ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង

ដោយៈ កម្ពុជាសុវណ្ណភូមិ ខេត្តកំពុងចាម ថ្ងៃទី 15 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:25 នាទី ចំនួនអានៈ 1532

លោក​ សៀ ​ត្រៃ ​មាន​​​តួ​​នា​ទី​​​ជា​ អនុ​ប្រ​ធាន​​​នគរបាល ​អន្តោប្រវេសន៍ ​ប្រចាំ​​ច្រក​​ដូង​ ដែល​មាន​ប្រពន្ធ​ឈ្មោះ ​លី ​សុគន្ធ​ ហៅ​យាយ​ក្តាម​ ជា​​អ្នក​រក​ស៊ី​ឈើ​ក្រញូង​ដែល​មាន​ឥទ្ធិពល​ជាង​ប្តី​នោះ​ បាន​​រត់​ការ​​ដោះ​ដូរ​ទី តាំង ប៉ុស្តិ៍ រដ្ឋ បាល ឃុំ ដារដែលគេឲ្យតំលៃជាង៣០ម៉ឺនដុល្លា  តាមរបៀប​ពុករលួយ ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស​ក្រសួង មហាផ្ទៃ ស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ ឡើងវិញ​ជាបន្ទាន់​។

បើតាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​ឲ្យ​ដឹងថា ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​និង​ទិញ​ដី មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ គឺ​មិនមាន​តុល្យភាព​ទៅនឹង​តម្លៃ​នៃ​ទីតាំង​ចាស់ ដែលមាន​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ មិន​ប្រក្រតី​នេះ បានធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន ខ្វែងគំនិត​គ្នា​ផងដែរ​។​

​ប្រភពចេញពីមន្ត្រី​សាលាស្រុក​មេមត់​មួយចំនួន បាន​លួច​ខ្សឹបខ្សៀវ​ថា ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ នៃ​ស្រុក​មេមត់ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក បើ​គេ​គិត​តម្លៃ​មួយ​ម៉ែត្រ ​ស្មើរ​មួយ​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ប្រើប្រាស់​អំណាច​ស្វាមី យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង ហើយ​ដី​ដែល​សង់​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ​ថ្មី មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ​និង​បណ្តោយ ៤៥​ម៉ែត្រ ចំណាយ​ថវិកា​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ទេ​។

មានការ​ឃុបឃិត​គ្នា​រត់ការ​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាម របៀប​ពុករលួយ ហើយ​គេ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ​ទេ សូម្បីតែ​ក្រសួងមហាផ្ទៃ ក៏​ទំនងជា​មិនបាន​ដឹង​អំពី ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ​នោះដែរ​។​

​បច្ចុបន្បនេះ អតីត​ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដែលមាន​តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ធ្វើ​របង​ហ៊ុំព័ទ្ធ ជា​កម្មសិទ្ធិ​របស់​ខ្លួន យ៉ាង​ក្រអឺតក្រទម​បំផុត ហើយ​បើ​និយាយ​ពី​លោក សៀ ត្រៃ វិញ មិន​ត្រឹមតែ​ប្រើ​ស្បែក ជា​នគរបាល​ជួយ​សម្របសម្រួល សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ ខុស​ច្បាប់​របស់​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ឃុបឃិត ប្រើ ប្រាស់​​ឥទ្ធិពល ក្នុងការ​ដោះដូរ​ដី​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដោយ​មិន​ប្រក្រតី​ផងដែរ​។

មន្ត្រី​សាលាស្រុក​មេមត់​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​១៩៩៧ អតីត​ដី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ ដែលមាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ត្រូវបាន​រដ្ឋ​ខ្ចី​ពី​ប្រជាជន​ម្នាក់ ដែល​គាត់​បាន​កាន់កាប់ តាំងពី​ឆ្នាំ​១៩៧៩​។​

​ម្ចាស់​ដី​ដែល​ត្រូវបាន​រដ្ឋ​ខ្ចី យកទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​នោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​លោក យិន សូ​ផា ជា​មេឃុំ​ដារ ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ប្តី​ឈ្មោះ សៀ ត្រៃ បាន​យក​ដី​របស់​រដ្ឋ ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត​។ ម្ចាស់​បណ្តឹង​ត្រូវគេ​ស្គាល់​ថា ឈ្មោះ សួស ស្អំ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​អះអាងថា គាត់​បានរស់នៅ និង​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៧ នគរ​បាល​មូលដ្ឋាន បាន​ខ្ចី​ដី​របស់គាត់ ទៅ​សាងសង់​ទីស្នាក់ការ​ប៉ុស្តិ៍ ហើយ​ក្រោយមក​ឈ្មោះ សួស ស្អំ ក៏បាន​ប្តឹង​ទាមទារ​យក​ដី​មក​វិញ​ ស្ថិតក្រោម​ចំណាត់ការ របស់​គណៈកម្មការ ដោះស្រាយ​ជម្លោះដីធ្លី ខេត្តកំពង់ចាម ដែល​កាលណោះ​មានការ​សម្រប​សម្រួល​ កាត់​ដី​ខាងលើនេះ ជូន​លោក សួស ស្អំ វិញ​បាន​ក្បាលដី​ប្រវែង ២០​ម៉ែត្រ ហើយ​នៅសល់ ៣០​ម៉ែត្រ​ទៀត​ទុក​ជូន​រដ្ឋ សម្រាប់​សាងសង់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​។

​ក្រោយមកទៀត ដី​ទំហំ ៣០​ម៉ែត្រ​គុណ​នឹង ៧០​ម៉ែត្រ​នោះ មិនបាន​សាងសង់ ធ្វើជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​នោះទេ បែរជា​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​មាន​ឥទ្ធិពល​ធ្វើ​របង ហ៊ុំព័ទ្ធ​យក​ធ្វើ​នោះ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​​ចំណាយលុយ សាងសង់ ទីស្នាក់ការ​ប៉ុស្តិ៍​ថ្មី​មួយ នៅ​លើដី​ទំហំ ១៥​ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​ចំណាយលុយ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ ដោយ​ជ្រក​ក្រោម​ស្លាក ដោះដូរ​ទីតាំង គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក៏ដូច​ជា​ក្រសួងមហាផ្ទៃ​។ នៅពេល​ទទួលបាន​ពាក្យបណ្តឹង របស់​ឈ្មោះ សួស ស្អំ ក៏មាន​ការប្រជុំ ក្រុមប្រឹក្សាឃុំ​ដារ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ សម្រេច​រក្សាទុក ដី​ប៉ុស្តិ៍​នគរបាល​ឃុំ​ដារ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​មាន ការ​ដោះ​ដូរ​​ទីតាំង​ទេ ហើយ​ក៏បាន​បញ្ជូន របាយការណ៍​ទៅកាន់ សាលាស្រុក​មេមត់ មក​ចាត់​ការបន្ត អាច​បញ្ជាក់បាន​ថា អាជ្ញាធរ​មូល​ដ្ឋាន មិនបាន​ឯកភាព​ចំពោះ​ការដោះដូរ​ទីតាំង  ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ របស់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម នោះ​ទេ​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​បាន​ដឹងឮ រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងនេះ បានទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ ពិនិត្យមើល​ឡើងវិញ ចំ​ពោះ​​ចំណាត់​ការដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ស្វាមី​ជា មន្ត្រីនគរបាល​ឈ្មោះ សៀ ត្រៃ ដែល​បាន​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមតែ​អំពើ​ចិត្ត តាម​របៀប​យក​ឆ្នាំងដី ដូរ​យក​ឆ្នាំង​ដែក គឺ​ឈ្មោះ ​លី សុគន្ធ ហៅ​យាយ​ក្តាម បាន​យក​អតីត​ដី​ប៉ុស្តិ៍​ឃុំ​ដារ ដែលមាន​តម្លៃ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​សង់​ប៉ុស្តិ៍​រដ្ឋបាល លើ​ទីតាំង​ថ្មី​មួយ ដែលមាន​តម្លៃ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ​។ អង្គភាព​ប្រឆាំង អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បានធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​ការ​អនុញ្ញាត្ត ពី​ថ្នាក់លើ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន1688ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1412ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1560ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1617ដង ដំណឹងបាត់កូនស្រី   អាន1498ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1473ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1471ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1408ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1440ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2247ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3433នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    31286នាក់
ខែនេះ    340454នាក់
ឆ្នាំនេះ   2350993នាក់
សរុប   51710919នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 06:43