លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរបា​ល​សេដ្ឋ​កិ​

ដោយៈ ភ្នំពេញ ថ្ងៃទី 31 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:29 នាទី ចំនួនអានៈ 1559

 ​លោក​នា​យ ​ឡុង ​ស្រេង ​កាន់​តែ​​វប៉ាន់​​ជា​ង​មុ​ន​​នេះ ដោ​យ​សារ​​ហេតុ​​ថា កាល​ពី​មុ​ន​គាត់ (​​ឡុង ​ស្រេង​) ​មា​ន​បុ​ណ្យ​ស​ក្ដិ​ត្រឹ​ម ថ្នាក់​​ជា​វរ​សេនី​យ៍ និ​ង​ជា​អ​តីត ​នាយ​ការិ​យាល័​យ រ​ដ្ឋបា​ល​ស​រុប ​នៃ​នាយ​កដ្ឋាន ន​គរបាល​​ប្រឆាំ​ង បទ​ល្មើស​​សេដ្ឋកិ​ច្ច ក្រសួង​ម​ហា​ផ្ទៃ គាត់ ​មាន​ឈ្មោះ​​ល្បី​ខ្ទ​ខ្ទា នៅ​ក្នុង​ចំ​​ណោម​ពួ​ក​ឈ្មួ​ញៗ​…​ ធ្វើឲ្យ​​គាត់​មា​ន​ទ្រ​ព្យស​ម្បត្តិ  ​ស្ដុកស្ដម្ភ​​មហា​សាល​ ប៉ុណ្ណឹង​ទៅហើយ​… ចុះ​ទម្រាំ​ពេលនេះ គាត់ (​ឡុង ស្រេង​) ត្រូវបាន​ថ្នាក់លើ​កំពូលៗ ជួយ​ជ្រោមជ្រែង តែងតាំង​មុខតំណែង ឲ្យ​គាត់​បាន​ឡើង បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តទៅទៀត​នោះ មិនដឹង​ជា​ធ្វើឲ្យ​គាត់ កាន់តែ​មាន​ឈ្មោះ​ល្បី និង​ត្រូវប៉ាន់​ខ្លាំង​ឡើងៗ ថែម​ទៀត​យ៉ាងណាទេ​? យោងតាម​ប្រភព ព័ត៌មាន​មួយ​ចំនួន ទាំង​កន្លងមក ក៍​ដូច​ថ្មីៗ​នេះ បានឲ្យដឹងថា  មកដល់​សព្វថ្ងៃ​លោក ឡុង ស្រេង អតីត​ជា​នាយការិយាល័យ រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​នោះឥឡូវ​កាន់តែ​ត្រូវប៉ាន់ ខ្លាំង​ឡើងៗ​ថែមទៀត​ហើយ ក្រោយពី​គាត់ ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យបាន​ឡើង  បុណ្យ​សក្ដិ​ធំ​ជាង​មុន ក្លាយ​ជា​ឧត្តមសេនីយត្រី អនុប្រធាន នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​មាន​សិទ្ធិ​អំណាច អាច​ដឹកនាំ​គ្រប់គ្រង ទៅលើ​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ជា​បន្ត​ទៀត​រួច​មក ។​
​ថ្មីៗ​នេះ​ទៀត ក៍មាន​ព័ត៌មាន​ថា កើតមាន​ករណី​អាថ៌កំបាំង មិន​ប្រក្រតី​មួយចំនួន ដែល​គេ​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ ដឹក​ទំនិញ​គេច​ពន្ធ មាន​តម្លៃ​រាប់​ម៉ឺន ឬ​សែន​ដុល្លារ​ក្នុង​មួយថ្ងៃៗ នៅតាម​រថយន្តក្រុង ដឹក​អ្នកដំណើរ​មួយចំនួន ពី​ប្រទេស​វៀតណាម ឆ្លងកាត់​តាម​ច្រកទ្ធារព្រំដែន​បាវិត ចូល​មក​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការត្រួតពិនិត្យ ឲ្យបាន​ល្អិតល្អន់ ឬ​ការបង្ក្រាប​ទប់ស្កាត់ ឲ្យបាន​ជាប្រចាំ ដូច​ភ្លៀងរលឹម ដូច​អ្វី​ដែល​សម្ដេច អគ្គ​មហាសេនា ប​តី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស ដាក់បទបញ្ជា កន្លងមក​នោះ​ឡើយ ពោល​គឺ​មាន​ការបង្ក្រាប​ពី​លោក ឡុង ស្រេង ម្ដង​ដែរ​… តែ​ក្រោយមក​បាត់​ឈឹង​តែ​ម្ដង ។ ​ពាក់ព័ន្ធ​នឹង​មន្ត្រីៗ នគរបាល​សេដ្ឋកិច្ច  ក្រសួង​មហាផ្ទៃ​នេះ កន្លងមកក៍​មាន​ការរិះគន់ ពី​មហាជន​ថា ពួកគេ​តែង​បានដាក់​កុងត្រូល នៅ​តាម​ផ្លូវជាតិ​នានា  ដើម្បី​ចាំ​គាប​យកលុយ ពី​អ្នករកស៊ី​ដឹកឈើ និង​ពួក​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​មួយ​ចំនួន ឬ​អ្នក​ប្រកបមុខរបរ ដឹកជញ្ជូន​ផ្លែឈើ ឬ​តាម​រថយន្ដ​តូចធំ ស្ទើរ​គ្រប់​ប្រភេទ ដូចជា​រថយន្ដ​ដឹក​ត្រី មាន់​ទា កូន​មាន់ ប្រហិត ជង្គង់ មាន់ សាច់មាន់​… ។​ល​។ ដោយ​មិន​មាន​ការ បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភា​ពពិតប្រាកដ ទៅ​តាម​បទបញ្ជា​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្ដីណែនាំ របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ព្រមទាំង​លិខិត​បញ្ជា បេសកកម្ម​របស់ អគ្គស្នងការ​នគរបាល​ជាតិ​នោះ​ទេ ។ ផ្ទុយទៅវិញ បើ​អ្នក​រកស៊ី​ដឹកជញ្ជូន  ទំនិញ​ល្មើសច្បាប់ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់ នៅមុខ​ប៉ុស្ដិ​កុងត្រូល​របស់​ពួកគេ បាន​ទូរស័ព្ទ​សុំ​ភ្លើង​ខៀវ ពី​លោក​ប្រធាន​កុងត្រូល ជា​មុន​រួច​ហើយ​នោះ ប្រាកដ​ជា​បាន​គេចផុត ពី​ការ​ប្រដេញ​តាម ក្រោមលេស​បង្ក្រាប ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ជា​មិនខានឡើយ ។​

​ ​មន្ត្រីៗប៉ូលិស​មួយចំនួន នៅ​នាយកដ្ឋាន នគរបាល​សេដ្ឋកិច្ច បាន​សំណូមពរ​ សូមឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ព្រមទាំង​លោក​ឧត្តមសេនីយ៍ជា សុ​មេធី ប្រធាន​ថ្មី​នៃ​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មេត្តា​ជួយ​កែ​ទម្រង់ ឲ្យបាន​ស៊ីជម្រៅ នៅក្នុង​នាយកដ្ឋាន​នោះ​ផង ពោល​គឺ​កុំឲ្យ​កើតមាន​ករណី​ដូច​លោក ឡុង ស្រេង និង​បក្ខពួក ដែល​បាន​នៅ​កាន់​កន្លែង​ខ្លាញ់ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1316ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1590ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1302ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1548ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន3009ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1482ដង ផ្ទះលក់   អាន1795ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1486ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1419ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1564ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10356នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156840នាក់
ខែនេះ    540120នាក់
ឆ្នាំនេះ   1922352នាក់
សរុប   51282278នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 09:21