ព័ត៌មានក្ដៅ

    ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង

    ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 11:29 នាទី ចំនួនអានៈ 682

    ស្រ្តីវ័យ​២៥​ឆ្នាំម្នាក់​បាន​ចោទថា អ្នក​លក់​នុំបុ័ង​នៅ​មុខ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័នទី​៧ ក្នុង​ភូមិ​ទ្រាំ សង្កាត់ស្លក្រាម ក្រុម​សៀម​រាប មានគ្នា​៤​នាក់​ព្រួត​វាយ​បោច​សក់​ ទះ​កំ​ភ្លៀងមក​លើ​រូប​នាង​ នៅវេលាម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែគុម្ភៈ ឆ្នាំ២០១៤នេះ។

    នាង​ ស-និមល​ ជា​ជន​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ភ្លាមៗ​បន្ទាប់​ពី​ក្រុម​ប៉ូលីស​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​បាន​នាំ​ពួក​គេ​ទៅ​សាក​សួរ​បំ​ភ្លឺ​បន្ទាប់​ពី​កើត​ហេតុថា នាង​ជា​អ្នក​ស្រុក​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​យក​កូន​ប្រុស​អាយុ​ក្រោម​១ឆ្នាំមក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កុម៉ារខាង​លើ។ នាង​បន្តថា មុន​ពេល​កើត​ហេតុ​នាង​បាន​មក​ទិញ​នុំបុ័ង​ពី​ជន​ដៃ​ដល់​ខាង​លើ​ ដោយ​សុំ​អោយ​អ្នក​លក់​ដាក់​ប័រ​អោយ​ច្រើន​បន្តិចចាំ​នាង​ថែម​លុយ​អោយទោះ​អស់​ប៉ុន្មាន​ក៏ដោយ តែ​​អ្នកលក់​មិន​បាន​ថែម​ប័រ​ទេ​ ថែម​ទាំង​អាំង​នុំបុ័ង​ខ្លោច​អោយ​នាង​ទៀត នាងខឹង​ក៏​បោះ​នុំ​បុ័ង​នោះ​ចោល​ទៅ តែ​ស្រាប់​តែ​​អ្នក​លក់​រើស​យក​នុំ​បុ័ង​មក​គប់​ក្បាល​នាង ហើយ​យក​ដប​ទឹក​សុទ្ធគប់​នាង​ទៀត មិន​តែ​ប៉ុណ្ណោះ​មាន​បក្ខ​ពួក​អ្នក​លក់​បី​នាក់​ទៀត​មក​ព្រួត​វាយ​នាង​​ ក្នុង​នោះ​មាន​ស្រី​៣នាក់​ប្រុស​ម្នាក់​។​​

    នាង​បន្តទៀត​ថា នាង​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឪពុក​អោយ​ជួយ​ទំ​នាក់​ទំ​នង​ទៅ​ប៉ូលីស ព្រោះ​នាង​មិន​មាន​ស្គាល់​អ្នក​ណា​ទៅ​ខេត្ត​សៀម​រាប​នេះទេ។ មួយ​ស្របក់​ក្រោយ​មក​ប៉ូលីស​បាន​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​នាំ​ទាំង​នាង​ និង​ជន​ដៃ​ដល់ទៅ​សាក​សួរ​បំ​ភ្លឺនៅ​ប៉ុស្តិ៍រដ្ឋ​បាល​សង្កាត់​ស្លក្រាម។ បន្ទាប់​ពី​បំ​ភ្លឺ​រួច​នាង​បាន​សុំ​ប៉ូ​លីស​ត្រ​ឡប់​ទៅ​មើល​កូន​នៅ​ឯ​មន្ទីរ​ពេទ្យ​ ព្រោះ​នាង​បាន​ផ្ញើ​កូន​ជា​មួយ​អ្នក​សំរាប​នៅ​មន្ទីរ​ពេទ្យ​គ្រែ​នៅ​ក្បែរ​គ្នា ហើយ​មុន​ចេញ​ទៅ​នាង​បាន​លួច​សួរទៅ​លោក​ប៉ូលីស​ថា តើ​អ្នក​វាយ​ខ្ញុំ​ត្រូវ​ជាប់​ឃុំ​ឬ​យ៉ាង​ណា? ប៉ូលីស​ឆ្លើយ​ថា មិន​អាច​ដាក់​ឃុំ​គេ​បាន​ទេ គេ​មាន​អ្ន​ក​មក​ធានា ចំ​ណែង​ឯ២នាក់​ទៀត​គេច​បាត់​រក​មិន​ឃើញ។

