ព័ត៌មានក្ដៅ

    លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 652

    សៀមរាប​៖​ (ដោយវិចិត្រ)​ លោក ​មិក ​សាផា​ណារ៉េត​ (ហៅជ័យ)​ បាន​ប្រើ​ស្បែក​លោក​ជា​ស៊ុន​មន្ត្រី​ជាន់​ខ្ពស់​គណះបក្សប្រជាជន​ និង​មន្ត្រី​ធ្វើ​ការ​នៅ​ព្រឹទ្ធសភា​ធ្វើ​ជំនួញ​ឈើ​កក្រើក​នៅ​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប​ ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ ហួតម៉េង​រីតា ជា​យូ​ណាស់​ម​ក​ហើយ​ដែល​បាន​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ហើយ​ការ​កាប់បំផ្លាញ​នេះ​មិន​ចាញ់​ការ​កាប់​ឈើ​នៅ​ព្រៃ​ឡ៍​នោះ​ឡើយ។

    ក្រោយ​ពី​ ក្រុម​ហ៊ុន ​ហួត​ ម៉េង​រីតា ​បាន​ទទួល​សិទ្ធិ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​វិនិយោគ​ដំណាំ​ឧស្សាហ៍កម្ម​ កៅ​ស៊ូ​លើ​ ផ្ទៃ​ដី ​៣០០​ពាន់ហិកតា ​នៅ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ​ ហើយ​បច្ចុប្បន្ន​បាន​ទិញ​ផ្ទៃដី​បន្ថែម​ ចំនួន​៩៧០​ហិកតា​ បន្ត​ទៀត​រួច​មក​ក្រុមហ៊ុន​មួយ​នេះ​ដែល​មាន​ លោក​ មិក​ សាផា​ណារ៉េត ​(ហៅជ័យ)​ ជា​ម្ចាស់​បាន​ធ្វើ​សកម្ម​ភាព ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ក្នុង ​ក្រុម​ហ៊ុន​ និង​បាន​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅ ​ក្រុម​ហ៊ុន​ដូច​ជា ឈើ​ក្រញូង​ បេង​ ធ្នង​ រួម​ជាមួយ ​ឈើ​ក្រហម ​មក​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​ហើយ​ធ្វើ​ប៉េសេដឹក​ជញ្ជូន​ចេញ​ទៅ​កាន់ ​ខេត្តបន្ទាយមានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម. ក្រុងភ្នំពេញ​ និង​ប្រទេសវៀតណាម។

    ជាក់​ស្ដែង​នៅ​ក្នុង​ ខែកុម្ភៈ​ ឆ្នាំ២០១៤​ នេះ​ក្រុម ហ៊ុន​ហួតម៉េងរីតា​ បាន​ដឹក​ជញ្ជូន​ឈើ​ជា​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​គ្រឿង​បន្ត​ទៀត​តាម​ ផ្លូវ​លេខ​៦៧​ ចូល​មក​ខេត្ត ​សៀមរាប និង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​តាម​កា​រគ្រោ​ង​ទុក។

    សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ហ៊ុនហួត​ម៉េងរីតា​ដែល​មាន​ឈ្មោះ​ជ័យ​នៅ​ក្រោយ​ខ្នង​នេះ​មិន​ចាញ់​ទៅ​និង​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​នៅ​ព្រៃ​ឡង៍​នេះ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​អនាធិបតេយ្យ​ហើយ​ដឹក​ជញ្ជូន​ដោយ​ប្រភេទ​រថយន្ត​ខ្នាតធំៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ទៀត​ផង​ ចំណែក​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​រួម​ជា​មួយ​ មេព្រៃ ​វិញ​បាន​ត្រឹម​តែ​លាបាត​ដៃ​ទទួល​នូវ​លាភ​សក្ការៈ​ពី​ម្ចាស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឬបង្ក្រាប​នោះ​ទេ។

