ព័ត៌មានក្ដៅ

    ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 16 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 08:47 នាទី ចំនួនអានៈ 669

    ម​ន្ត្រី​សា​លា​ស្រុក​​ពញា​ឮ​ម្នាក់​ក៏​បាន​​បង្ហើប​​ឲ្យ​ដឹងផ​ង​ដែរ​​ថា​​រឿង​ដែ​ល​ឧក​ញ៉ា ប៊ុ​​ត ច​ន្ធូ យក​​គន្លង​​​ដាយ​​ទាំង ​៤​ក​ន្លែង​​ដែល​​ស​ម្រាប់​ធ្វើ​ការ​អភិរក្ស ​ស្រាវជ្រាវ​​ពូជ​ត្រី​ទៅ​​លក់​​ឲ្យ​ក្រុម​ឈ្មួ​ញ ជា​ការ​បំ​ពាន​ទៅ​លើ​សេចក្តី​ណែនាំ​រ​បស់​ក្រ​សួងក​សិក​ម្ម ក៏ដូ​ចជា​រ​ដ្ឋបា​ល​ជ​ល​ផល ​ព្រោះ​ក្រុម​​ឈ្មួញ​​កំពុ​ងតែ​​ធ្វើ​អាជីវ​កម្ម​បំផ្លិ​ចបំផ្លាញ​ធ​នធាន​​មច្ឆជា​តិ ផ្ទុយ​​ពី​​លការ​អភិរក្ស​​ពូជ​​ត្រី​។ ឧទា​ហរ​ណ៍​ជាក់​ស្តែង គ្រាន់តែ​​ដាយ​​លេខ​ ១៣​បេ ដែល​គ្រប់ គ្រង​ដោយ​ឈ្មោះ ប៊ុត វណ្ណ​រី លក់​ទៅ​ឲ្យ​ឈ្មោះ​សឹម ម៉ាឡៃ ចំណេញ​យ៉ាងតិច​ក៏​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​សម្រាប់​គន្លង​ដាយ​ទាំង ៣​កន្លែង​ទៀត ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​គឺ​ឧកញ៉ា ប៊ុត ច​ន្ធូ អាច​ប្រមូល​លុយ​ពី​ការលក់​គន្លង​ដាយ​បាន​ដល់​ទៅ​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រដូវ ដែល​តាមពិត​គន្លង​ដាយ​ទាំង​៤​កន្លែង​នេះ​ក្រសួងកសិកម្ម​បានសម្រេច​បង្កើតឡើង​សម្រាប់​ការអភិរក្ស និង​ស្រាវជ្រាវ​ពូជ​ត្រី មិនមែន​ទុក​ឲ្យ​ឧកញ៉ា ប៊ុត ច​ន្ធូ យកទៅលក់​ដូរ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម តាមបែប​អនាធិបតេយ្យ​យ៉ាងនេះ​ទេ​។ ឧកញ៉ា ប៊ុត ច​ន្ធូ ដែលជា​ដង្ខៅ​រកស៊ី​នាំចូល​ត្រី​ខុសច្បាប់​មកពី​ស្រុក​យួន និង​ជា​អ្នក​រត់ការ​ឡូត៍​នេសាទ​ដ៏​ជំនាញ បាន​ឃុបឃិត ជាមួយ​ជំនាញ​ជលផល​ខេត្តកណ្តាល របស់លោក ឃ្លាំង វណ្ណ​ធុល រៀបចំ​សំណើ​មកកាន់​រដ្ឋ​បាលជ​ល​ផល ដើម្បី​ស្នើសុំ​បង្កើត​ឡូត៍​គន្លង​ដាយ​ចំនួន​៤ តាម​ដង​ទន្លេសាប ស្ថិត​ក្នុង​​ស្រុក​ពញាឮ ខេត្តកណ្តាល រហូត​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចំណារ​ឯកភាព​។ ហើយ​ឡូត៍​ទាំង​៤​កន្លែង​នេះ គឺជា​តំបន់​អភិរក្ស​សម្រាប់​ស្រាវជ្រាវ​ពិសោធន៍​ពូជ​ត្រី បែរជា​ឧកញ៉ា ប៊ុត ច​ន្ធូ ប្រមូល​លក់​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ក្នុងនោះ​សូម្បីតែ​ត្រី​យកមក​ធ្វើ​ប្រហុក​ក៏​ឈ្មួញ​លក់​ចេញ​ក្នុងតម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​គន្លង​ដាយ​ទាំងនេះ​ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​។​ មានការ​បញ្ជាក់​ផងដែរ​ថា ដាយ​ចំនួន​៣ ត្រូវបាន​ឧកញ៉ា ប៊ុត ច​ន្ធូ លក់​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ​ដូចជា​ដាយ​លេខ​១១​អា