    មីង អៀន-ស៊ីយ៉ាត អាយុ​៤៨​ឆ្នាំ​មាន​មុខ​របរ​ជា​អ្នក​លក់​ដូរ​បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល​នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប ដែល​ជា​អ្នក​បង្ក​ហេតុ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី​០៦​នេះ​ថា អ្នក​ទិញ​នុំបុ័ង​ខាង​លើ​សុំ​អោយ​គាត់​ដាក់​ប័រ​អោយ​ច្រើន​ គាត់​សួរ​ទៅ​វិញ​ថា ដាក់​ប៉ុន្មាន? គេ​ថា​ដាក់​ប៉ុន្មាន​ដាក់​ទៅ​ គាត់​មិន​ដឹង​ដាក់​ប៉ុន្មាន ក៏ដាក់​តែ​ធម្មតា​ហើយ​យក​តំលៃ​តែ​២​ពាន់​រៀល​ធម្មតា។ អ្នក​ទិញ​ក៏​យក​នុំ​បុ័ង​បោក​ចោល​ហាក់​ឌឺ​ដង​អោយ​គាត់​ជា​មនុស្ស​ចាស់​គាត់​ខឹង​ទប់​ចិត្ត​មិន​បាន​ក៏​រើស​នុំ​បុ័ង​បោះ​ទៅ​លើ​នាង(ស-និមល)។ មីង​ស៊ី​យ៉ាត​បន្ត​ថា នាង​ស-និមល ជេរ​គាត់​ថា មី​កញ្ចាស់​នេះ​ខ្លាំ​ងតើ គាត់​រត​ទៅ​ចង្អុល​ក្បាល​នាង​ នាង​ក៏ចាប់​ទាញ​អាវ​គាត់​ឡើង​រហែក​ដាច់​ឡេវ គាត់​ក៏​បោច​សក់​នាង​រួច​នាង​ក៏ប្រ​តាយ​ប្រ​តប់​ជា​មួយ​គាត់​។ មីង​ស៊ីយ៉ាត​បន្ត​ថា នាង​និមល​បាន​ចោទថា គាត់​មាន​គ្នា​៤​នាក់​ទៅ​វាយ​នាង ក្នុង​នោះ​ម្នាក់​ជា​ក្មួយ​របស់​គាត់​មក​ជួយ​ឃាត់ ឯ២​នាក់​ទៀត​អ្នក​មក​ទិញ​នុំ​បុ័ង​គេ​ជួយ​ឃាត់​ដែរ។ មីង​ស៊ីយ៉ាត​បន្ថែម​ថា គាត់​មិន​បាន​វាយ​នាង​និមល​បែក​ក្បាល​ហូរ​ឈាម​អីទេ គ្រាន់​តែ​គប់​និង​នុំ​បុ័ង​ ហើយ​បោច​សក់​តែ​ប៉ុណ្ណោះ។

    នាង សុខ-ស្រីពៅ មាន​អាយុ​២៣​ឆ្នាំ មុខ​របរលក់​ដូរ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​អាស័យ​ដ្ឋាន​ដូច​គ្នា​ជា​មួយ​មីង​ស៊ី​យ៉ាត​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ដូច​គ្នាថា ហេតុ​ការណ៍​គឺ​ដូច​មីង​របស់​នាង​និយាយ​ទាំង​អស់ ហើយ​នាង​មិ​ន​បាន​វាយ​នាង​និមល​ទេ គឺ​នៅ​ពេល​នាង​ឃើញ​មីង​នាង​ និង​និមល​ឈ្លោះ​ប្រ​វាយ​ប្រ​តប់​គ្នា នាង​បាន​ទៅ​ចាប់​ទាញ នាង​និមល​ ចេញ​មិនអោយ​ប្រ​វាយ​ប្រ​តប់​ជា​មួយ​មីង​នាងតែ​ប៉ុណ្ណោះ។ ស្រី​ពៅ​បាន​បន្ថែម​ថា ២នាក់​ទៀត​ជា​អ្នក​មក​ពិសារ​នុំ​បុ័ង​មិន​មែន​ក្រុម​បង​ប្អូន​នាង​ទេ គេ​គ្រាន់​តែ​ជួយ​ឃាត់រួច​ក៏មិន​ដឹង​ទៅ​ណា​បាត់។

