ព័ត៌មានក្ដៅ

    ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្ឋ

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 547

    ប្រ​ជា​​ពលរ​ដ្ឋ​​​ច្រើន​​គ្រួសារ​រ​ស់​នៅ​ឃុំ​​អន្ល​ង់រាប​​ ស្រុក​វា​លវែង​ ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​គ្រោ​ង​នឹង​​លើ​ក​គ្នា​​​ទៅ​ជួប​​អា​ជ្ញាធ​រ​ និង​មន្ត្រី​ជំ​នាញ​​ពាក់ព័​ន្ធ​ ដើ​ម្បី​ឲ្យ​​ជួយ​​ដោះ​ស្រា​យ​ប​ញ្ហា​ដីធ្លី​​រប​ស់​ពួ​កគាត់​ជា​​មួយ​​នឹង​ ក្រុ​មហ៊ុន​​ អឹ​ម ឌី ​អេស (​MDS) រប​ស់​លោ​ក​ឧក​ញ៉ា​ ទ្រី ​ភាព​ ​ដែ​ល​បា​ន​អូស​ប​ន្លា​យ​អ​ស់​រ​យៈ​ពេ​ល​ជិត​​៤​ឆ្នាំ​មក​​ហើយ​​នោះ​​។ពល​ រដ្ឋ​រស់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​កាន់​បដា​នៅ​ខាង​មុខ​សាលា​ខេត្ត ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ ដែល​​ក្រុម​​ហ៊ុន​​ ទ្រី​ ភាព​ បាន​រំលោភ​យក​ជា​​យូរ​​មក​ ហើយ​​។​គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ថា​ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ គ្រោង​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ នៅ​សាលា​ស្រុក​វាលវែង​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣​។

    ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង ចម្ការ​ជ្រៃ​ខាង​ជើង ក្រាំង​រងៀង និង​ភូមិ​កណ្ដាល​ នៃ​ឃុំ​អន្លង់រាប​ គ្រោង​នឹង​ឡើង​ទៅ​ជួប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​ ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​ផល​ប៉ះពាល់​នានា​ ដែល​កើត​ចេញ​ពី​ក្រុម​ហ៊ុន​ អឹម ឌី អេស​។ ក្រុម​ប្រជា​ពលរដ្ឋ​គ្រោង​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ប្រមាណ ​ជា​៧​ គីឡូម៉ែត្រ​ ប្រដាប់​ដោយ​បដា​ពាក្យ​ស្លោក​ និង​ឧបករណ៍​បំពង​សំឡេង​ ដើរ​ចេញ​ពីចំណុច​ភូមិ​កណ្ដាល​ នៃឃុំ​អន្លង់រាប​ ឆ្ពោះ​ទៅ​កាន់​សាលា​ស្រុក​វាលវែង​។

    តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​លោក​ ជុំ សារ៉ាត​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ថា​ គោល​បំណង​សំខាន់​មួយ​ ក្នុង​ចំណោម​គោល​បំណង​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​ប្រគល់​ដី​ ដែល​ខ្លួន​បាន​ឈូស​ឆាយ​ប៉ះ​ពាល់​មក​លើ​ដី​របស់​ពលរដ្ឋ​ ត្រូវ​ប្រគល់​មក​ឲ្យ​ពួកគាត់​វិញ​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខ័ណ្ឌ​អ្វី​ទាំង​អស់៖ «បើ​សិន​ជា​គេ​មិន​ឲ្យ​ខ្ញុំ​មាន​មតិ​​ ឬ​ឲ្យ​បាតុករ​មាន​មតិ​អី​ទេ​យើង​ខ្ញុំ​នៅ​តែ​ទទូច​ទាល់តែ​គេ​ទទួល​យក​ឲ្យ​ ខ្ញុំ​ឡើង​វែកញែក​នូវបញ្ហា​ទាំង​អស់​ហ្នឹង។ បើ​សិន​គេ​ចប់​ការងារ​គេ​ៗ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ស្អែក ឬ​ខាន​ស្អែក​ខ្ញុំ​នឹង​បន្ដ​ធ្វើ​បាតុកម្ម​នេះ​បន្ដ​ទៅ​ផ្នែក​ខាង​ឃុំ​ខ្ញុំ ​វិញ​ម្ដង»។

