ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្សរខ្មែរ

    ដោយៈ ភ្នំពេញ ថ្ងៃទី 01 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 08:56 នាទី ចំនួនអានៈ 1054

    ប្រជា​ពលរដ្ឋ​នៅ​លើ​សកល​លោក​យើង​នេះ មាន​សិទ្ធិ​សេរីភាព​ស្មើ​ៗ​គ្នា ទាំង​សិទ្ធិ​ក្នុង​ការ​រស់​នៅ សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិក្នុងការ​ដើរហើរ សិទ្ធិ​ទទួល​ព័ត៌មាន សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​រក្សា​ការពារ ប្រ​ពៃណី​វប្បធម៌ទំនៀម​ទំ​លាប់ដើម​របស់ខ្លួន​ សិទ្ធិ​រក្សា​ភាសាដើម​កំ​ណើត​ និងសិទ្ធិក្នុង​ការ​រៀន​សូត្រជាដើម…។ល។

    ជាក់​ស្តែង​បើ​យើង​ក្រ​ឡេក​មើល​ប្រ​ជា​ជន​អន្តោ​ប្រ​វេស​វៀត​ណាម​ដែល​រស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ទាំ​ង​អ្នក​រស់​នៅ​ស្រប​ច្បាប់​ និង​អ្នក​រស់​នៅ​មិន​ស្រប​ច្បាប់​ជា​ច្រើន​ ឃើញ​ថា ពួក​គេ​បាន​រស់​នៅ​ដោយ​សុខ​សាន្ត​គ្មាន​ការ​រំ​ខាន ឬ​បំ​បិទ​សិទ្ធិសេរី​ភាពពី​អជ្ញាធរ​ ឬ​រដ្ឋា​ភិបាល​កម្ពុជា​ ​ទៅ​លើ​ការ​សិក្សា​រៀន​សូត្រ​របស់​ពួកគេ​នោះ​ទេ។ ជន​ជាតិ​វៀត​ណាម​ទាំង​អស់​នេះ គេ​អាច​ទៅ​សាលា​រៀនរបស់​​ខ្មែរ​ រៀត​ភាសា​អក្សរ​សាស្រ្ត​ខ្មែរ​បាន​ដោយ​សេរី មិន​តែ​ប៉ុណ្ណោះ​ពួកគេ​អាច​រៀង​ភាសា​វៀត​ណាម​ និង​និយាយ​ភាសា​វៀត​ណាម​ពាស​ពេញ​ប្រ​ទេស​កម្ពុជា​ដោយ​គ្មាន​ការ​គៀប​សង្ត់សូម្បី​តែ​បន្តិច។ ជន​ជាតិ​វៀត​ណាម​មាន​សិទ្ធិ​ដើរហើរ និយាយស្តី រៀន​អ្វីក៏បាន រក​អី​ក៏បាន​ ទោះបី​អ្នក​នោះ​ត្រូវ​បាន​គេ​ដឹង​ថា រស់​នៅក្នុង​​កម្ពុជា​មិន​ស្រប​ច្បាប់​ក៏ដោយ។

    តែ​ផ្ទុយ​ទៅ​វិញ ជា​មហា​អកុសល្យ​ចំ​ពោះ​ប្រ​ជារាស្រ្ត​​ខ្មែរកម្ពុជា​ក្រោម ដែល​មាន​ដើម​កំ​ណើត​ជា​ជន​ជាតិ​ខ្មែរ ត្រូវ​បាន​រដ្ឋា​ភិបាល​ និង​អាជ្ញា​ធរ​វៀត​ណាម​ជិះ​ជាន់​កៀប​សង្កត់ រឹត​ត្បិត​សេរីភាព​​​គ្រប់​ជំ​ពូក ហើយ​រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ អជ្ញា​ធរ​វៀត​ណាម​នៅ​តែ​បន្ត​គោល​ការ​បំ​បិទសិទ្ធិ​​ពល​រដ្ឋ​កម្ពុជា​ក្រោម​មិនចង់​អោយ​ពួក​គេ​រៀន​​សូត្រ​អក្សរ​សាស្រ្ត​ខ្មែរ​ ដែល​ជា​ភាសា​ដើម​ដំ​ណើត​របស់​ខ្លួន។

