ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន

ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 14 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 10:05 នាទី ចំនួនអានៈ 418

បុរស​ជា​មេ​ខ្យល់ ​នាំស្ត្រី​ខ្មែរ​ឆ្លង​ដែន​ ទៅ​រៀប​ការ​ប្តី​នៅ​ឯ​ស្រុក​ចិន​ម្នាក់​ ក្នុង​ចំ​ណោម​ពីរ​នាក់​ បាន​ត្រូវ​ នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​ខេត្ត​ឃាត់​ខ្លួន​​ខណៈ​មេ​ខ្យល់​រូប​នោះ​បាន​បញ្ជូន​ស្ត្រី ​រង​គ្រោះ​ ទៅ​ដល់​ព្រ​លាន​ យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប​ តែ​ត្រូវ​បែក​ការ។

ការឃាត់​ខ្លួន​មេ​ខ្យល់​រូប​នោះ ​ធ្វើ​ឡើង​នៅ​ម៉ោង​២និង​៣០​នាទី​រសៀល ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣​ នៅ ចំ​ណុច​គល់​ស្ពាន​ថ្ម​ ព្រះ​រាជ​ដំ​ណាក់​ផ្នែក​ខាង​លិច​ស្ទឹង​ ពេល​ជន​សង្ស័យ​ជិះ​ម៉ូតូ​ត្រ​ឡប់​ទៅ​យក​ស្ត្រី​រង​គ្រោះ​វិញ។

មេខ្យល់​ដែល​ឃាត់​ខ្លួន​ មាន​ឈ្មោះ​ យ៉ុង សុផាត អាយុ៣៦ឆ្នាំ​ ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង។​ មុន​ចាប់​ខ្លួន​ រស់​នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​​ ជិះ​ម៉ូ​តូ​ធុន​វី​វ៉ា​ពណ៏​ខ្មៅ​ស្លាក​លេខ​ ភ្នំពេញ​ID-៩២៧៧។​ ចំ​ណែក​មេ​ខ្យល់​ម្នាក់​ទៀត​ឈ្មោះ ​ហួង ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជន​រូប​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយ​ដឹង​ថា​បែក​ការ។​ រី​ឯស្ត្រីដែល​បំ​រ៉ុង​ទៅ​យក​ប្តី ជា​ជន​ជាតិ​ចិន​ ទី១-ឈ្មោះ​ នី សុខជា​ អាយុ៣៣ឆ្នាំ​ ទី២-ឈ្មោះ ធុក សុខា​ អាយុ២៥ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់​នៅ​ខេត្ត​ កំពង់​ចាម។

លោក​វរ​សេនីយ៏​ត្រី​ ឆាយ​ ហាក់​ឡុង​ បាន​ឲ្យ​ដឹង​ថា ​ដំបូង​សមត្ថ​កិច្ច​ព្រ​លាន​យន្ត​ហោះ មាន​ការ​សង្ស័យ​ ទៅ​លើ​ស្ត្រី​ខ្មែរ​ទាំង​ពី​រូប​ ក៏​បាន​ហៅ​សាក​សួរ​ ឃើញ​ស្ថាន​ការ​មិន​ប្រ​ក្រ​តី សមត្ថ​កិច្ច​ព្រ​លាន​បាន​ផ្តល់​ដំ​ណឹង​មក​ ខាង​លោក។​ ភ្លាមៗ​ខាង​លោក​បាន​សាក​សួរ​ស្ត្រី​ខាង​លើ ​ហើយ​តាម​ប្រ​ម៉ាញ់​រក​ក្រុម​មេ​ខ្យល់​ តែ​រក​មិន​ទាន់​ឃើញ​ ក៏​បាន​ឲ្យ​ស្ត្រី​រង​គ្រោះ ​ទៅ​នៅ​រង​ចាំ​ចំ​ណុច​គល់​ស្ពាន​ថ្ម​ ហើយ​ទំ​នាក់​ទំ​នង​ទូរ​សព្ទ័​គ្នា។​ លោក​បាន​បន្តថា​ ពេល​ស្ត្រី ​រង​គ្រោះ​និយាយ​ទូរ​សព្ទ័​ ឲ្យ​មក​យក​រូប​គេ​វិញ​ ព្រោះ​ជើង​យន្ត​ហោះត្រូវ​ពន្យា​ពេល​ ជន​សង្ស័យ​ បាន​ជិះ​ម៉ូតូ​ មក​ស្ពាន​ថ្ម​ ហើយ​ខាង​លោក​ បាន​ហៅ​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​មេ​ខ្យល់​មាន​ពីរ​នាក់។ ​ជន​សង្ស័យ​បាន​ សារ​ភាព​ថា​ រូប​គេ​ពិត​ជា​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ​ដល់​ស្រ្តី​ពីរ​រូប​នេះ​មែន​ ប៉ុន្តែ​រឿង​សោ​ហុយ​ ធ្វើ​លិខិត​ឆ្លង​ដែន​ និង​រឿង​ផ្សេង​ទៀត​ គឺ​ម្នាក់​ឈ្មោះហួង​ ជា​អ្នក​ផ្គត់​ផ្គង់​ទាំង​អស់។​

