ព័ត៌មានក្ដៅ

    ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់

    ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:18 នាទី ចំនួនអានៈ 822

    ក្លឹប​កំសាន្ត​ ​(ហៅ​ហ៊ីប​ហប់) ​ដែល​ល្បី​ជាង ​គេ​នៅ​​ ក្រុង​សៀម​រាប​ ត្រូវ​​បាន​​បាន​​ព្រះ​សង្ស ​និង​​ពុទ្ធ​បរិស័ទ​ វត្ត​ដំ​ណាក់​ដាក់​ លិខិត​ជូន​​ទៅ​​អា​ជ្ញាធរ​​មាន​​សមត្ថ​​កិច្ច​​ ៤​លើក​​ និង​​អស់​​រយះ​​ពេល​​ជា​ច្រើន​​ឆ្នាំមក​ហើ យ​នៅ​តែ​ពុំ​មាន​ដំ​ណោះស្រាយ​ជូន​ទេរ​ហូត​មក​ដល់​ពេលនេះ។

    នៅ​ក្នុង​លិខិត១​ទំ​ពរ័​របស់​ព្រះ​សង្ស​វត្ត​ដំ​ណាក់​បាន​ស្នើ​សុំ​ឲ្យ​អភិបាល​ខេត្តសៀម​រាប​រក​ដំ​ណោះ​ស្រាយ​ករណី​ (ក្លឹបហ៊ីប​ហប់)​ ដែល​​មាន​​ទី​តាំង​​ទល់​​មុខ​​វត្ត​​ដំ​ណាក់​​ស្ថិត​​ក្នុង​​សង្កាត់​​សា​លា​កំ​រើក​ក្រុង​សៀម​រាប​ឬ​រង្វង់​មូល​វត្ត​ដំ​ណាក់​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​និង​រំ​ខាន​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ព្រះ​សង្ស​ កូន​សិស្ស​ព្រះ​សង្ស​និង​បរិស័ទ​ជុំ​វិញ​ផង​ដែរ។​

    ជាមួយ​និង​ការ​ដាក់​លិខិត​ជា​លើក​ទី​៤​នេះ​ភក្ខុ ​ខេម​នន្ទោ ​ឈន់​ឈឿន​ ព្រះ​គ្រូសូ​ត្រ​ស្ដាំ​បាន​ មាន​សង្ស​ដី​ការ​ថា​ចាប់​តាំង​ពី​មាន ​(ក្លឹបហ៊ីប​ហប់)​ បាន​ដំ​ណើ​រ​ការ​រហូត​មក​ដល់​ពេល​នេះ​មាន​រយះ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ ​ដែល​បាន​បង្ករ​ការ ​លំ​បាក​ជា​ច្រើន​ដល់​ព្រះ​សង្ស​គង់​ក្នុង​វត្ត​ និង​បរិស័ទ​ហើយ​ព្រះសង្ស​កូន​ព្រះ​សង្ស​និង​បរិស័ទ​បាន​ដាក់​លិខិត​៣​លើក ​មក​ហើយ​ជូន​ទៅ​អាជ្ញាធរ​ក្រុង​ខេត្ត​ ហើយ​លើក​នេះជា​លើក​ទីបួន​ប្រយោជ៍​ដើម្បីឲ្យអាជ្ញា​ធរ​ជួយ​ដោះស្រាយ។​

    ក្នុងលិ​ខិត១​ទំព័រ​ដដែល​បាន​បញ្ជាក់​ជំ​រាបទៅ​អាជ្ញាធរ​ខេត្តសៀមរាប​មាន៤​ចំណុច​ដែល​វត្ត​ដំណាក់​ បានជួប​ការលំ​បាក៖

    ទី១.សំលេងខ្លាំងៗ៖ សំលេង​តួរ​តន្រ្តីលឺ​ខ្លាំងៗ​រហូត​ធ្វើឲ្យកំ​រើក​ដល់​ដំបូល​សាលាឆាន់​វត្ត​និង​ខ្ទ័រការ៉ូ។

    ទី២.ពេលវេលាកំសាន្តៈ ក្លឹបកំសាន្ត​នេះចាប់​បើក​ពី ម៉ោង​៧ឬ៨​យប់​រហូត​ដល់ ម៉ោង​៤ ទៀប​ភ្លឺរៀង​រាល់រា​ត្រីបាន​រំខាន​យ៉ាងខ្លាំង​ដល់​ការ​រស់​នៅ ការ​សិក្សានិង​សំ​ណឹង​(ការសឹង)​ ពេលយប់​និងដំណេក​ពេលយប់​របស់ព្រះ​សង្ស​និងកូន​សិស្ស​វត្ត​ក៍ដូច​ជាអ្នក​នៅជុំវិញ​ដែរ។​

    មនុស្សទូ​ទៅនឿត​ហត់​ពេល​ថ្ងៃហើយ​ត្រូវការ​សម្រាក​សំរាន្ត​ដោយ​ស្ងប់​ស្ងាត់​នាពេល​រាត្រី​តែ​ព្រះ​សង្ស ​កូន​សិស្ស​វត្ត និង​បរិស័ទ​វត្តដំណាក់​ត្រូវ​បាន​រំខាន​ទៅវិញ។ ជាញឹក​ញាប់​សំលេង​ខ្លាំងៗ​​ បាន​ធ្វើឲ្យយើង​ភ្ញាក់ពីដំ​ណេក​ទាំង​អធ្រាត​ ដោយ​បេះដូង​ញ័រ​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង​ដោយ​សារ​សំរ​ លេង​ហោ​កញ្ជៀវ​ និង​តួរ​តន្ត្រីដោយ​ស្មាន​ថា ចោ​ប្លន់​ឬ​ជ័យ​ឃោស ​សង្គ្រាម​ជាដើម។

