អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម

ដោយៈ ខេត្តកំពុងចាម ថ្ងៃទី 15 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:13 នាទី ចំនួនអានៈ 1528

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រាយ​ការណ៏​ឲ្យ​អ្នក​សារ​ព័ត៌​យើង​ឲ្យ​ដឹង​ថា​លោក​ប្រធាន​​​មន្ទីរ​​​សាធារ​ណ​ការ​​​ខេត្ត​​កំ​ពង់​ចាម​ ដែល​​មាន​​​រឿង​​អាស្រូវ​​​ ពុក​រលួយ​​​ជាបន្ត​​បន្ទាប់​ ទាក់​​ទិន​​​នឹង​​ការ​​ប្រ​​មូល​​​លុយ​ តាម​​ជញ្ជីង​​ថ្លឹង​​រថ​យន្ត ផ្ទុក​​លើស​​ទ​ម្ងន់ និង​​ការ​ចេញ​​ស្លាក​​លេខប័ណ្ណបើកបរ មិន​ត្រឹមត្រូវ​តាម​នីតិវិធី ជាពិសេស​ករណី​ដែល ស្ត្រី​អាជីវករ​ដឹកជញ្ជូន​ស្រូវ ប្តឹងទៅ​តុលាការ ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​ ជញ្ជីង​មិន​ត្រឹមត្រូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ទូទាំងប្រទេស នាំ​ឲ្យ​លោក នួន គឹម​ហេង ដែល​ប្រើប្រាស់​ជញ្ជីង មិន​ត្រឹមត្រូវ​អាម៉ាស់មុខ​យ៉ាងខ្លាំង​។ ដូច្នេះ​គេ​គួរតែ​បើក​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ី ជម្រៅ ​ទៅលើ​អំពើពុករលួយ​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​គម្រោង​លទ្ធកម្ម ជួសជុល​កសាង​ផ្លូវ ដែល​មានការ​បំប៉ោង នៅ​ទូទាំង​ខេត្ត​កំពង់​ចាម​ ហើយ​បើ​និយាយ​ពី​អំពើពុករលួយ នៃ​ការចេញ​ស្លាក​លេខ ឬ​ប័ណ្ណបើកបរ សុទ្ធ​តែមាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ ផ្ទុយ​ពី​គោល​ការណ៍​កែទម្រង់ របស់​រាជរដ្ឋាភិបាល​

​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា​ជា​ច្រើន​​ឆ្នាំ​​មកហើយ​ដែល​លោក នួន គឹម​ហេង មាន​ឥទ្ធិពល​អំណាច ខ្លាំង​សម្បើម​ណាស់ ធ្វើ​អ្វី​ក៏បាន គ្មាន​នរណា​ហ៊ាន​ដេញដោល ហើយ​លោក នួន គឹម​ហេង ក៏មាន​បុព្វ​សិទ្ធិ​ពិសេស ក្នុងការ​ប្រមូល​លុយ​គ្រប់​ការ​ងារ​​​ទាំងអស់ យកទៅ​ផ្គត់ផ្គង់​ថ្នាក់ដឹកនាំ មន្ទីរ​សា​ធារ​ណ​ការ​​ថ្នាក់ដឹកនាំ​ខេត្ត និង​មាន​កញ្ចប់​មួយចំនួន បែងចែក​មក​ថ្នាក់​ក្រសួង​ផងដែរ ទើប​កំហុសឆ្គង​និង​ភាព​អសកម្ម របស់លោក នួន គឹម​ហេង មិនដែល​មាន​ការ ដាក់ពិន័យ​ឬ​ដក​បញ្ឈរជើង បើទោះបីជា​ពេលខ្លះ​មានការ ផ្លាស់ប្តូរ​តំណែង​ប្រធាន​មន្ទីរ ប៉ុន្មាន​ជំនាន់​ទៅហើយ តែ​លោក នួន គឹម​ហេង អាច​បន្ត​តំណែង​ជា អនុប្រធាន​មន្ទីរ​សាធារណ​ការដែល​អាច​ក្តោប​ក្តាប់ ចំណូល​សេដ្ឋកិច្ច​ដដែល​។

