ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​កែ​ច្នៃវ​ល្លិរ​ម

ដោយៈ កម្ពជា ថ្ងៃទី 02 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1533

ពា​ក្យដែ​ល​ហៅថា​ “ឧក​ញ៉ា​” នៅ​ក្នុង​ស្រុ​កខ្មែរ​សព្វ​ថ្ងៃ​ គេ​តែ​ង​​ឲ្យ​និយ​ម​ន័យ​​ជា​សា​មញ្ញ​​ថា​ជាអ្នក​មាន។ តែ​អ្នកមា​ននេះ​ គ្រាន់​តែសំ​ដៅទៅ​លើ អ្ន​កមាន​លុយ​កកាក់ ​ទ្រព្យ​​ស​ម្បត្តិ​​ស្ដុក​ស្ដ​ម្ភ ម​ហា​សាល​តែប៉ុ​ណ្ណោះ ពោ​លគឺជាទូ​ទៅ​គេមិនមែ​នសម្គា​ល់​ថា ជាអ្ន​កមានចំ​ណេះ​ដឹង, ​អ្នកមាន​ឧត្តម​គតិ​ខ្ពស់, អ្ន​មាន​ន្ទៈខ្ព​ស់, អ្នកមានចិត្តអាណិតស្រឡាញ់ជាតិ ឬ​អ្នក​មាន​បេះដូង​ ចេះគិត ចេះព្រួយបារម្ភ អំពីផលប្រយោជន៍ជាតិ… ជាដើមនោះទេ ។ព្រោះថា សម័យបច្ចុប្បន្ន ឲ្យតែមានលុយ អ្នកណាៗក៍អាចធ្វើ ឬទទួលបានគោរមងារជា “ឧកញ៉ា” បានយ៉ាងស្រួលដែរ ទោះបីជននោះមិនចេះអក្សរ ឬចូលចិត្តប្រកបមុខរបរ ដែល​ប៉ះ​ពាល់ដល់ផលប្រយោជន៍ប្រទេសជាតិក៍ដោយ ។ ជាក់ស្ដែង ឧកញ៉ា​ទ្រី ភាពប្រធានក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំង ជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការប្រកបមុខរបររបស់គាត់ដូចជា ការរកស៊ីជំនួញឈើប្រណីតយ៉ាងល្បីឈ្មោះ នៅក្នុងខេត្ត​ពោធិ៍សាត់ និងកោះកុងកន្លងមក ។លើសពីនេះ គាត់ (ឧកញ៉ា​ទ្រី ភាព) ថែមទាំងបានប្រមូល​ទិញ​ឈើ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុន​សម្ប​ទាន​​​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរីនិង​នៅ​ស្រុក​រវៀង​, ​ស្រុក​ជ័យសែន​​ក្នុង​ខេត្តព្រះ​វិហារ​,ការ​កាប់​បំផ្លាញព្រៃឈើ នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ជម្រក​សត្វ​ព្រៃ​បឹងពែរក្នុងខេត្ត​ព្រះ​វិហារ និង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុសខេត្ត​ពោធិ៍សាត់ ដើម្បីដឹកជញ្ជូនឈើ ស្ទើរ​រលាយ​ហិន​ហោច​អស់​ពីកម្ពុជា យកទៅលក់នៅស្រុកយួន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ។

