ព័ត៌មានក្ដៅ

    ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​

    ដោយៈ លាង ផាន់ណារ៉ា និង ជាង សុខា ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 07:05 នាទី ចំនួនអានៈ 658

    ការតវ៉ា​របស់​បាតុករ​នៅមុខ​សួន​កាណាឌីយ៉ា តាំងពីព្រឹក​ម្សិលមិញ រហូតមកដល់​ថ្ងៃត្រង់​ថ្ងៃ​សុក្រ ទី ៣ មករា​នេះ បាន​ឈានដល់​ការផ្ទុះ​ហិង្សា​សារ​ជាថ្មីទៀត ក្រោយពី​បាន​ផ្ទុះ​​​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ដែល​បាន​បណ្តាល​ឲ្យ​រងរបួស​ទាំង​កម្លាំងចម្រុះ និង​កម្មករ​មួយចំនួន ក្នុងនោះ​ក៏មាន​ការឃាត់ខ្លួន​កម្ម​ករ ២ នាក់​ផងដែរ។

    ការផ្ទុះ​ហិង្សា​ជាថ្មីនៅថ្ងៃទី ៣ មករា ដែល​ឈានដល់​ការបាញ់​គ្រាប់​ពិត លើ​ក្រុមបាតុករ ដែល​បាន​បន្ត​ការ​បិទ​ផ្លូវ​​មុខ​សួន​​ឧស្សាហកម្ម កាណា​ឌីយ៉ា លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ដោយ​សារ​កម្មករ​ជា​ច្រើន​រយ​នាក់​ បាន​ឈរ​តវ៉ា​មុខ​រោង​ចក្រ​រៀងៗ​ខ្លួន ទាម​ទារ​​ការ​ដំឡើង​ប្រាក់​ឈ្មួល​អប្បរមា​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ខាងកម្លាំងសមត្ថកិច្ច ចោទថា ក្រុម​កម្មករ បាន​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​រោង​ចក្រ ដុត​ម៉ូតូ និង​ឡាន ទើប​សមត្ថកិច្ច​បើក​ប្រតិបត្តិ​ការ​បំបែក។

    ប្រតិបត្តិការបង្រ្កាប​នៅ​ម៉ោង​ជិត ថ្ងៃ​ត្រង់​នេះ លោក ជួន ណារិន ស្នង​ការ​រង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​ការ​ឲ្យ​ដឹង​ជា​បណ្តោះ​អាសន្ន ថា មាន​អ្នក​ស្លាប់ ចំនួន ៣ នាក់ និង​អ្នក​របួស​ចំនួន ២​នាក់។

    បើ​តាម​សេចក្តី​រាយ​ការណ៍​ពី​កន្លែង​កើត​ហេតុ ផ្ទះ​ពលរដ្ឋ និង​មន្ទីរ​ពេទ្យ​មួយ​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​កម្ទេច ដោយ​ខាង​បាតុករ អះ​អាង​ថា មន្ទីរ​ពេទ្យ​នេះ មិន​ព្រម​ព្យាបាល​អ្នក​របួស​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ដោយ​កង​កម្លាំង​សមត្ថកិច្ច​ឡើយ។

    ស្ថាន​ការណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​នៅ​ថ្ងៃ​ត្រង់​នេះ ដែល​ជា​តំបន់​សំបូរ​រោង​ចក្រ នៅ​តែ​មាន​កម្តៅ​នៅ​ឡើយ ខណៈ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​​នោះ នាំ​គ្នា​រត់​គេច​ចេញ​ពី​ផ្ទះ​រៀងៗ​ខ្លួន។

    គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ភ្លាមៗ នៅ​ថ្ងៃ​ទី៣ មករា​នេះ ដោយ​ថ្កោល​ទោស ចំពោះ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ បាញ់​បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​កំពុង​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។

    គណបក្ស​នេះ​បាន​អំពាវនាវ សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ឃោរ​ឃៅ បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាម​ដាន និង​ឃ្លាំមើល។

    ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះ ក្រុមកម្មករ​​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​បាតុកម្ម​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤ សាជាថ្មី​ម្តងទៀត។ ការបិទផ្លូវ​ជាតិ​លេខ​៤នេះ បាន​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​​។

    កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម រាប់រយ​នាក់ ត្រូវបាន​ដាក់ពង្រាយនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​៕ ប្រភពដើមពី ភ្នំពេញប៉ុស្តិ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1217ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន3070ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1792ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន232ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន724ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន708ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន624ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន886ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1226ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1556ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1113នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54753នាក់
    ខែនេះ    221831នាក់
    ឆ្នាំនេះ   3297322នាក់
    សរុប   33963568នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 05:46