ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​

ដោយៈ ខេត្តកំពុងស្ពឺ ថ្ងៃទី 12 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 05:17 នាទី ចំនួនអានៈ 1316

ក​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៣​បាន​រអ៊ូរទាំ​ពី​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ មួយ​កន្លែង​ ទើប​និង​បង្កើត​ថ្មីៗ​នៅ​ចំណុច​ ភូមិ​ព្រែក​ស្រ​ឡែ​ង​ ឃុំ​ទួល​អំពិល​ ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ​កំពុង​តែ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​ប្រជាពលរដ្ឋ​ ចំពោះ​សកម្មភាព​ពុក​រលួយ​ ដូច​ជា​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ ស្លាក​លេខ​រថយន្ត​ ដោយ​និយម​បក្ខពួក​ ឲ្យ​មាន​លក់​លេខ​ល្អៗ​ ដូច​ជា​ លេខ​កា​រ៉េ​ លេខ​សាម​ ជាដើម​ កំណត់​តម្លៃ​យ៉ាង​ខ្ពស់​។​

​លោក ហ៊ុន​ សែន​ បាន​ព្រមាន​ធ្ងន់ៗ​អំពី​ករណី​រថយន្ត​ដឹក​លើស​ទម្ងន់​ ។​ ប៉ុន្តែ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​កំពុង​ធ្វើ​សកម្មភាព​បំពាន​ទៅ​ នឹង​សេចក្តី​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ ។​ នោះ​គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ ខេត្តកំពង់ស្ពឺ​ដែល​កំពុង​កាក់កប​សំបើម​ដោយ​មិន​ខ្វល់​អំពី​ការ​ហិនហោច​ រលំរលាយ​ផ្លូវ​នោះ​ឡើយ​ ។​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​កំពុង ​តែ​ឃុបឃិត​ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​ ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ ផ្ទុក​លើស​ទម្ងន់​បើក​ឆ្លងកាត់​ យ៉ាង​អនាធិបតេយ្យ​ ដោយ​មិន​ខ្វល់​ពី​ការ​ខូចខាត​ស្រុត​ប្រេះស្រាំ​ផ្លូវជាតិ​ ដែល​ទើប​និង​កសាង​រួចរាល់​ថ្មីៗ​នោះ​ទេ​។​ បើ​ទោះបីជា​ផ្ទុក​លើស​ទម្ងន់​ ខុស​លក្ខណៈ​បច្ចេកទេស​ក៏​ដោយ​ ឲ្យ​តែ​ក្រុម​ឈ្មួញ​ចូល​បង់លុយ​ ទៅ​តាម​ការ​កំណត់​ ឲ្យ​មន្ត្រី​សាធារណការ​ ដែល​ប្រចាំ​នៅ​ទីតាំង​ ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ គឺ​ចប់​សព្វគ្រប់​ទៅ​ហើយ​ ចង់​រថយន្ត​ដឹក​ទំនិញ​ បំផ្លាញ​ផ្លូវជាតិ​លេខ​៣​ ឲ្យ​បាក់​ស្រុត​ប្រេះស្រាំ​បែប​ណា​ ក៏​លោក​ កាន់​ ឆាយ​ហុង​ មិន​ដែល​ខ្វល់​អ្វី​ឡើយ​ គិតតែ​រឿង​ប្រមូល​លុយ​យក​ទៅ​ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​។​

ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត​ឃើញ​រថយន្ត​ ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​ បើក​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត​ នៅ​ក្នុងស្រុក​បរ​សេដ្ឋ​បន្តកន្ទុយ​គ្នា​ ដូចដែល​ប្រជាពលរដ្ឋ​បាន​អះអាង​ថា​ ការ​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​ និង​ស្របច្បាប់​ដែល​សុទ្ធតែ​ ផ្ទុក​លើស​ទម្ងន់​របស់​ក្រុម​ឈ្មួញ​ធំៗ​ បាន​ធ្វើ​ឡើង​នៅ​ពេល​យប់​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន1877ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន1647ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1380ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន2236ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1381ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន778ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1467ដង នឹកសង្សាចាស់   អាន1697ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន1859ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1689ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20599នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    167083នាក់
ខែនេះ    550363នាក់
ឆ្នាំនេះ   1932595នាក់
សរុប   51292521នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 16:24