    យោង​តាម​វិទ្យុអាស៊ី​សេរី​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី០១ មិនា ឆ្នាំ​២០១៤នេះថា អាជ្ញា​ធរ​វៀត​ណាម​បាន​រឹប​អូស​យក​សៀវ​ភៅ​ជា​ង​សាមសិប​ក្បាលពី​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ​ដែល​សៀវ​ភៅ​ទាំង​នោះ​​មាន​ចំ​ណង​ជើងថា ˝វេយ្យាករណ៍សង្គ្រោះ“ ហើយ​សៀវ​ភៅ​ទាំង​អស់​នេះ​ត្រូវ​បាន​លោកគ្រូ​បង្រៀន​​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ព្យា​យាម​សរសេរ​អស់​ជា​ច្រើន​ឆ្នាំ រួច​បញ្ជូន​ទៅអោយ​​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​​ប្រ​ទេស​ថៃ ជួយ​បោះ​ពុម្ពអោយ​ រួច​ផ្ញើមក​កម្ពុជា​ក្រោម​តែ​ជាង​សាមសិប​ក្បាល​ក្នុង​ចំ​ណោម​ជា​ង​១០០ក្បាល។ ការ​ដក​ហូត​សៀវ​ភៅ​ខាល​លើ​នេះ ​អាជ្ញា​ធរ​វៀត​ណាម​យក​លេស​ថា បោះ​ពុម្ពសៀវ​ភៅ​​មិន​មាន​ការ​សុំ​ច្បាប់​អនុញ្ញាតិ ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ធ និង​រដ្ឋា​ភិបាល។

    បើ​យោង​តាម​ឯក​សារ​មួយ​​​បាន​សរសេរថា នៅ​ចុង​សតវត្សរ៍ទី​១៩ គឺក្នុង​ឆ្នាំ១៨៧១ ក្នង​របប​បារាំង​គ្រប់​គ្រង​ឥណ្ឌូចិន​ ស្រាប់​តែ​មាន​អុង​យួន​ម្នាក់​ចេញ​ប្រ​កាស​ជា​លក្ខ័ណ្ឌ​ ៣ ខ បង្ខំ​អោយ​ខ្មែរ​កម្ពុជា​ក្រោម​គោរព​តាម​វា​ជា​ដាច់​ខាតដូច​ខាង​ក្រោម៖

    ខទី១-បង្ខំ​ខ្មែរ​ក​ម្ពុជា​ក្រោម​អោយ​និយាយ​ភាសាយួន។ ខទី២-បង្ខំ​ខ្មែរ​ក​ម្ពុជា​ក្រោម​អោយស្លៀក​ពាក់​ដូច​យួន។ ខទី៣-បង្ខំ​ព្រះ​សង្ឃ​ក​ម្ពុជា​ក្រោម​អោយដោះ​ស្បង​ជិពរចោល​ ហើយ​ត្រូវ​តែ​ស្លៀក​ខោ​អាវ​ដូច​យួន ហើ​យ​ពេល​សូត្រធម៌​ត្រូវ​តែ​វាយ​ត្រ​ដោក​ក្បាល​ត្រី​ ម៉ុកៗ ដូចលោក​យួន។

    គ្រានោះ​រាស្រ្ត​ខ្មែរ​កម្ពុជា​ក្រោម​ជ្រួល​ច្រ​បល់​ក្តៅ​ក្រហាយទៅ​នឹង​ច្បាប់​ព្រៃ​រំ​លោភ​សិទ្ធិ​សេរី​ភាព​របស់​មនុស្ស​យ៉ាង​​នេះ។ ស្រាប់​តែ​ភ្លាមៗ​នោះ​ពលរដ្ឋ​កម្ពុជា​ក្រោម​ក៏បាន​ទទួល​ដំ​ណឹងថា មាន​វីរៈបុរស់​ម្នាក់​ឈ្មោះ​ឧកញ្ញ៉ា សឹន-គុយ ជា​ចៅ​ហ្វាយ​ខេត​ត្រា​វិញ (ខេត្ត​ព្រះត្រ​ពាំង) បាន​តវ៉ា​ប្រ​ឆាំង​ជា​មួយ​បញ្ជា​ទាំង​៣ខ​របស់​អុង​យួន​នោះ។ ឯកសារ​បន្តថា អុង​យួន​បាន​​សួរ​លោក​ឧក​ញ្ញ៉ា​ សីន-គុយ ថា តើលោក​ហ៊ាន​ស្ម័គ្រ​ស្លាប់​ជំ​នួស​នឹង​លក្ខ័ណ្ឌ​ទាំង ​៣ ខ ​ខាង​លើ​នេះដែរ​ឬ​ទេ? លោក​ឧក​ញ្ញ៉ា​ សីន-គុយ សើច​ហើយឆ្លើយ​ថា​ហ៊ាន។

