ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1478

អ្នក​រត​រឺម៉ក​ រត​ឡាន ដឹក​ភ្លៀវ​ទេស​ចរណ៍ នៅ​ខេត្ត​សៀម​រាប បាន​ត្អូញ​ត្អែថា ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អោយ​ភ្ញៀវ​ទេស​ចរណ៍​ បាន​រឹត​ត្បិត​តម្រូវ​អោយ​ពួកគាត់​បើក​បរ​ទៅ​តាម​ផ្លូវ​ដែល​គេ​កំណត់​អោយ ដែល​ធ្វើ​អោត​ប៉ះ​ពាល់​ដល់​ពេល​វេលា ថវិការ​ចំ​ណាយ ជា​ពិសេស​គឺ​​បុគ្គ​លិក​ក្រុម​ហ៊ុននេះ ហាក់​កំ​ពុង​ប្រើ​យុទ្ធសាស្រ្ត​៣ឆ្នាំ៨ខែ​ម្ភៃថ្ងៃទៅ​លើ​ពួកគាត់។

កាល​ពី​ថ្ងៃទី​២១ ខែគុម្ភៈ ឆ្នាំ២០១៣ លោក​ ផ្លុង-រ៉េត អ្នក​រតតាក់​ស៊ី​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​រត​តាក់​ស៊ី​ជា​ច្រើន​បាន​ប្រាប់​អោយ​ដឹង​ថា  នៅ​ម៉ោង​៨និង​៣០​នាទីព្រឹក​ថ្ងៃ​ខែ​ខាង​លើ​ លោក​បាន​នាំ​ភ្ញៀវ​បរ​ទេស​ជន​ជាតិ​ ជប៉ុន ចំ​នួន​៣នាក់​ទៅ​កម្សាន្តឯ​ប្រា​សាទ​ព្រះ​វិហ៊ារ ឯខេត្ត​ព្រះវិហ៊ារ​ដោយ​ឆ្លង​កាត់​តាម​ ផ្លូវ​លេខ​៦០​ម៉ែត្រ ខេត្ត​សៀម​រាប លុះ​ដល់​កន្លែង​ឆែក​សំ​បុត្រ​កែង​ផ្លូវ​៦០ម៉ែត្រ លោក​បាន​ឈប់​រថ​យន្ត​ជំ​រាប់​អ្នក​ឆែក​សំ​បុត្រ​ថា លោក​នាំ​ភ្ញៀវ​ទៅ​ប្រាសាទ​ព្រះវិហារ។ អ្នក​លក់​សំ​បុត្រ​ក៏​ឆ្លើយថា ពូអញ្ជើញចុះ។