លោក​វរសេនីយ៏​ត្រី​ ឲ្យ​ដឹង​ទៀត​ថា តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ឈ្មោះ ​នីសុខជា​ គឺ​មេ​ខ្យល់​ឈ្មោះ​ហួង​ បាន​សន្យា​ឲ្យ​ប្រាក់​ ទៅ​ក្រុម​គ្រួ​សារ​គាត់​៦០០​ដុល្លារ​ និង​បាន​ឲ្យប្រាក់​ដល់​ដៃ​២០​ដុល្លារ​និង​៤០០០០រៀល​។ រីឯ ស្ត្រី​ ឈ្មោះ​ធុក​ សុខា បាន​ត្រូវ​មេ​ខ្យល់​ឈ្មោះ ​ហួង ទារ​យក​ប្រាក់​អស់​៣៧០​ដុល្លារ​វិញ​ ព្រោះ​នាំ​ទៅ​យក​ប្តី​ អ្នក​មាន​នៅ​ស្រុក​ចិន។​ ទោះ​បី​ជា​មេខ្យល់​ឈ្មោះ ហួង​ បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ពេល​នេះ​សមត្ថ​កិច្ច​កំ​ពុង តាម​ស្រាវ​ជ្រាវ​ ចាប់​ខ្លួន​ជា​បន្ត​ទៀត​ ព្រោះ​ជន​រូប​នោះ ​គឺ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ។

ស្ត្រីរង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ប្រ​គល់​ឲ្យ​ទៅ​អង្គការ​ អា​ហ្វី​ស៊ិប​ អប់​រំ។ ចំ​ណែក​ជន​សង្ស័យ​ និង​មធ្យោ បាយ​ធ្វើ​ដំ​ណើរ​ កំ​ពុង​រៀប​ចំ​ បញ្ជូន​ទៅ​តុ​លា​ការ​ ដោយ​ចោទ​ពី​បទ​ អំ​ពើ​លក់​ដូរ​មនុស្ស​សំ​រាប់​ឆ្លង​ដែន​  យោង តាម​មាត្រា ១៦​នៃ​ច្បាប់​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ អាច​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ ពី៧ទៅ១៥​ឆ្នាំ ​ប្រ​សិន​បើ​តុ​លា​ការ​រក​ឃើញ ​កំហុស​ដូច​ការ​ចោទ​ប្រកាន់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន2635ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2003ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1358ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1453ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1395ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1541ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន2728ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1532ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1554ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1374ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34047នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    137218នាក់
ខែនេះ    520498នាក់
ឆ្នាំនេះ   1902730នាក់
សរុប   51262656នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 17:10