    មន្ត្រី​សាលា​ស្រុក​អន្លង់​វែង​មួយ​រូប​បាន​បង្ហើប​ថា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុនហួត​ម៉េងរីតា​បាន​មក​វិនិយោគ​នៅ​តំបន់​ស្រុក​នេះ​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ​នោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​ការ​ដាំ​កៅ​ស៊ូ​នៅ​ឡើយ​ទេ ​ផ្ទុយ​ទៅ​វិញ​ក្រុម​ហ៊ុន​គិត​តែ​ពី​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ខាង​ក្រៅ​ក្រុម​ហ៊ុន​យក​ទៅ​ស្តុក​ទុក​ក្នុង​ក្រុម​ហ៊ុន​ ហើយ​ឃុប​ខិត​គ្នារ​ជា​មួយ​មេព្រៃ​ធ្វើ​ប៉េ​សេថា​ ឈើ​ទាំង​អស់​នោះ​ជា​ឈើ​របស់​ក្រុមហ៊ុន​ហើយ​ធ្វើការ​ដឹក​ជញ្ជូន​ដោយ​សេរី។

    មន្ត្រី​សាលា​ស្រុក​បន្ថែម​ថា​ដើម​ឈើ​ធំៗ​ ​នៅ​ព័ទ្ទ​ជុំវិញ​ក្រុម​ហ៊ុន​បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ពី​ណាក់​ក្រុម​ឈ្មួញ​ដែល​ជា​ដៃ​ជើង​របស់​ក្រុម​ហ៊ុន​មួយ​ នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឬ​មេ​ព្រៃ​ណា​ចាត់​វិធាន​ការ​ឲ្យ​បាន​ស្រម​ស្រប​ទៅ​តាម​បទ​បញ្ជា​ថ្នាក់​លើ​នេះ​ឡើយ។

    ពាក់ព័ន្ទ​ទៅ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា  នេះ​កន្លង​មក​ត្រូវ​បាន​ក្រុម​មន្រ្តី

    សាធារណះ​ការ​និង​ដឹក​ជញ្ជូន ​ខេត្ត​សៀមរាប​ធ្វើ​ការ​ចាប់​ឃាត់​ថ្លឹង​ផាក​ពិន័យ​យ៉ាង​ចាស់​ដៃ​ផង​ដែរ  ប៉ុន្តែ​បើ​ទោះ​បី​ជា​មា​ន​ការ​ឃាត់​ថ្លឹង​ពិន័យ​ក៍​ដូច​ជា​ ការ​ប្រមាន​យ៉ាង​ណា​ក្ដី​រហូត​មក​ដល់​ពេល​នេះ ​គេ​សង្កេត​ឃើញ​ក្រុម​ហ៊ុនហួតម៉េង​រីតា​នៅ​តែ​បន្ត​សកម្ម​ភាព​ដឹក​ជញ្ជូន​លើ​សទម្ងន់​លើស​ដើម។

               មន្ត្រី​សាធារណះ​កា​ខេត្ត​សៀមរាប​ បាន​និយាយ​ថា​ក្រុមហ៊ុន​ហួត​ម៉េងរីតា  ពិតជាបានដឹកឈើលើសទម្ងន់មែន​ហើយ​​កន្លង​មក ​ក៍​ធ្លាប់​បាន​ចាប់​ផាក​ពិន័យ​ដែរ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ នៅ​ក្រុមហ៊ុន​មួយនេះ​នៅតែ​បន្ត​ដឹក​លើស​ទម្ងន់​ដដែល​ដោយ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់។

         លោក ​មិក​ សាផាណារ៉េត​ (ហៅជ័យ) ​មិន​អាច​បកស្រាយ​បំភ្លឺបាន​ទេពាក់ព័ន្ទព័ត៌មាន​ខាង​លើ​នេះ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន អ្នក​​ទទួល​នៅ​ម៉ោង​៤និង​៥០​នាទី​ល្ងាច​ថ្ងៃទី១​៥​ខែកុម្ភៈ​ឆ្នាំ២០១៤។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2345ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1301ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន912ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1544ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន844ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន662ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន985ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន660ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន751ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន6027ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      12230នាក់
    ម្សិលមិញ    34755នាក់
    សប្ដាហ៍នេះ    365542នាក់
    ខែនេះ    552312នាក់
    ឆ្នាំនេះ   2150548នាក់
    សរុប   32816794នាក់
    ថ្ងៃទី 26 ខែ 05 ឆ្នាំ 2019 ម៉ោង 13:00