មិនត្រឹមតែប៉ុណ្ណឹង ឥឡូវនេះតាមព័ត៍មានថ្មីៗបានឲ្យដឹងថា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៍​បាន​​អនុញ្ញាត​ឲ្យក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ របស់​​ឧកញ៉ា​ទ្រី ភាព​ទទួលបានសិទ្ធិពិសេសបំផុតមួយទៀតហើយ ក្នុងការ​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃស្ថិត​នៅ​ក្នុង​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​។​ ដែលវល្លិ​រមៀតនេះ ​ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​ការ​ហាមឃាត់ តាំង​ពី​ឆ្នាំ​២០០៥ មក​ម្លេះដោយចាត់ទុកថា វាជា​សារធាតុ​ផ្សំ​អាច​ផលិត​ជា​គ្រឿង​ញៀនបាន… ដែលមិនអនុញ្ញាត​ឲ្យ​មានការផលិតកែឆ្នៃ ឬធ្វើចរាចរនោះទេ​​។ប៉ុន្តែ​ការហាមប្រាម របស់ក្រសួង​មហា​ផ្ទៃកម្ពុជា មិន​មាន​ប្រសិទ្ធភាពឡើយ ចំពោះមហិច្ឆតាឥតព្រំដែនរបស់ឧកញ៉ា​ទ្រី ភាព ដែល​ចូល​ចិត្ត​ប្រព្រិត្ត​មុខរបរ ដែលរដ្ឋហាមឃាត់បែបនេះ ។ពាក់ព័ន្ធនឹងការអនុញ្ញាត​ឲ្យក្រុមហ៊ុនរបស់​​ឧកញ៉ា​ទ្រី ភាព​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នេះ​ដែរ​គេឃើញមាន​លិខិត​ស៊ីញ៉េ​នៅ​ថ្ងៃ​ទី០១ខែ​មីនា ឆ្នាំ​២០១៣ដោយ​លោក ឡោ រស្មីអគ្គ​លេខា​ធិ​ការ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បានដាក់​ជូនទៅលោក ឆេង គឹមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ដោយយោង​តាម​ចំណារចុះ​ថ្ងៃ​ទី០១ខែ​មីនា​ឆ្នាំ​២០១៣ របស់រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។លិខិតនោះបានសរសេរ ​ជម្រាប​ជូន​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​​ អំពី​សំណើ​សុំ​គោល​ការណ៍​អនុញ្ញាត​ប្រមូលនិង​កែចៃ្ន​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​របស់​ក្រុមហ៊ុន អឹម ឌី អេស​អាហ័រណ​នីហរ័ណ​​ ដែលក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទបាន​សម្រេច​ឯកភាព និងសុំ​មតិបន្ថែមពី​រដ្ឋបាល​ព្រៃឈើ។មន្ត្រី​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក ឈឹម សាវុធ​ដែល​បានធ្វើ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជួរ​ភ្នំ​ក្រវាញ​​បាន​និយាយ​ថា ​លិខិត​អនុញ្ញាត​ដែល​ចេញ​ឲ្យឧកញ៉ា​ទ្រី ភាព ប្រមូល​ទិញ​និង​កែ​ច្នៃ​រល្លិ៍​រមៀតព្រម​ទាំង​បង្កើត​រោង​កែ​ច្នៃ​វល្លិ​រមៀត​នោះ​គឺ​ល្មើស​ទៅ​នឹង​ច្បាប់​ទាំង​ស្រុងព្រោះបើតាម​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២គឺ​ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​បង្កើត​រោងចក្រ​ផលិត​ម្សៅវល្លិ​រមៀត​នោះ​ទេ​។នៅ​ក្នុងជំពូកទី១៥មាត្រា​ទី៩៧នៃ​ច្បាប់​ព្រៃ​ឈើ​ស្ដី​ពី​បទ​ល្មើស​ព្រៃ​ឈើ​និង​ទោសប្បញ្ញត្តិ បាន​ចែង​ថា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី១ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ​ទៅ​ដប់​ឆ្នាំនិង​ត្រូវ​រឹប​អូស​វត្ថុតាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ​ដក​ហូត​កិច្ចព្រម​ព្រៀង​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាតនិង​កម្ទេច​ចោល​វត្ថុ​តាង​ក្លែងចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដូច​ជា​បង្កើត​មូលដ្ឋាន​កែ​ច្នៃ​វល្លិ​រមៀត​ឬ​មូលដ្ឋាន​សិប្បកម្ម​អនុផល​ព្រៃ​ឈើ​ផ្សេង​ទៀត​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​ព្រៃ​ឈើ​និង​មជ្ឈដ្ឋាន​ព្រៃ​ឈើ​។ ជន​ណា​ប្រព្រឹត្ត​បទ​ល្មើស​ថ្នាក់​ទី១​មិន​រាង​ចាល​ត្រូវ​ផ្តន្ទាទោស​ទ្វេ​ដង​នៃ​បទ​ល្មើស​ថ្នាក់​ទី​១​នៃ​ច្បាប់​នេះ​។ដោយឡែក​កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា​ឆ្នាំ២០០៥ ​​ក្រសួង​មហា​ផ្ទៃបានធ្វើលិខិត​ស្នើ​សុំ​ឲ្យអគ្គ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ ផ្តល់​ដំបូន្មាន​ទៅ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​បញ្ឈប់ជាបន្ទាន់ នូវ​ការ​ផលិត​ប្រេង​ម្រះ​ព្រៅ និង​វល្លិ​រមៀត ដោយសារតែវាជា​ធាតុ​ផ្សំ អាច​ផលិត​គ្រឿង​ញៀន​ពេល​ដែល​លាយ​ជាមួយ​អាស៊ីត ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1493ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2348ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន1975ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1338ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1508ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1443ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1598ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1301ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1399ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1777ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10356នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156840នាក់
ខែនេះ    540120នាក់
ឆ្នាំនេះ   1922352នាក់
សរុប   51282278នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 09:20