    វីរៈបុរស​ឧកញ្ញ៉ា សីន-គុយ ត្រូង​បាន​អុង​យួន​កាត់​ក្បាល​ដោយ​ប្តូរ​យក​សេរី​ភាព​ទាំង​៣ខ របស់​អុង​យួន​កាល​សម័យ​នោះ​ទៅ​ តែ​មុន​និង​វីរៈបុរសដ៏មហា​ក្លាហាន​​កម្ពុជា​ក្រោម​រូប​នេះ​លាចាកលោក​យើង​នេះ​ទៅ លោក​បាន ផ្តែ​ផ្តាំ​កូន​ចៅ​កម្ពុជា​ក្រោម​ជា​ច្រើន​ចំ​ណុចដែល​ពល​រដ្ឋ​កម្ពុជា​ក្រោមចង​ចាំ​គ្រប់ៗ​គ្នា ហើយ​ក្នុង​នោះ​មាន​ពាក្យ​មួយឃ្លា​ដែល​កូន​ខ្មែរ​បច្ចុប្បន្ន​គ្រប់​រូប​គ្រប់​ទី​កន្លែង​កួរ​តែ​ចង​ចាំ​ហើយ​ធ្វើ​តាម​នោះ​គឺ ˝​អាវុធដ៏​មុត​ស័ក្តសិទ្ធ ដែល​អាច​ការ​ពារ​ជាតិបាន​ គឺ​ខ្មែរ​ត្រូវ​តែ​ចេះ​សាមគ្គី​គ្នា​ពិតៗ ត្រូវ​ចេះ​រួប​រួម​ចង​បាច់​គ្នា​អោយ​បាន​ស្អិត ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ ត្រួវ​ចេះ​អត់​អោន​អោយ​គ្នា ទើប​ខ្មែរ​អាច​រក្សា​ជាតិ​ខ្មែរ​បាន​គង់​វង់​ទៅ​អនាគត់។ ប្រជា​រាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​បាន​សាង​សង់​ចេតីយ៍​ដាក់​ធាតុ​លោក​ឧកញ្ញ៉ា​ សីន-គុយ នៅ​ខេត្ត​ព្រះ​ត្រ​ពាំង ដែល​មាន​ប្រ​វែង​១៥ម៉ែត្រ​បួន​ជ្រុង​ និង​កំ​ពស់​២ម៉ែត្រ​ ទុក​គ្រាន់​គោរព​បូរជារហូត​សព្វ​ថ្ងៃនេះ។

    ក្នុង​នាម​យើង​ជា​កូន​ខ្មែរ សូម​អំ​ពាវ​នាវ​ទៅអជ្ញាធរ និង​​រដ្ឋា​ភិបាល​យួន (វៀតណាម) មេត្តា​ផ្តល់​សិទ្ធិសេរី​ភាព​អោយ​ពល​រដ្ឋ​កម្ពុជា​ក្រោម​អោយ​បាន​ត្រឹម​ត្រូវ ព្រោះ​អំ​ពើ​កៀប​សង្កត់​ជិះ​ជាន់​ទៅ​លើ​រាស្ត្រ​កម្ពុជា​ក្រោម​វា​សម​ល្មម​គ្រប់​គ្រាន់​ហើយ។ បើ​អាជ្ញា​ធរ​ និង​រដ្ឋា​ភិបាល​កម្ពុជា​រឹត​ត្បិត​សេរី​ភាព​ប្រ​ជា​ជន​វៀត​ណាម​នៅ​កម្ពុជា​ដូច​វៀត​ណាម​បាន​ធ្វើទៅ​លើ​ខ្មែរ​កម្ពុជាក្រោម​​នោះ​ តើ​អ្នក​មាន​អារម្មណ៍យ៉ាង​ណាដែរ???????។ កូន​គេ​ កូន​យើង​គឺ​មនុស្ស​ដូច​តែ​គ្នាទេ។ អា​ជ្ញាធរ និង​​រដ្ឋា​ភិបាល​យួន (វៀតណាម) មេត្តា​ផ្តល់​សៀវ​ភៅ​ដែល​រឹប​អូស​នោះ​អោយ​ទៅ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​វិញ​ ដើម្បី​បង្ហាញ​ថា វៀ​ត​ណាម​គឺ​ចេះ​គោរព​សិទ្ធិមនុស្ស​ ចេះ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជន​ជាតិ​ភាគតិច។ យើង​ជា​កូន​ខ្មែ​រ​សង្ឃឹម​ទុកជាមុន​ថា អាជ្ញាធរ និង​​រដ្ឋា​ភិបាល​យួន (វៀតណាម) និង​ពិចារ​ណា​បាន​ត្រឹម​ត្រូវ​ ចេះ​មេត្តា​សន្តោស​ប្រ​ណី​ជាក់​ជា​មិន​ខាន៕ ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    តើអៀរគឹមស្រេង ជានរណា?   អាន965ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន855ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន3032ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន794ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន943ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន891ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន926ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន4241ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន7133ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន702ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្តយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើសក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3018នាក់
    ម្សិលមិញ    3596នាក់
    សប្ដាហ៍នេះ    35875នាក់
    ខែនេះ    108062នាក់
    ឆ្នាំនេះ   1532340នាក់
    សរុប   32198586នាក់
    ថ្ងៃទី 21 ខែ 04 ឆ្នាំ 2019 ម៉ោង 17:27