អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប

ដោយៈ ហង្ស សាវយុត សៀមរាប ថ្ងៃទី 01 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 11:35 នាទី ចំនួនអានៈ 1363

ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូត​ឌុប និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជិត ១.០០០​នាក់ បាន​នាំ​​គ្នា​ដើរ​​ដង្ហែ​ក្បួន​​បាតុកម្ម​តាម​ដង​ផ្លូវ​សំខាន់ៗ​ខ្លះ ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​មករា។

ក្រុម​បាតុករ​​​បាន​ចាត់​ទុក​​ថា ការ​ដង្ហែ​ក្បួន​ចំ​ថ្ងៃ​ទី​១ នៃ​ ឆ្នាំ​​២០១៤ គឺ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ជូន​អភិបាល​ខេត្ត​សៀមរាប ឱ្យ​ជួយ​ដោះស្រាយ​ ​បញ្ហា​ជា​ច្រើន​ដែល​ក្រុម​សហគមន៍​ទំនាស់​ដីធ្លី និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ ​​​មាន​កង្វល់​ជា​យូរ​មក​ហើយ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ជា​អ្នក​ដឹក​នាំ​ក្បួន​​បាតុកម្ម​នោះ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូតូឌុប នាំ​គ្នា​​ក្រោក​​ឈរ​ធ្វើការ​តវ៉ា ដើម្បី​បាន​ផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​​ដ៏​សំបូរ​បែប​នៅ​ក្នុង​ខេត្ត​នេះ។

លោក វន់ ពៅ​ បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរ​គឺ​ជា​មត៌ក​របស់​ដូនតា​ខ្មែរ​ដែល​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ទទួល​បាន​ផល​ប្រយោជន៍ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ជា​ច្រើន​កំពុង​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ​ធំៗ និង​អ្នក​វិនិយោគទុន​បរទេស។ ឯ​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក និង​ម៉ូតូឌុប គឺ​បាន​ទទួល​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ។

​លោក ផឹង សាមេធ ប្រធាន​សាខា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​សៀមរាប បាន​ថ្លែង​ថា បាតុកម្ម​ថ្ងៃ​នេះ ទាមទារ​លើ​បញ្ហា​ចំនួន ១០​ចំណុច ​ដូច​ជា​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ១៦០​ដុល្លារ​​ក្នុង​១​ខែ ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​យ៉ាង​តិច ១​លាន​រៀល​ក្នុង​១​ខែ ឱ្យ​រដ្ឋាភិបាល​ដំឡើង​ថ្លៃ​ស្រូវ​ជូន​កសិករ​ឱ្យ​បាន ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម និង​ឱ្យ​កន្លែង​ការងារ​ទាំង​អស់ លុប​ចោល​កិច្ចសន្យា​​ខ្លី​សម្រាប់​កម្មករ​នៅ​ទូទាំង​ប្រទេស​ជាដើម។

លោក ផឹង សាមេធ៖ «គឺ​យើង​ទាម​ទារ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប។ ទី​២ សហគមន៍​ត្បែង​ខាង​កើត​ទាមទារ​កម្មសិទ្ធិ​ដី ៥៣​ហិកតារ​សម្រាប់ ១១៨​គ្រួសារ សហគមន៍​ត្បែង​ខាង​លិច ទាមទារ​ដី ៤២៧​ហិកតារ សម្រាប់ ១០៥​គ្រួសារ។ សហគមន៍​ស្គន់ ទាមទារ​កម្ម​សិទ្ធិ​ដីធ្លី​ចំនួន ១៣៧​ហិកតារ​សម្រាប់ ១១៧​គ្រួសារ។ សហគមន៍​តាពេន ទាមទារ​កម្មសិទ្ធិ​ដីធ្លី ១៨៣​ហិកតារ​សម្រាប់ ៩០​គ្រួសារ»

បន្ទាប់​ពី​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ និង​នៅ​មុន​ពេល​រំសាយ​បន្តិច ក្រុម​បាតុករ​​បាន​យក​ញត្តិ​ទាម​ទារ របស់​ពួកគេ​ដាក់​ជូន​ទៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។ នៅ​​ឯ​សាលា​ខេត្ត​ សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា អនុ​ប្រធាន​ផ្នែក​​រដ្ឋបាល​ម្នាក់​បាន​ទទួល​យក​ញត្តិ​​​ទាំង​នោះ ព្រម​ទាំង​សន្យា​ថា នឹង​ដាក់​ជូន​អភិបាល​ខេត្ត​នៅ​ក្នុង​ថ្ងៃ​ដែល​មន្ត្រី​រាជការ​​ចូល​ធ្វើ​ការងារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន1771ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1487ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1396ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន2236ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន3297ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2389ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1557ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន738ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2179ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1597ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14428នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    160912នាក់
ខែនេះ    544192នាក់
ឆ្នាំនេះ   1926424នាក់
សរុប   51286350នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 11:57