 លោក នួន គឹម​ហេង មិនដែល​ខ្លាចញញើត ឬ​ព្រឺ​រោមជើង​សូម្បីតែបន្តិចចំពោះការ​រឹតបន្តឹង​របស់​អង្គ​ភាពប្រឆាំង​អំពើ​ពុក​រលួយ​ ជាពិសេស​ការ​ប្រើប្​រាស់​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ថ្នល់កែង ស្រុក​​បាធាយ និង​នៅ​ចំណុច ថ្នល់ទទឹង​ស្រុក​ត្បូងឃ្មុំ ជាទី​តាំង​អាជីវកម្ម​ថ្លឹង​លុយ​។​ ចំពោះ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ តាម​រថយន្ត​ខ្សែ ដូចជាក្រុមហ៊ុន ហាក់ ម៉ៅ និង​ឡាន​ដឹកទំនិញ របស់​យាយ​ញាប់ ផ្ទុក​លើស​ទម្ងន់​មិនតិចជាង ១០តោន​នោះទេ ប៉ុន្តែ​មានការ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី ប្រចាំការ​នៅ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ទើប​គ្មាន​នរណា​ហ៊ាន​ហើបមាត់​។ ចំពោះ​ឈ្មួញ​ថ្មីថ្មោង​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង ក្នុងការ​ដឹកជញ្ជូន​ទំនិញ លើស​ទម្ងន់​បន្តិចបន្តួច ត្រូវ​លោក នួន គឹម​ហេង បញ្ជា​ឲ្យ​សាង​ទំនិញ និង​បង់លុយ​ផាកពិន័យ ចាប់ពី ១​ពាន់​ទៅ​២ ពាន់​ដុល្លារ​អាមេរិក មិនដែល​មានការ​យោគយល់ ហើយ​មកដល់​ម៉ោង​នេះ​គេ​មិនដឹងថា លុយ​ដែល​បាន​មកពី​ការ ផាកពិន័យ​ចំពោះ​ការ​ដឹក​ជញ្ជូន​ លើស​ទម្ងន់​ត្រូវ​បង់​ចូល​ខ្ទង់​ណាមួយ​ទេ ព្រោះ​គេ​សង្ស័យថា លុយ​ដែល​បានមកពី ការ​ផាក​ពិន័យ​​ភាគច្រើន ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ ច្រើនជាង​ការបង់​ចូល​ជា​ថវិកាជាតិ ប៉ុន្តែ​រដ្ឋ​ត្រូវ​ចំ​ណាយ​​ប្រាក់ ឬ​ខ្ចី​បុល​ថវិកា​ពី​បរទេស ដើម្បី​យកមក​កសាង​ជួសជុល​ផ្លូវ ដែល​រង​នូវ​ការខូចខាត ដោយ​សារ​ការ​ដឹកជញ្ជូន​លើស​ទម្ងន់ យ៉ាង​ច្រើន​​សន្ធឹកសន្ធាប់​។​

​ប្រភព​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​ការចេញ​ស្លាក​លេខ ក៏មាន​ភាពមិនប្រក្រតី​ផងដែរ ដូចជា​ករណីខ្លះក្រុមមន្ត្រី​របស់​លោក នួន គឹម​ហេង បាន​លួច​បញ្ចេញ​ស្លាក​លេខ បាត​ឃ្លាំង​លក់​ទៅ​ឲ្យ​ឈ្មួញ មួយចំនួន​យកទៅ​បំពាក់ លើ​យានយន្ត​ដែល​មិន​ត្រឹមត្រូវ តាម​លក្ខខណ្ឌ ហើយក៏​មាន​អំពើ​ពុក​រលួយ​ នៃ​ការលក់​លេខ​ការ៉េ លេខ​បី​ដើម យកលុយ​ទៅ​ចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផងដែរ​។ សូម្បីតែ ចំពោះ​ការធ្វើ​ប័ណ្ណបើកបរ ក៏មាន​ការឃុបឃិត​ជាមួយ សាលាបង្រៀន​បើកបរ រាប់​តាំងពី​ការ​ប្រលង​ទ្រឹស្តី ការ​ប្រលង​ដៃចង្កូត សុទ្ធ​តែមាន​អំពើពុករលួយ បង្ខំ​ឲ្យ​បេក្ខជន​បង់លុយ​ចាប់ពី ៣០​ទៅ​៤៥ ដុល្លារ​អាមេរិក ហើយ​ករណី​​ខ្លះទៀត សឹង​ថា​មិនចាំបាច់​ទៅកាន់​ដៃ​ចង្កូត​ផង ឲ្យ​តែ​បង់លុយ​គ្រប់​ចំនួន អាច​ទទួលបាន​ប័ណ្ណបើកបរ ដោយ​ស្វ័យ​ប្រវត្តិ ហើយ​បញ្ហា​ទាំងនេះ គួរតែមាន​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ​ឡើងវិញ​ផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1318ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1402ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន2609ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1541ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1375ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1566ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1692ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1590ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1606ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1723ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      213នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    10549នាក់
ខែនេះ    319717នាក់
ឆ្នាំនេះ   2330256នាក់
សរុប   51690182នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 02:15