ព័ត៌មានក្ដៅ

    អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច

    ដោយៈ ភ្នំពេញ ថ្ងៃទី 07 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 01:47 នាទី ចំនួនអានៈ 489

    ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​ពួកគាត់​ដឹកទំនិញ​ឬ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏ដូចជា​ទំនិញ​នាំ​ចូលមក​លក់​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ត្រូវ​ជំនាញ​គយ​បង្គាប់​ឲ្យ​បង់ពន្ធ​ទៅតាម​ច្បាប់​ដែល​បានកំណត់ ក៏​ត្រូវតែ​បង់លុយ​ឲ្យ​ប៉ុស្តិ៍​ជជុះ​របស់​សមត្ថកិច្ច​នៅជាប់​ព្រំដែន មិនតិចជាង​១០​កន្លែង​នោះទេ ហើយ​ពេល​ដឹកជញ្ជូន​ទំនិញ​ចូលមក​ដល់​ក្នុងប្រទេស​កម្ពុជា ត្រូវ​បង់លុយ​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​នីមួយៗ ប្រសិនបើ​ឆ្លងកាត់​៣​ខេត្ត គ្រាន់តែ​បង់​ឲ្យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចំនួន​៣​កន្លែង​បាត់ទៅហើយ នៅសល់​នគរបាល​សេដ្ឋកិច្ច​ក្រសួង ក៏មាន​៣​កន្លែង គឺ​ទី​១ នគរបាល​សេដ្ឋកិច្ច​កាន់​ផ្នែក​ទំនិញ ហើយ​នគរបាល​សេដ្ឋកិច្ច​ក្រសួង ដែល​កាន់​ផ្នែក​បទល្មើស​ព្រៃឈើ ក៏​មក​ទារលុយ​ពី​ឡាន​ដឹកទំនិញ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដែល​ចុះ​តាម​ផ្លូវជាតិ ក៏ត្រូវ​បង់លុយ​សឹងតែ​វ័ណ្ឌ​.​ក​ទៅហើយ​។

    លោក ប៉ុល សៀង ជា​ប្រធានការិយាល័យ​រដ្ឋបាល​ស​រុ​ប​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ក្លាយជា​មន្ត្រី​រីកមុខ​គ្រប់​រដូវ​ទោះជា​មានការ​ដោះដូរ​ប្រធាន​នាយកដ្ឋាន​ប៉ុន្មាន​ជំនាន់​រួចហើយ​ក៏ដោយ ក៏​លោក ប៉ុល សៀង នៅតែមាន​សិទ្ធិអំណាច​កាន់ការ​ងារ​ផ្នែក​ចាត់តាំង ប្រមូល​លុយ​ពី​នគរបាល​សេដ្ឋកិច្ច​ដែល​ត្រូវ​ចុះ​ប៉ុស្តិ៍​តាមផ្លូវ​ជាតិ តាម​ខេត្ត​និង​តាម​ផែស្ងួត​ជាដើម​ឲ្យ​បង់លុយ​ទៅតាម​ចំនួន​ដែល​បានកំណត់​សម្រាប់​ការទិញ​ប៉ុស្តិ៍​ជា​ថ្នូរ​នៃ​ការទទួលបាន​លិខិត​បេសកកម្ម​រយៈពេល​៣​ខែម្តង​។ ចង់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​អស់ទាំងនោះ​ធ្វើ​អ្វី​ក៏​ធ្វើទៅ​ឲ្យ​តែ​បាន​លុយ​យកមក​បង់​ជូន​ថ្នាក់លើ​ឲ្យ​គ្រប់​ចំនួន​និង​ទៀងទាត់​ពេលវេលា បង្ក​ទៅជា​ភាពអនាធិបតេយ្យ​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​ក៏ដូចជា​ប្រជាពលរដ្ឋ ហើយ​មិនដឹង​មកពី​ខាង​ណាខ្លះ​ទេ ព្រោះ​គ្រាន់តែ​នគរបាល​សេដ្ឋកិច្ច​ត្រូវ​បង់​ដល់​ទៅ​៣​ជាន់​ឯណោះ​។​

    ​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​មួយចំនួនទៀត​បាន បាន​សំណូមពរ​ឲ្យ​លោក នេ​ត សាវឿន ក៏ដូចជា​ក្រសួងមហាផ្ទៃ​ពិចារណា​អំពី​ការចាត់តាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ឲ្យ​ចុះ​ប៉ុស្តិ៍ ដោយ​បញ្ជាក់ថា នៅតាម​បណ្តា​ខេត្ត​មាន​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​ទៅហើយ មិនគួរ​ចាត់តាំង​ឲ្យ​មាន​នគរបាល​សេដ្ឋកិច្ច​ពី​ក្រសួងមហាផ្ទៃ​ចុះទៅ​ប្រចាំការ​តាម​ខេត្ត​ទៀត​ទេ​។ ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​ដែល​ចុះ​កាន់​ផ្លូវជាតិ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញ​តាមបែប​ពុករលួយ ហើយ​រឿង​សំខាន់​មួយទៀត​នោះ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរតែ​បង្រួម​ចូលគ្នា​ពេល​បញ្ជូន​ឲ្យ​ចុះ​តាម​ខេត្ត មិនគួរ​បែងចែក​ជា​ពីរ​ក្រុម ដូចជា​ខេត្ត​ខ្លះ មាន​ផ្នែក​ទំនិញ និង​ផ្នែក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ដាច់ពីគ្នា ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ដូច​តែ​គ្នា​។

    ​ ដោយឡែក លោក ប៉ុល សៀង ក៏មាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​៣​តាមរបៀប​ផ្តាច់មុខ គឺ​ផ្លូវជាតិ​លេខ​១ លេខ​២ និង​លេខ​៣ រួមទាំង​នៅតាម​ផែស្ងួត​ផងដែរ ដូច្នេះ​លោក ប៉ុល សៀង មានឱកាស​ច្រើនណាស់ ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​តាមផ្លូវ​ជាតិ​ទាំង​៣​នេះ និង​តាម​ផែស្ងួត ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​មកពី​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ជាច្រើន រួមទាំង​លោក ប៉ុល សៀង ផងដែរ មានបាន​ខ្លាំង​សម្បើម​ណាស់ ហាក់ដូចជា​មិនមាន​តុល្យភាព​ទៅនឹង​ប្រាក់ខែ​ក្នុង​ក្របខ័ណ្ឌ​ជា​នគរបាល​នោះទេ ហើយ​គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ពិនិត្យមើល​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ដែល​មិនបាន​បំពេញ​តួនាទី​ប្រមូល​ពន្ធ​ជូន​រដ្ឋ បែរជា​ចុះទៅ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមផ្លូវ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​រាប់​ទសវត្ស​ន៍​មកហើយ​គ្មាន​ការកែទម្រង់​ ៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន1026ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន663ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន685ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1310ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន721ដង សេចក្តីជូនដំណឹង   អាន5262ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន1297ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន2778ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1550ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1343ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      50778នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    190029នាក់
    ខែនេះ    376799នាក់
    ឆ្នាំនេះ   1975035នាក់
    សរុប   32641281នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:25