លុះ​លោក​បន្ត​ដំ​ណើរ​ដល់​ចំ​ណុច​ប្រាសាទ បន្ទាយ​សំ​រ៉ែ ក្នុង​ឃុំ​ព្រះ​ដាក់​ ស្រុក​អង្គរ​ធំ ស្រាប់​តែ​ឃើញ​អ្នក​ឆែក​សំ​បុត្រ​ម្នាក់​ចេញ​មក​ឃាត់​រថ​យន្ត​របស់​លោក ហើយ​សួរថា ហេតុអ្វី​លោក​បើ​ក​បរ​ផ្លូវ​នេះទៅវិញ? លោក​រ៉េត​ឆ្លើយ​ថា លោក​នាំ​ភ្លៀវ​ទៅ​ប្រាសាទព្រះវិហារ។ អ្នក​ឆែក​សំ​បុត្រ​រូប​នោះ​តប​វិញ​ថា គេ​មិន​អោយ​លោក​បើក​បរ​តាម​ផ្លូវ​នេះ​ទេ ព្រោះ​នៅ​លើ​ខ្នង​ភ្នំ​បូក​មាន​ប្រាសាទ​ គេ​ខ្លាច​លោក​នាំ​ភ្លៀវ​ទៅ​មើល​ ដោយ​មិន​បាន​ទិញ​សំ​បុត្រ។ បុរស់​វ័យ​ប្រ​ហែល​ជាង​២០​ឆ្នាំ រូប​នោះ​បន្ថែមថា ថ្នាក់លើ​​អោយ​លោក​ឯង​បក​ឡាន​ថយ​ក្រោយ បើក​តាម​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​វិញ ជា​ស​វាង​មាន​រឿង​វែង​ឆ្ងាយ លោក​ត្រូវ​តែ​បក​ក្រោយ​ជា​ដាច់ខាត។ លោក​ ផ្លុង-រ៉េត បក​ស្រាយ​ប្រាប់​អ្នក​ឆែក​សំ​បុត្រ​នោះ​ថា មូល​ហេតុ​ដែល​លោកបើក​បរ​តាម​ផ្លូវ​ជើង​ភ្នំ​បូក​នេះព្រោះ ទី១-វា​ស្ងាត់​ពុំ​សូវ​មាន​រថ​យន្ត​បើក​បរ ទី២-វា​ជា​ផ្លូវ​កាត់​សំ​ដៅ​ទៅ​ផ្លូវ​លេខ​៦៧​ ឬផ្លូវ​ហៃវ៉េ ទី៣-ផ្លូវ​កាត់​វា​អាច​ចំ​នេញ​ពេល​វេលា និង​ចំ​ណេញ​សាំងឡានខ្លះៗដែរ ទី៤-តាម​ដង​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​ពេល​ព្រឹក​ មាន​រថ​យន្ត​ច្រើន​បន្ត​គ្នាដាច់​កន្ទុយ​ភ្នែក ដែល​អាច​យឺ​យាវ​ខក​ខាន​ពេល​វេលា​ភ្លៀវ​របស់​លោក។​ លោក​រ៉េ​ត​បាន​សន្យា​ជា​មួយ​អ្នក​ឆែក​សំ​បុត្រ​នោះថា បើ​លោក​លួច​នាំ​ភ្ញៀវ​មើល​ប្រាសាទលើ​ខ្នង​ភ្នំ​បូក​ លោក​សុខ​ចិត្ត​អោយ​គេ​ចាប់​ឡាន​លោក​យក​ទៅ​ដុត​ចោល​ក៏បាន​។

តែ​ទោះ​ជា​មាន​ការ​អង្វ​រ​ ឬសន្យា​យ៉ាង​ណាក៏​អ្នក​ឆែក​សំ​បុត្រ​រូប​នោះនៅ​ប្រើ​ពាក្យ​ដដែលគឺ បកក្រោយ​ទៅ​ជាស​វាង​មាន​បញ្ហាកាន់​តែវែង​ឆ្ងាយ ព្រោះ​នេះ ជា​បញ្ជា​របស់​ថ្នាក់លើ។

លោក​រ៉េត​បាន​អោយ​ដឹង​ទៀត​ថា ភ្លៀវ​ដែល​ជិះ​ក្នុង​រថ​យន្ត​របស់​លោក​ទាំង​៣នាក់​ហាក់​មាន​ការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំ​ហើយ​សួរ​លោកថា តើ​លោក​រ៉េត​ឯង​មាន​កំ​ហុស​អីឬ? រថ​លោក​បុកគេ​ ឬ​លួច​ប្លន់​ទ្រព្យ​សម្បត្តិគេ បាន​ជា​គេ​ឃាត់​រថ​យន្ត​លោក​មិន​អោយ​ទៅ​មុខ​ដូច្នេះ? លោក​ប្រាប់​ភ្លៀវ​ថា ទេគេ​មិន​អោយ​យើង​បើបរ​ផ្លូវ​កាត់។

លោក​រ៉េត​បាន​ហៅ​ការ​ឃាត់​រថ​យន្ត​លោក អោយ​បើក​បរ​តាម​តែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ​នេះថា ជា​ចរិត​ប៉ុល​ពត​កាល​ពី​ឆ្នាំ​១៩៧៥ ដល់​ ឆ្នាំ​១៩៧៩ ដែល​តែ​ង​តែ​ប្រើ​ភាសា​បង្គាប់ បញ្ជា រឹត​ត្បឹត​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ​របស់​អ្នក​ដទៃ។ ហើយ​លោក​បាន​បន្តថា នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​ទៅ​កាន់​តំ​បន់​ប្រាសាទ​បុរាណ សុទ្ធ​តែ​មាន​កន្លែង​ឆែក​សំ​បុត្រ គ្រប់​ច្រក​ចេញ​ចូ​ល​នៃ​ខ្លោង​ទ្វារ​ប្រាសាទ សុទ្ធ​តែ​មាន​អ្នក​យាម​ចាំ​ឆែក​សំ​បុត្រ ចុះ​ម្តេច​មិន​ចាំ ចាប់​អ្នក​ដែល​នាំ​ភ្ញៀវ​អត់​សំ​បុត្រ​ដាក់​គុគទៅ តើ​អ្នក​ទាំ​ងនោះ​ឈរ​ដូច​ទីង​មោង​ ឬយ៉ាង​ណា?