    ទី៣.រំខានការសិក្សា៖ វត្តដំណាក់​បានប្រឹង​ប្រែង​ជំរុញ​ឲ្យព្រះ​សង្ស​និងយុវ​សិស្ស​(ក្មេងវត្ត)​ខិតខំ​សិក្សារៀន​សូត្រ ពិសេស​ចាប់​ពី​​ ម៉ោង​៧​យប់ដល់ម៉ោង១១​យប់ តែការ​រៀន​សូត្រ​របស់​ព្រះសង្ស​ និង​កូន​សិស្សមាន​ការរំខាន​ដោយ​សំលេងតួរ​តន្ត្រីខ្លាំងៗ​និងញាក់​អារម្មណ៍។

    ទី.៤បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សង្គម៖ ក្លឹបក៍បានបង្ករ​ឲ្យមាន​បញ្ហាច្រើន ដូចជា​អនាម័យ សន្តិសុខ​និងសណ្ដាប់​ធ្នាប់​ ជាក់ស្ដែង​តែង​តែមាន​ បញ្ហាទាស់ទែង​គ្នា​ជាញឹក​ញាប់និងអាច​មានការ​ជំរុញឲ្យមាន​អំពើ​ហិង្សា ការប្រើប្រាស់​គ្រឿង​ញៀន និងការ​លួច​ប្លន់ជា​ដើម, ទាំងអស់នេះជាវប្បធម៌ អបាយមុខ ដែលផ្ទុយពីឪវាទព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះទីតាំងក្លឹបកំសាន្តនេះ នៅទល់មុខ និង វត្តជាទីប្រជុំដួងប្រលឹង វប្បធម៌និងសាសនាខ្មែរ នេះអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរនិងផ្ទុយពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចទាំងបី។នៅក្នុងការស្នើសុំជួយ អន្តរាគមន៍នេះក៍បានបញ្ជាក់ ផងដែរថាក្លឹបកំសាន្តនេះមិនគួរឲ្យស្ថិតនៅជិតទីតាំងសំខាន់ៗដូចជាវត្តអារាមមន្ទីរពេទ្យ និងសាលារៀនឡើយ។

    ទាក់ទិនទៅរឿង (ក្លឹបហ៊ីបហប់) នេះព្រះសង្សសូត្រស្ដាំបាន មានសង្សដីការថាលិខិតដែល​បានដាក់ស្នើជូននៅ ថ្ងៃទី១៩ ខែកុម្ភះ នេះគឺបានដាក់ជូនទៅ សាលាខេត្តសៀមរាប ដែលមានលោកអភិបាលរងខេត្តសៀមរាប ម៉ៅវុទ្ធី ជាអ្នកទទួលនូវលិខិតនោះហើយ។

    លោកម៉ៅវុទ្ធីអភិបាលរងខេត្តមិនអាចធ្វើការអត្ថាធិប្បាយជុំវិញព័តមាននេះបានទេដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

    ដោយឡែកថៅកែក្លឹបហ៊ីបហប់ឈ្មោះស្រ៊ុនក៍មិនបានបកស្រាយបំភ្លឺជុំវិញព្រះសង្សវត្តដំណាក់ទាមទាឲ្យអាជ្ញាធរដោះស្រាយករណីក្លឹបនេះ បង្ករការលំបាកជាច្រើនដល់ព្រះសង្សដែរដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

    ប៉ុន្តែលោកប៊ុនថាឬទ្ធិអភិបាលរងខេត្តសៀមរា បនិងជាអ្នកនាំពាក្សសាលាខេត្តបានអះអាតាមទូរស័ព្ទថាលោកជាប់រវល់នៅ ភ្នំពេញហើយករណីក្លឹបហ៊ីបហប់ដែលព្រះសង្សដាក់ លិខិតជូនមកសាលាខេត្តលោកបានដឹងហើយចាំទៅវិញនិងដោះស្រាយ។

    យ៉ាងណាក៍ដោយបើសិនជាអាជ្ញាធរខេត្តសៀមរាប បានចេញមុខដោះស្រាយជូនព្រះសង្សវត្តដំណាក់ ក៍ដូចបរិស័ទជុំវិញក្លឹបហ៊ីបហប់ឲ្យបាន សមស្របនោះ ព្រះសង្ស និងប្រជាពលរដ្ឋនិងមានទំនុកចិត្តជឿជាក់ទៅលើ ថ្នាក់ដឹកនាំចេះស្គាល់ការលំបាករបស់ពលរដ្ឋ និងព្រះសង្សជាសជាងត្រូវថ្នាំសណ្ដំថៅកែហ៊ីបហប់៕
    ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន17509ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន942ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន586ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន7803ដង ទំនៀមសែនក្រុងពាលី   អាន8692ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន675ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន233ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន3805ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន698ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន908ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2683នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35540នាក់
    ខែនេះ    107727នាក់
    ឆ្នាំនេះ   1532005នាក់
    សរុប   32198251នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 15:47