ្លងកាត់​លើ​ផ្ទៃសមុទ្រ​ជា​រៀងរាល់​យប់​តែង​បង់​លុយកាក់​អោយ​មន្ត្រី ប៉ូលីស​ព្រំ​ដែនទឹក​អស់ហើយ ជាពិសេស លោក តេង សួន បានដាក់​មន្ត្រីជំនិតៗរបស់គាត់​មាន ជំនាញ​ខាង​ស៊ីលុយ​ពី​ក្រុម ឈ្មួញស្ងាត់ៗមិន ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នោះទេ​ដែល​ក្នុងមួយខែៗរាប់សិប​លាន​រៀល​យកទៅ​ចែកគ្នា​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំ ភើ​យ ។ សេចក្តី​រាយ​ការ​ណ៏​ដោយឡែក​បានអោយដឹងថា នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា ចាប់ពី​ខេត្តកំពត កោះកុង និង​ខេត្ត​ព្រះសីហនុ គឺមាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​ទូក​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​នាំយកទៅ​លក់​នៅ​ស្រុក​យួន ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំ។ ដោយឡែក មាន​ទូក​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ រួមទាំង​ប្រេងម៉ាស៊ូត មកពី​ស្រុក​សៀម  ចូល​ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ មួយថ្ងៃៗចំណុះ​រាប់សិប​តោន គេ​មិនដែល​ឃើញ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​របស់លោក តេង សួន យកចិត្តទុកដាក់​គិតគូរ​បង្ការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ទាំងនេះ​ទេ។

សូម្បីតែ​ទូក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​យួន និង​ស្រុក​សៀម​របស់​ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច ជាពិសេស​ទូក​ដឹកទំនិញ​មកពី​ចំណុច​ខ្លង​ស៊ុន នៃ​ស្រុក​សៀម មក​លើកដាក់​ទំនិញ​នៅ​ចំណុច​ផែ​ស្រែអំបិល ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង​បង់លុយ​ឲ្យ​លោក តេង សួន ជាប់​ជាប្រចាំ​ទើប​មិន​ដែលមាន​នរណា​ហ៊ាន​ប៉ះពាល់។ សម្រាប់​ទូក​នេសាទ​របស់ សៀម និង​យួន ដែល​បាន​ចូលមក​នេសាទ​ដោយ​ប្រើប្រាស់​ឧ​ប ករ​ណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​នោះ ត្រូវបាន​មន្ត្រី​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ទូក​នេ សាទ របស់​សៀម យួន មួយគូៗត្រូវ​បង់លុយ​ឲ្យ​លោក តេង សួន មិនតិចជាង ១០ម៉ឺន​បាត​នោះទេ​ក្នុងមួយខែៗទើប​គ្មាន​ការបង្ក្រាប។ បើ​រួមបញ្ចូល​ទាំង​ទូក និង​សា​ឡង់ ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​យកទៅលក់​នៅ​ស្រុក​យួន​របស់​ឈ្មួញធំៗមួយចំនួន​ក៏ ក្រុម​ឈ្មួញ​បាន​បង់លុយ​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​មិនតិច ដែរ ទើបអ្វីៗអាច​ដំណើរការ​ដោយ​រលូន។ លោក តេង សួន មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​ការចោទប្រកាន់ ដូចខាងលើ​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃទី១១ម្សិលមិញ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1815ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1637ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1367ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1504ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1417ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1347ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1576ដង សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2378ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1278ដង ដីលក់   អាន1691ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17814នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164298នាក់
ខែនេះ    547578នាក់
ឆ្នាំនេះ   1929810នាក់
សរុប   51289736នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:18