លោក​ ផ្លុង-រ៉េត និង​អ្នក​រត​ រឺម៉ក រត​ឡាន​នៅ​ខេត្ត​សៀម​រាប​សូម​អំ​ពាវ​នាវ​ទៅ​លោក  សុខ-គង់​ ដែល​ជា​ថៅកែ​គ្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ មេត្តា​នែនាំ​កូន​ចៅ​ក្រោម​ឱវាត​ របស់​លោក កុំ​អោយ​ប្រើ​ចរិត​ពលពតត​ទៅ​ទៀត ព្រោះ​នេះ ជា​សម័យ លទ្ធិប្រ​ជា​ធិប្បតេយពហុបក្ស មិន​សម័យ​ខ្មែរ​ក្រហម ឬគុម្មនីស្តនោះទេ។

បើ​តាម​ប្រ​ភព​ពី​អ្នក​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍នៅ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​ទៀត​ក៏និយាយ​ដូច​ៗ​គ្នា ថាអ្នក​ឆែក​សំ​បុត្រ​គ្មាន​សិទ្ធិហាម​ឃាត់​ ឬ​បង្ខិត​បង្ខំ​អោយ​គេ​បើ​ក​បរ​តាម​ ផ្លូវ​នេះ​ ផ្លូវ​នោះ​ស្រេច​តែ​ចិត្ត​ឯង​នោះទេ។ ពួកគាត់​បន្ត​ថា អ្នក​ឆែក​សំ​បុត្រ​មាន​សិទ្ធិក្នុង​ការ​ឃ្លាំ​មើល រថ​យន្ត​ខាង​លើ បើ​គេ​នាំ ភ្លៀវ​មើ​ល​ប្រាសាទ​ដោយ​លួច​លាក់ គ្មាន​សំ​បុត្រ​នោះ​ក្រុម​ហ៊ុន​អាច​ចាត់​វិធាន​ការ​ផាក​ពិន័យតាម​ច្បាប់​បាន​កំ​ណត់ មិន​មែន​បញ្ជា​ ឬរឹត​ត្បិត​សេរី​ភាព​ក្នុង​ការ​បើក​បរ​របស់​គេទេ។ ម្យ៉ាង​វិញ​ទៀតកន្លង​ទៅ​ក៏​មិន​បាន​ប្រកាស​ថា អ្នក​នាំ​ភ្លៀត​ទៅ​ប្រាសាទ​ព្រះ​វិហ៊ារ​ គ្មាន​សំ បុត្រ​អង្គរ​ ត្រូវ​តែ​បើក​ផ្លូវ​នេះ  មិន​ត្រូវ​បើក​ផ្លូវ​នោះ នោះ​ដែរ នេះ​មក​ពី​ក្រុម​ហ៊ុន​នេះ​វា​អសមត្ថ​ភាពក្នុង​ការ​គ្រប់​គ្រង ណា​មួយ​ពី​មុន​ធ្លាប់​មាន​អំ ពើ​ពុក​រលួយ​ក្នុង​ការិ​យា​ល័យ​លក់​សំ​បុត្រ តែ​វា​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​រត​តាក់ស៊ី​នោះទេ។ បញ្ហាខាងលើ​នេះ លោក​ សុខ-គង់ ជា​ថៅ​កែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ គួរ​ពិចារណាឡើង​វិញ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺពី​លោក សុខ-គង់ និងអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរបាន​ទេនៅ​រសៀថ្ងៃទី២២នេះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន1952ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1716ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2015ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1392ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន1909ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1747ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1532ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2226ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1912ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1637ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18513នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    164997នាក់
ខែនេះ    548277នាក់
ឆ្នាំនេះ   1930509នាក់
សរុប   51290435នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:30