លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1533

មន្ត្រី​ជាច្រើន ​បានលើកឡើង​ទៀតថា អំពើ​បក្ខពួកនិយម​និង​ពុករលួយ​ដុះ​ស្លែ​ក្នុង​អង្គភាព​នេះ បាន​បំពាន​ទៅលើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ព្រោះ​លោក សារ៉ាក់ ខាន់ ជា​អ្នកបង្កើត​ឲ្យ​មាន​អង្គភាព​នេះ និង​មាន​សិទ្ធិអំណាច​ចាត់ចែង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​កាន់​ការងារ​លុយកាក់​ចាត់ចែង​គ្មាន​តម្លាភាព ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មិន​សប្បាយចិត្ត បើ​ពិនិត្យ​លើ​គោលការណ៍​កែទម្រង់​ស៊ីជម្រៅ​វិញ លោក សារ៉ាក់ ខាន់ កំពុងតែ​គិតគូរ​អភិវឌ្ឍន៍​ខ្លួនឯង ប្រមូល​បក្ខពួក​ឲ្យ​កាន់ការ​ងារ​ធំៗ​កាន់តែ​ច្រើនឡើងៗ តាមរយៈ​ការ​កម្ចាត់កម្ចាយ​មន្ត្រី​ដែលមាន​ទស្សនៈ​គំនិត​ផ្ទុយ​ពី​គាត់​រៀបចំ​ដាក់​ខ្សែស្រឡាយ​និង​បក្ខពួក​តាមតែ​ទំនើងចិត្ត​។ មន្ត្រី​មួយចំនួន​បាន​បញ្ជាក់ថា លោក ម៉ូ​វ ចរិយា ដែលជា​ប្រធាន​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា កាលពីមុន​ជាម​នុស្ស​ដែល​លោក សូរ ឃុន រៀបចំ​តែងតាំង តែ​ពេលនេះ​បែរជា​ផ្ទេរតំណែង​ឲ្យ ឡាយ ម៉ា​រី​វូ ជា​សមាជិក​ទី​១ នៃ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ហើយ​លោក សុង ឡេង ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រាន់តែ​មកកាន់​តំណែង​ភ្លាមៗ​ខំប្រឹង​ប្រមែប្រមូល​ប្រណាំងប្រជែង​គ្នា ទិញ​រថយន្ត​ទំនើបៗ ចាយ​ថវិកាជាតិ​យ៉ាង​ខ្ជីខ្ជា​បំផុត​។​

លោក ប្រាក់ សុខុន កើតមាន​ភាព​អសកម្ម​និង​អំពើពុករលួយ​មិន​ចាញ់​ជំនាន់​លោក សូរ ឃុន ប៉ុន្មាន​ទេ ព្រោះ​មន្ត្រី​និយម​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រមូល​ថវិកាជាតិ​យកទៅ​ច្រក​ហោ​ប៉ៅ​ផ្ទាល់ខ្លួន​នៅតែ​មានមុខ​កាន់តំណែង​ធំៗ​ក្នុង​ក្រសួង​នេះ​ដដែល ហើយ​មន្ត្រី​ជាច្រើន​ក៏បាន​នាំគ្នានិយាយពី​បញ្ហា​បក្ខពួកនិយម​និង​អំពើពុករលួយ​ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ដែលមាន​សិទ្ធិ​គ្រប់គ្រង​ប្រាក់ចំណូល​ទៅលើ​សេវា​ទូរគមនាគមន៍​។​រឿង​ពិត ប្រាក់ចំណូល​ជាច្រើន​បាន​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ​ជា​បក្ខពួក​របស់លោករ​ដ្ឋ​លេខាធិការ​សារ៉ាក់ ខាន់ ហើយ​គ្មាន​ភាពម្ចាស់ការ​គ្រប់គ្រង​ទៅលើ​ប្រាក់ចំណូល​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​ជាពិសេស​លោក ប្រាក់ សុខុន មិនគួរ​មើលរំលង​បញ្ហា​ដែល​កើតមាន​ក្នុង​អង្គភាព បញ្ញត្តិ​ករ ទូរគមនាគមន៍ នេះ​ទេ​។​

ក្រុមមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លោក ឡាយ ម៉ា​រី​វូ បានរៀបចំ​បញ្ជា​ទិញ​រថយន្ត​ម៉ាក​នីសា​ន់ ណាវ​រ៉ា មកប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​លោក សុង ឡេង បាន​ទិញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៤៧០​ប្រណាំង​ជា​មួ​ួ​យ​លោក ម៉ូ​វ ចរិយា ដែល​ទិញ​រថយន្ត​ស៊េរី​ថ្មី ឡិច​ស៊ី​ស​៥៧០ ប៉ុន្តែ​ក្នុង​នាយកដ្ឋាន​ជាច្រើន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ គ្មាន​រថយន្ត​ល្អៗ​ទំនើប​ប្រើប្រាស់​ដូច​ថ្នាក់ដឹកនាំ​ក្នុង​បញ្ញត្តិ​ករ ទូរគមនាគមន៍​ផង​ទេ​។

​ អំពើពុករលួយ​និង​ភាព​អសកម្ម​ដែល​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍ បានកើត​ឡើង​ដោយសារ​ការបើក​ភ្លើង​ខៀវ​ពី​លោក សារ៉ាក់ ខាន់ ធ្វើ​ឲ្យ​អង្គភាព​នេះ​រក​ចំណូល​ក្រោម​តុ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ពី​ប្រតិបត្តិ​ករ ក្រុមហ៊ុន​ឯកជន លើ​សេវា​រលក​វិទ្យុ អាកាស​ហ្វ្រេ​កង់​ពី​វិទ្យុ ក្រុមហ៊ុន​ទូរ​ស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ​ឥទ្ធិពល​របស់លោក សារ៉ាក់ ខាន់ ដែល​បាន​បំពាន​លើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​តាមតែ​ទំនើងចិត្ត​មិនដែល​គិតគូរ​ពី​ការកែទម្រង់ ឬ​ភាព​ក្តៅក្រហាយ​របស់​មន្ត្រី​តូចតាច​នៅក្រោម​ឱវាទ​នោះទេ​។​មន្ត្រី​ជាច្រើន​បាន​សម្តែង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ពេលដែល​លោក​រដ្ឋលេខាធិការ សារ៉ាក់ ខាន់ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការជួយជ្រោមជ្រែង​ឲ្យ​លោក សុង ឡេង ពីមុន​ជា​អគ្គនាយករង​ប្រៃសណីយ៍​កម្ពុជា ធ្លាប់មាន​ប្រវត្តិ​មិនល្អ​ក្នុងការ​កេងប្រវ័ញ្ច បាត់ប្រាក់​ចំណូល​ពី​ការលក់​តែម​រាប់សិប​លាន បែរជា​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​ជា​ប្រធាន​លេខាធិការ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា​ទៅវិញ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1650ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1547ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1509ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1785ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1614ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1527ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1739ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1347ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1595ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1473ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29042នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175526នាក់
ខែនេះ    558806នាក់
ឆ្នាំនេះ   1941038នាក់
សរុប   51300964នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:25