លក់​ទៅ​ឲ្យ​ឈ្មោះ សុខ​ពៅ ហៅ​អ៊ុក ដាយ​លេខ​​១១​បេ លក់​ទៅ​ឲ្យ​ឈ្មោះ សុខ ចំរើន ដែល​ត្រូវជា​កូន​របស់​តា​ឌឹ​ក ជា​ឈ្មួញ​ជនជាតិ​យួន ដាយ​លេខ​១១​បេ លក់​ឲ្យ​ឈ្មោះ សោម សឿន ចំណែក​ដាយ​លេខ​១៣ ដែលមាន​ឈ្មោះ ប៊ុត វណ្ណ​រី ជា​កូន​របស់​ឧកញ៉ា ប៊ុត ច​ន្ធូ គ្រប់គ្រង​ធ្វើ​អាជីវកម្ម បាន​លក់​ទៅ​ឲ្យ​ឈ្មោះ សឹម ម៉ាឡៃ ត្រូវជា​ប្រពន្ធ​របស់​តា​ស៊ី​។ ឈ្មួញ​ធំៗ​ដែល​ទិញ​គន្លង​ដាយ​ទាំង​៤​កន្លែង ពី​ឧកញ៉ា ប៊ុត ច​ន្ធូ កំពុង​ធ្វើ​អាជីវកម្ម​តាមបែប​អនាធិបតេយ្យ បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ផ្ទុយ​ពី​នយោបាយ​កែទម្រង់​វិស័យ​ជលផល​របស់លោក ហ៊ុន សែន គេ​មិនដែល​ឃើញ​ជំនាញ​ជលផល​របស់​លោក ឃ្លាំង វណ្ណ​ធុល ចុះទៅ​ត្រួតពិនិត្យ​ឬ​ទប់ស្កាត់​សកម្មភាព​ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ក្នុងការ​ចាប់​ត្រី​។​គេ​ល្បី​ជា​យូរ​មកហើយ​ថា ឧកញ៉ា ប៊ុត ច​ន្ធូ គឺជា​មេ​ឈ្មួញ​ពូកែ​រត់ការ​ខាង​ផ្នែក​ឡូត៍​នេសាទ ក៏​ព្រោះតែ​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធាន​រដ្ឋបាល​ជលផល​គឺ​លោក ណៅ ធួ​ក ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​គ្រប់​ជំនាន់​តាំងពី​សម័យ​លោក​ឈា សុង លោក ច័ន្ទ សារុន រហូតដល់​សម័យ​ដែល​លោក អ៊ុក រ៉ាប៊ុន ធ្វើជា​រដ្ឋមន្ត្រី ក៏​ឧកញ៉ា ប៊ុត ច​ន្ធូ មាន​សិទ្ធិអំណាច​ធំ​ធេង​​ក្នុងការ​កាន់​ឯកសារ​រត់ការ​បង្កើត​គន្លង​ដាយ ឬ​សហគមន៍​នេសាទ នៅតាម​អតីត​តំបន់​ឡូត៍​នេសាទ​ដែល​ត្រូវបាន​រំសាយ ៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន895ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1431ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន6773ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន859ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1737ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន1568ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន1986ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន667ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន688ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន673ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយនៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1441នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    354753នាក់
    ខែនេះ    541523នាក់
    ឆ្នាំនេះ   2139759នាក់
    សរុប   32806005នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 01:03