ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង

ដោយៈ ណូរស្ស ឧត្តរមានជ័យ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:41 នាទី ចំនួនអានៈ 1516

សកម្មភាព​បង្រ្កាប​ឈើ​ក្រញូង​​ស្តុក​ក្នុង​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​កែង (៩៨០) ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង នៅ​វេលា​ម៉ោង​ជាង​៩​ព្រឹក ​ថ្ងៃទី១៧ ខែ​វិច្ឆកា ឆ្នាំ២០១៣ ដែល​ដឹក​នាំ​ដោយ​លោក កូយកាន់យ៉ា ព្រះរាជ​អាជ្ញា​សាលាដំ​ដូងខេត្តឧត្តរមាន​ជ័យ និង​មន្រ្តីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង ត្រូវ​បាន​ពល​រដ្ឋ​លួច​ខ្សឹប​ប្រាប់​ថា ម្ចាស់​ឈើ​ចចារសុំ​យក​ឈើ​ទៅ​វិញស្ងាត់ៗអស់​ហើយ​ ជា​ថ្នូរ​ជា​មួយ​និង​ប្រាក់ដុល្លារ។

តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​រាយ​ការណ៍​ពី​ស្រុក​អន្លង់​វែង​មក​ថា ព្រះ​រាជ​អាជ្ញា និង​មេ​ព្រៃ បាន​ចុះ​ចាប់​ឈើ​ក្រញូង​ចំ​នួន​៦៩​ដុំ​ក្នុង​អាស័យ​ដ្ឋាន​ខាង​លើ ​រួច​ធ្វើ​ការ​ដឹក​ជញ្ជូន​មក​កាន់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង បន្ទាប់​មក​ស្រាប់​តែ​​​លេច​លឺ​ព័ត៌មាន​អា​ស្រូវ​ថា មេ​ព្រៃ​បាន​ដោះ​លែង​ឈើ​នោះ​ទៅ​វិញអស់​ហើយ។ ប្រ​ភព​បន្តថា ម្ចាស់​ឈើ​ឈ្មោះលោក​ហោះ ភេទ​ប្រុស​ អាយុ​ប្រ​ហែល​ជាង​៤០​ឆ្នាំ ដែល​ជា​អ្នក​ប្រ​មូល​ទិច​ឈើ​ក្រញូង​ដ៏​ធំ​ អោយ​ថៅ​កែ​យិន។

លោក ឃនខែម នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង​បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី​១៨​ថា លោក​ពុំ​បាន​ចូល​រូម​ចាប់​ឈើ​ខាង​លើ​នោះ​ទេ តែ​លោក​ថា លោក​ជា​អ្នក​ធ្វើ​របាយ​ការណ៍​ផ្ទាល់​អំ​ពី​ចំ​នួន​ឈើ​ខាងលើ​នេះ​ ហើយ​ខាង​រដ្ឋ​បាល​ព្រៃឈើ​ពុំ​បាន​ដោះ​លែង​ឈើ​ដែល​ចាប់​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។

នៅ​ថ្ងៃ​ទី​១៨ដដែល​នេះ លោក​ ស៊ី​ណា​ ដែល​ជា​មនុស្ស​ជំ​និត​របស់​លោក​ កូយកាន់យ៉ា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រឿង​បង្ក្រាប​ឈើ​ក្រ​ញូង​ខាង​លើ​កុំ​ទាន់​អាល​ចុះ​ផ្សាយអី ខ្លាច​បែក​រឿង​ ព្រោះ​ម្ចាស់​ឈើ​គេ​ចចារ​អោយ​លុយ​អ្នក​ដឹង​រឿង​ម្នាក់​១សន្លឹក (១រយដុល្លារអាមេរីក)។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​ជា​ច្រើន​ដង​ក្នុង​គោល​បំ​ណង់​សុំ​មើល​ឈើ​ដែល​ចាប់​ខាង​លើ​ថា វា​ពិត​ជា​នៅ​ ឬ​លែង​បាត់​ដូច​ការ​រាយ​ការណ៍​របស់​ពល​រដ្ឋ តែ​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ទី​នោះ​មិន​អោយ​មើល ហើយ​និយាយ​ត្រ​ឡប់​ត្រ​ឡិន​បាយ​បិណ្ឌ​ជា​បាយ​បាត ហាក់​មាន​ការ​លាក់​លៀម​មិន​ចង់​អោយ​គេ​មើល​ឈើ​នោះ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2420ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1481ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1404ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1470ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1408ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1367ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1579ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2090ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1561ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1534ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4150នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43192នាក់
ខែនេះ    352360នាក់
ឆ្នាំនេះ   2362899នាក់
សរុប   51722825នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:05