    ក្រុមប្រជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​ ជាង​៣០​គ្រួសារ​នឹង​ទៅ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ​ទាំង​អស់​គ្នា ដោយ​ពួកគាត់​មិន​អាច​រង់ចាំ​ដំណោះស្រាយ​ ឬ​ការ​សន្យា​បែប​ស្រពិចស្រពិល​របស់​អាជ្ញាធរ​ភូមិ និង​ឃុំ​ទាក់ទិន​នឹង​បញ្ហា​នេះ​តទៅ​ទៀត​ឡើយ​។ ក្រុម​​ប្រជា​ពលរដ្ឋ​​ទំាង​នោះ​​ បន្ត​​ថា​​ អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ អឹម ឌី អេស​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ ដូច​ជា​ការបាត់​បង់​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ និង​ការ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ឬ​ដឹក​កសិផល​កាត់​ដី​របស់​ក្រុមហ៊ុន​ជា​ដើម។

    យើង​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ អឹម ឌី អេស ​(MDS)​ និង​អភិបាល​រង​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​លោក សួន រិន្ទឌី​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ យ៉ាង​ណា​មេ​ឃុំ​អន្លង់​រាប​លោក​ អ៊ុំ សេង​ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ប្រជា​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅតវ៉ា និង​ចង់​ចូល​ទៅ​កាន់​វេទិកា​ដែល​រៀប​ចំ​ឡើងដោយ​ក្រុមប្រឹក្សា​ខេត្ត​ ពោធិ៍សាត់​ នា​ពេល​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ឡើយ​ ពី​ព្រោះ​ក្បួន ឬ​ការ​ជួបជុំ​របស់​ប្រជា​ពលរដ្ឋ​ទាំងនោះ គឺធ្វើ​ឡើង​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត៖ «បាទ​ប៉ះ​ច្រើន ក៏​ប៉ុន្តែ​យើង​ដោះស្រាយ​បាន​ច្រើន​ហើយ​កំពុង​ធ្វើ​បញ្ជី​សម្រាប់​របាយការណ៍ ​ជូន​ខេត្ត​ស្អែក ហើយ​ល្ងាច​បាន​ខ្ញុំ​សរុប។មាន​ប៉ះ​កន្លង​មក​ដោយ​​ក្រុមហ៊ុន​ឈូស​ ខាងបរិស្ថាន​ឲ្យ​ឈូស​ប៉ះ​របស់​គាត់​​ យើង​ដោះ​អត់​ទាន់​ចប់​ទល់​សព្វថ្ងៃ​គាត់​អន់​ចិត្ដ គាត់​ចង់​យក​របស់​គាត់​ទាំងអស់​វិញ ហើយ​បម្រុង​ធ្វើ​បាតុកម្ម​ស្អែក​ខ្ញុំ​លឺ​សូរ​ចឹង»។

    មន្ត្រី​សម្របសម្រួល​សមាគម​អាហុក(Adhoc)​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​លោក ភួង សុធា​ មាន​ប្រសាសន៍​ថា​ លោក​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ឬ​បញ្ហា​ផ្សេងៗ​ តាម​រយៈ​វេទិកា​របស់​រាជរដ្ឋាភិបាល​នា​ពេល​នេះ​ឡើយ​ ពី​ព្រោះ​ថា​ប្រជា​ពលរដ្ឋ​ ដែល​មាន​បញ្ហា​ពិតប្រាកដ​ជា​ច្រើន​នាក់​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​ទេ​ ដូច​នេះ​លោក​គិត​ថា​ វេទិកា​នេះ​ គឺ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

    លោក​ភួង សុធា​ ឲ្យ​ដឹង​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍​សាត់​ជាង​៣០​គ្រួសា​រ ក៏​មាន​គម្រោង​នាំ​គ្នា​ឡើង​មក​ជួប​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍​សាត់​ ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ អឹម ឌី អេស​ នា​ឱកាស​របស់​លោក​ឧកញ៉ា​ ទ្រី ភាព​ នោះ​ដែរ​ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន606ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន572ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន132ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន19581ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន849ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន439ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន966ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1355ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន468ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1349ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយលោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1683នាក់
    ម្សិលមិញ    17293នាក់
    សប្ដាហ៍នេះ    48779នាក់
    ខែនេះ    278288នាក់
    ឆ្នាំនេះ   919507នាក់
    សរុប   31585753នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2019 ម៉ោង 05:14