ព័ត៌មានក្ដៅ

    លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 722

    ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍ អាច​រកចំណូលបាន​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​បើ​និយាយ​ពី​ផ្លូវ​គមនាគមន៍​វិញ គឺមាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំងជាងគេ ខូចខាត​ជាច្រើន​កន្លែង ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​មន្ទីរ​សាធារណការ​របស់លោក គឹម ប៊ុណ្ណា បាន​លើក​គម្រោង​សម្រាប់​ជួសជុល​ផ្លូវ ដូចជា​ការចាក់​បំពេញ គហុកបន្តិចបន្ទួច គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ហើយ​មានការ​បំប៉ោង គម្រោង​យក​ថវិកាជាតិ ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។សូម្បីតែ​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្ត ដូចជា​ផ្លូវ ៧​មករា ផ្លូវ​ចុង​កៅស៊ូ និង​ផ្លូវ​លោកតា​ណឺ​យ ក៏​ទទួលរង​នូវ​ការខូចខាត ដោយសារ​រថយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​បើកបរ​ឆ្លងកាត់ ទាំងយប់​ទាំង​ថ្ងៃ  មិនដែល​មានការ​ហាម​ឃាត់​នោះទេ​។​

    ​ចាប់​តាំង​ពី​​បាន​​ឡើង​​ធ្វើ ជា​​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ​​ខេត្ត​សៀម​រាប គេ​​មិន​ដែល​​ឃើញ​​លោក គឹម ប៊ុ​ណ្ណា យក​ចិត្ត​ទុក​ដាក់​​ចំ​ពោះ ស​កម្ម​ភាព​ដឹក​ជញ្ជូន​​លើស​​ទ​ម្ងន់ ដែល​​កំ​ពុង​​បំ​ផ្លាញ​​ផ្លូវ​​ជា​ច្រើន​​ខ្សែ ក្នុង​​ខេត្ត​សៀម​រាប​​នោះ​ទេ ហើយ​​អំ​ពើ​ពុក​រលួយ និង​បក្ខពួកនិយម​ក៏បាន​កើតមាន ជា​ហូរហែ​នាំ​ឲ្យ​មាន​ភាព​អសកម្ម ដូចដែល​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​លោក គឹម ប៊ុណ្ណា អន់​ជាង  សុខ ស៊ុន​លីម ឆ្ងាយ​ណាស់ ដែល​ទាមទារ​ឲ្យ​លោក ត្រាំ អ៊ីវ តឹក ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មេត្តា​ពិនិត្យមើល ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ផង​។​នៅក្នុង​ខេត្តសៀមរាប លោក គឹម ប៊ុណ្ណា បង្កើត​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​ចំនួន ២​កន្លែង គឺ​ចំណុច​ទី​១ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​ទី​២ នៅ​ចំណុច​ឃុំ​ល្វា នៃ​ស្រុក​ពួក គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នេះ មាន​នៅតាម​ច្រកចេញចូល  ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​។ ប៉ុន្តែ​រឿង​ពិត កងរាជអាវុធហត្ថ នគរបាល មន្ត្រី​ជំនាញ មកពី​ក្រសួង​សាធារណការ  ក៏ដូចជា​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ដែល​ប្រចាំការ​នៅ​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នោះ មិនដែល​អើពើ​ចំពោះ​ការដឹកជញ្ជូន លើស​ទម្ងន់​ម្តងណា​ឡើយ ឲ្យ​តែ​បង់លុយ​ចាប់ពី ៥​ម៉ឺន​ដល់​២០ ម៉ឺន​រៀល​ជូន​មន្ត្រី ដែល​ប្រចាំការ​នៅ​ទីនោះ អាច​ដឹក​លើស​ទម្ងន់​តាមតែ​អំពើ​ចិត្ត​។​

    ជា​រៀងរាល់ថ្ងៃ​រថយន្ត​យី​ឌុប ដឹក​ថ្ម ខ្សាច់ ក្រួស របស់​ឈ្មួញ​ធំៗ បាន​បើកបរ​ឆ្លងកាត់​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក គឹម ប៊ុណ្ណា រាប់រយ​គ្រឿង គេ​មិនដែល​ឃើញ​រថយន្ត​ទាំងនោះ ត្រូវបាន​ហាមឃាត់ ឬ​ផាកពិន័យ​នោះទេ ព្រោះថា​ថៅកែ​រថយន្ត ដឹក​លើស​ទម្ងន់​ទាំងនោះ មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក គឹម ប៊ុណ្ណា ទើប​ឡាន ដឹក​ខ្សាច់​ក្រួស ថ្ម ទាំងនោះ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត ទោះជា​ហូរ​ខ្សាច់ ធ្លាក់​ថ្ម​រាយប៉ាយ​ពេញ​ផ្លូវ ក៏​គេ​មិនដែល​ឃើញ មន្ត្រី​សាធារណការ​ទាំងនោះ ឈឺក្បាល​វិលមុខ​ម្តងណា​ឡើយ​។ សម្រាប់​ឈ្មួញ​ថ្មីៗ ដែល​ទើប​ស្គាល់គ្នា ឬ​មិនសូវ​ស្គាល់ចិត្តស្គាល់ថ្លើម លោក គឹម ប៊ុណ្ណា ច្បាស់​ជា​ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត បង្កបញ្ហា​ចាប់​ផាកពិន័យ ជា​ប្រាក់​ចាប់ពី ២​លាន ដល់​៥ លាន​រៀល​ជាមិនខាន​។​

    ចំពោះ​ប្រជាពលរដ្ឋ​ដែល ដឹកជញ្ជូន​ផល​កសិកម្ម ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ ជាប់​កាតព្វកិច្ច​ចូល​បង់លុយ ជូន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផងដែរ គឺ​ចាប់ពី ២​ម៉ឺន​រៀល​ដល់​៥ ម៉ឺន​រៀល ដែល​គេ​អះអាងថា​ជា​សេវា​ថ្លៃ​បាយ បង្កើត​ឲ្យ​មានប្រតិកម្ម​តវ៉ា ធ្លាប់​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់​ទៀតផង​។

    ​គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ជាបន្ទាន់ ព្រោះ​ការដឹកជញ្ជូន​លើស​ទម្ងន់ កំពុង​បំផ្លាញ​ផ្លូវ​ជាច្រើន​ខ្សែ នៅ​ទូទាំង​ខេត្តសៀមរាប ហើយ​លោក គឹម ប៊ុណ្ណា ក៏មាន​ឱកាស​រៀបចំ​គ​ម្រោ​ង ស្នើសុំ​ថវិកាជាតិ ដើម្បី​យកមក​ជួសជុល​ផ្លូវ​ទាំងនោះ​ឡើងវិញ តាមរយៈ​ការ​បំប៉ោង​ខ្ទង់ចំណាយ ខ្ពស់កប់ពពក ហើយ​យកប្រាក់​ដែល​សេសសល់ ពី​ការ​បំប៉ោង​គម្រោង​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

    អ្នក​យក​ព័ត៌មាន​យើង​ពុំ អាច​សុំ​ការ​បំភ្លឺពី​លោក គឹម-ប៊ុណ្ណា បាន​ទេនៅ​រសៀល​ថ្ងៃទី​ ១៣ ខែវិច្ឆកា ឆ្នាំ២០១៣​នេះ ព្រោះ​ទូរស័ព្ទមិន​ចូល៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន947ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន813ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន772ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន8059ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1138ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន1621ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1372ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1379ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន650ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន630ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      251នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    22608នាក់
    ខែនេះ    120190នាក់
    ឆ្នាំនេះ   3774398នាក់
    សរុប   34440644នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 00:59