ព័ត៌មានក្ដៅ

    ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​

    ដោយៈ ខេត្ត​​មណ្ឌ​ល​ គិ​រី ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 590

    ​ក្រុ​មហ៊ុន​​ឧ​កញ៉ា​ ទ្រី​ ភាព​ កំពុ​ង​​ធ្វើ​​សក​ម្មភា​ព​​កាប់​បំផ្លា​ញ​ព្រៃ​ឈើ​​នៅ​ចំ​ណុច​​ស្រុក​ពេ​​ជ្រា​​ដា ​និង​​ស្រុក​​​កោះ​​ញែក ខេត្ត​​មណ្ឌ​ល​ គិ​រី ហើយ​​ឈើ​​ទាំ​ង​តូច​​ទាំង​ធំ ​ត្រូវបា​ន​មេ​ការ​រ​បស់​​ឧក​ញ៉ា ​ទ្រី ភា​ព ​ម្នាក់​​ឈ្មោះ​​គា ​បាន​​ប្រើ​​ឧ​​ប ករ​​ណ៍​ម៉ា​ស៊ីន​​ត្រង់​​ស៊ី​ន័​រ​ ​កាប់​​បំ ​ផ្លា​ញ​​ព្រៃ​ឈើ​ដែ​លជា​​ដែ​នជ​ម្រកស​ត្វ​ព្រៃ​និ​ង​ជីវ​ច​ម្រុះ​ ដោ​យ​គ្មា​ន​ក្រែ​ង​​ញ​ញើ​ត​ពី​ច្បាប់ទម្លាប់​អ្វី នោះទេ​។

    មួយថ្ងៃៗ​គេ​សង្កេតឃើញ​រថយន្ត​រ៉េវ​ដឹកឈើ​រាប់រយ​ជើង​ចេញពី​តំបន់​ព្រៃ​នានា ដែល​រង​នូវ​ការកាប់បំផ្លាញ ហើយ​ឈើ​មួយចំនួនទៀត​បាន​មក​​ពី​ការ​ប្រ មូល​ទិញ​ពី​ប្រជាពលរដ្ឋ យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ទាំងយប់ ទាំង​ថ្ងៃ គ្មាន​នរណា​ចាត់វិធានការ​បង្ក្រាប​ទេ​។

    សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ស្ថិតក្នុង​ភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ហើយ​ការរៀបចំ​ឃ្លាំង​ស្តុក ឈើ​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នេះ ដើម្បី​បន្លំ​ជា​ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស ផ្សេងៗ ព្រោះ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព សំអាង​លើ​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំងប្រទេស​។ រឿង​ដែល​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ទទួលបាន​សិទ្ធិ​ប្រមូល​ទិញ ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស​បែបនេះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ បើ​យើង​ពិនិត្យ​លើ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​យក ទៅ​ប្រៀបធៀប​ជាមួយ​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​គឺ​គ្មាន​តុល្យភាព ទាល់​តែ​សោះ ព្រោះតែ​ការបង្ក្រាប មាន​តិចតួច ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា ទ្រី ភាព សឹងតែ​មួ​​យ​គុណ​២០០​ដង​នៃ​ចំនួន​ឈើ​ដែល​បង្ក្រាប​បាន​។​រូបភាព​ទាំងនេះ​ច្បាស់​ណាស់ ដែលថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែលមាន​មេការ​ឈ្មោះ​គា ឈរជើង​នៅក្នុង​ខេត្តមណ្ឌលគិរី គឺ​ចាំ ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់បំផ្លាញ​នៅ​តំបន់​ព្រៃ ការពារ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា និង​មានការ​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ រាប់សិប​គ្រឿង ចេញពី​តាម​តំបន់​ព្រៃ​នានា យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង ជាប់​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែម្តង​។

    មានការ​រៀបរាប់​យ៉ាង​លម្អិត​ទៀត ថា​ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ និង​សម្រុក​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ​រាប់សិប គ្រឿងក្នុង​មួយថ្ងៃៗ គឺ​កើតឡើង​ខ្លាំងជាងគេ នៅ​ចំណុច​ឃុំ​ពុត​ជ្រី  និង​ឃុំក្រង​តេស នៃ​ស្រុក​ពេ​ជ្រា​ដា រួមទាំង​ការដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ឡើង​តាម​ផ្លូវជាតិ​លេខ​៧៦​អា ត្រង់ចំណុច​ភូមិ​បាយ​ឆៅ ដែល​គេ​សង្កេតឃើញ​មាន​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន​ ។

    គេ​ចង់ឃើញ​អភិបាលខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន​និង​លោក ញែ​៉​ម វ៉ាន់​នី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ​ដែល​ឈ្មោះ​គា កំពុង​ប្រើ​ឥទ្ធិពល​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ យ៉ាង​អនា​ធិប​តេយ្យ​ពី​តំបន់​ព្រៃ​ការពារ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ​ផង ​។

    យោងតាម​បទ​បញ្ជា​លេខ​០២ ក៏ដូចជា​ការ​រឹតបន្តឹង​របស់​រាជរ​ដ្ឋា​ភិ​បាល​ឈ្មោះ គា មិនអាច​បង្ក​ភាពអនាធិបតេយ្យ​បែបនេះ​បានទេ​ប៉ុន្តែ​ទំនងជា​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មោះ​គា អាចធ្វើ​អ្វីៗ​បាន​តាម​ទំនើងចិត្ត ហើយ​ជាគោលការណ៍​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិ​ប្រ មូល​ទិញ​ឈើ​ពី​ការបង្ក្រាប​បទល្មើស​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​ ៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន625ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន630ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន654ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន800ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1566ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន773ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន247ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1214ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន7623ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន65183ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      50304នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    189555នាក់
    ខែនេះ    376325នាក់
    ឆ្នាំនេះ   1974561នាក់
    សរុប   32640807នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:22