    លោក អ៊ំ-ពិសិដ្ឋ មន្រ្តី​ប៉ូលីស​ប៉ុស្តិ៍​ស្ល​ក្រាម​ទទួល​បន្ទុក​សាក​​សួរ​បំភ្លឺ​សំនុំ​រឿង​ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មានយើង​នៅ​ប៉ុស្តិ៍​ខាងលើ​ថា ភាគ្គី​ទាំង​សង​ខាង​ជជេក​យក​ឈ្នះ​​រៀង​ខ្លួនចចារ​គ្នា​មិន​ត្រូវ។ លោក​បន្ថែម​ថា ជន​រង​គ្រោះ​ប្តឹង​សុំ​សង​ការ​ខូច​ខាត​និង​ជំនឺចិត្ត​២​ពាន់​ដុល្លារអាមេរីក​ ឯភាគ្គី​អ្នក​បង្ក​ហេតុ​ថា មិន​ព្រម​អោយ​សូម្បី​១សេន ព្រោះ​នាង​និមល​បាន​ជេរគាត់​ជា​មនុស្ស​ចាស់​ហើយ​បាន​ទាញ​អាវ​គាត់​ឡើង​រហែក​ទៀត​ផង។ លោក​ប៉ូ​លីស​បន្ថែម​ថា មីង​ស៊ី​យ៉ាត បាន​ឆ្លើយ​ថា ពិត​ជា​បាន​បោច​សក់​នាង​មែន​ ដោយ​សា​តែ​នាង​គប់​នុំបុ័ង​ចោល​ឌឺ​លើ​ទឹក​ដី​របស់​គាត់​លក់​ដូរ។

    លោក ញឹក-សុផល មេប៉ុស្តិ៍​ស្លក្រាម់​បាន​ប្រាប់​នៅ​រសៀល​ដដែល​ថា លោក​អោយ​កូន​ចៅ​ទៅ​គូស​ប្លង់​បន្ថែម និង​សាក​សួរ​អ្នក​បាន​ឃើញ​ហេតុ​ការណ៍​ដើម្បី​អោយ​ដំ​ណើរ​រឿង​ច្បាស់​លាស់​ជាង​នេះ ព្រោះ​ឥឡូវ​ភាគ្គី​សង​ខាង​ប្រ​កែក​យក​ឈ្នះ​រៀង​ខ្លួន។ លោក​បន្ថែមថា បើ​ចចារ​គ្នា​មិន​ត្រូវ​មាន​តែ​បញ្ជូន​សំ​ណុំ​រឿង​ទៅ​លើ​ទៀត​តែ​ម៉ុណ្ណោះ។

    ស-និមល​ ជា​ជន​រង​គ្រោះ​សូម​អំ ពាវ​នាវ​ដល់​សមត្ថ​កិច្ច​ខាង​លើ​មេត្តា​ជួយ​ផ្តល់​យុ​ត្តិ​ធម៌​ដល់​រូប​នាង​ព្រោះ​ នាង​ត្រូវ​បាន​គេ​ព្រួត​វាយ​លើ​រូប​នាង​ដល់​ទៅ​៤នាក់​ រួច​ឆ្លើយ​មិន​ទទួល​ខុស​ត្រូវ​បែបនេះទៅ​វិញ។

    ស-និមល បាន​ប្រាប់​បន្ថែម​នៅ​រសៀល​ថ្ងៃទី​៦​នេះ​ថា កាល​ពី​យប់​កើត​ហេតុ​ភ្លាម​ៗ​ប៉ូលីស​មិន​បាន​ទាម​ទា​អោយ​នាង​បង្ហាញ​សាក្សី និង​ស្លាក​ស្នាម​ទេ តែ​ដល់​រសៀល​​ថ្ងៃនេះ​ទើប​ អោយ​នាង​រក​សាក្សី រក​របួស​ស្នាម តើ​នាង​ទៅ​រក​សាក្សី​ឯណាទៅ​ បើ​រំ​ល​ង​ទៅ​១យប់​និង​កន្លះ​ថ្ងៃទៅ​ហើយ ម្យ៉ាង​ទៀត​នាង​ជា​អ្នក​នៅ​ស្រុក​ឆ្ងាយទៀត គ្មាន​​​ស្គាត់​អ្នក​ណាម្នាក់នៅ​សៀម​រាប​នេះ​ទេ ហើយ​ស្នាម​លើ​ផ្ទៃមុខ​ក៏រលុប​បាត់អស់ ឯសក់​ក្បាល​ដែល​គេ​បោច​ក៏សិត​ឡើង​ស្អាត​ទៅ​ហើយ ឱ!​ព្រះ​អើយ​នេះ​ឬកម្ពុជា​៕ ដោយ​៖ ផ្លុង-រ៉េត​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន766ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន644ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន666ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន372ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន631ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន6924ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1462ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន722ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន692ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន2247ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចម្រៀងបទ ជួយថែព្រៃឈើខ្មែរPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាបល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
    ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយមេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2575នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31223នាក់
    ខែនេះ    198301នាក់
    ឆ្នាំនេះ   3273792នាក់
    សរុប   33940038នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:26