ព័ត៌មានក្ដៅ

    រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយ នឹងបក្ខពួ

    ដោយៈ ភ្នំពេញ ថ្ងៃទី 12 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 667

    មាន​មន្រ្តី​រាជ​ការ​បាន​នាំ​គ្នា​ខ្សឹប​ខ្សៀវ​ចេញ​ពី​ក្រសួង​សាធារ​ណការ​ឲ្យ​ដឹង​ថា ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ មាន​ការ​ទាក់​ទិន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​​​ការ​​បែង​​ចែក​​​ផល​​ប្រ​យោ​ជ​ន៍ ​ឬ​​​ប្រាក់​​រង្វាន់​​​លើក​​​ទឹក​​ចិ​ត្ដ ​ដែល​​បាន​មក​ពី​​ការ​ផ្ដល់​​សេវា​សាធារណៈ ​មិន​​ត្រូវ​បាន​​បែង​ចែក​ ឱ្យ​មាន​​សមភាព ​ក្នុង​ចំណោម​​មន្ត្រី​​ពាក់​ព័ន្ធ​​នោះ​ទេ​ គឺ​​មាន​តែ​​រដ្ឋ​មន្ដ្រី ​កូន​ប្រសារ​​រដ្ឋ​មន្ដ្រី​ និង​​មន្ត្រី​​ជំនិត​ ២-៣ ​នាក់​​ប៉ុណ្ណោះ ​ដែល​​អាច​​ទទួល​បាន​​ផល​ ពី​​លុយ​ខ្មៅ​​ទាំង​អស់​នោះ ​មន្ត្រី​​ដទៃ​​គ្មាន​​សិទ្ធិ​​ដឹង​ឮ ​និង​​សួរ​នាំ​​នោះ​ទេ​​។​

    ប្រភពខាងលើនេះបាន​លើកឡើងទៀតថា អំពី​ភាពមិនប្រក្រតី នៅក្នុង​ក្រសួង​សាធារណការ ដូចជា​បញ្ហា​ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់​សេវាសាធារណៈ ឆ្នាំ​២០១៣ មិនបាន​យក​មក​បែងចែក ជាទូទៅ​ទេ គឺ​មានតែ​រដ្ឋមន្ដ្រី កូនប្រសារ​រដ្ឋមន្ដ្រី និង​មន្ត្រី​ជំនិត ២-៣ នាក់​ប៉ុណ្ណោះ ដែល​ទទួលបាន​ផល​ទាំងអស់នោះ ។ សម្រាប់​តារាង បែងចែក​ថវិកា​ទទួល​បាន ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ​ការផ្ដល់សេវា សាធារណៈ​ឆ្នាំ​២០១៤ លើក​ទី​១ និង​លើក​ទី​២ គ្មាន​តម្លាភាព ដោយ​មិនបាន​ឆ្លង កាត់​ការឯកភាព ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ក្រសួង ឱ្យបាន​ទូលំទូលាយ មានការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា តែ​២-៣ នាក់​ប៉ុណ្ណោះ ដូច​មានកំណត់ តាម​ទំហំ​ទឹកប្រាក់ ក្នុង​តារាង លេខ​រៀង​ទី​១, ៣, ៤ និង​៥​។​

    ​មានការ​បញ្ជាក់​ផងដែរ​ថា ទឹកប្រាក់​ចំណែក របស់​រដ្ឋមន្ដ្រី ស្រូបទឹក​ប្រាក់ លើសលប់​អស់ ៩​ភាគរយ ត្រូវជា ១៣.៥០០.០០០ រៀល​នៃ​ចំនួន​ទឹកប្រាក់ សរុប ១៥០,​០០០,០០០ រៀល ។ ទឹកប្រាក់​ជា​ចំណែក របស់​រដ្ឋលេខាធិការ ពិនិត្យឃើញ​លេចធ្លោ​តែ ៣ រូប ដែលជា​អ្នក​ជំនិត រដ្ឋមន្ដ្រី ដោយឡែក​រដ្ឋលេខាធិកា​រ ៤ រូប​ទៀត បាន​ចំណែក​ទាប​ជាង ក្នុង​ចំនួន​យ៉ាងច្រើន ពោលគឺ​រដ្ឋលេខាធិការ មាន​ប្រភេទ ៥.៣៣ ភាគរយ​, ៣.៣៣ ភាគរយ និង ១.៣៣ ភាគរយ ។ ចំពោះ​ទឹកប្រាក់​ជា​ចំ​ណែក របស់​អនុរដ្ឋលេខាធិការ ១០ រូប ទទួលបាន​តិចជាង ថ្នាក់​អគ្គនាយក អគ្គនាយករង​រដ្ឋបាល ចំនួន ៤ រូប ទទួលបាន ១.០៨២ ភាគរយ​ក្នុង​ម្នាក់ ។​

    ​ដោយឡែក ទឹកប្រាក់​ជា​ចំណែក របស់​នាយកដ្ឋាន គណនេយ្យ​ហិរញ្ញវត្ថុ មាន​បរិមាណ ធំ​ហួសប្រមាណ​គឺ ៩.៣៣ ភាគរយ​ស្មើ ១៤.០០០.០០០ រៀល លើសពី​ចំណែក របស់​អង្គភាព​ដទៃ ហើយ​ទន្ទឹមនឹងនេះ នាយកដ្ឋាន​គណនេយ្យ​ហិរញ្ញវត្ថុ ជា​មុខសញ្ញា​មួយ មាន​ចំណូល​ក្រោម​តុ ពី​គ្រប់​មុខព្រួញ​ទាំងអស់​ក្នុង​ក្រសួង ។ ពាក់ព័ន្ធ​នឹង​ការដក​ទុក សម្រាប់​រាល់​ការចំណាយ​ផ្សេងៗ ច្រើន​លើសលប់​ពេក ៤៩.០០០.០០០ រៀល ដែល​ទីបំផុត​មួយផ្នែកធំ នៃ​ទឹកប្រាក់​នេះ​បាន​ធ្លាក់ ទៅលើ​តែ​បក្ខពួក ៣-៤ នាក់​ខាងលើ ដដែល​ជា​ដដែល ។​

    ​លិខិត​បាន​រំលឹក​ទៀតថា ស្ដែង​ចេញពី​ការបែងចែក ទឹកប្រាក់​រង្វាន់​លើក​ទឹក​ចិ​ត្ដ ការផ្ដល់សេវា សាធារណៈ កន្លងមកនេះ អាច​បញ្ជាក់បាន​ថា មានការ​បែងចែក​ជាប​ក្ខ​ពួក យ៉ាង​ដាច់ស្រឡះ ដោយ​រា​ប់ប​ញ្ជូ​ល សាច់​បង្កើត សាច់​ឆ្ងាយ និង​សាច់​ដទៃ​។ ក្រុម​រដ្ឋលេខាធិការ ៣-៤ នាក់ និង​ក្រុម​អនុរដ្ឋលេខាធិការ ៥-៦ នាក់ ត្រូវបាន​ចាត់ទុកជា​សាច់​ដទៃ ដោយ​ប្រធាន​ស្ថាប័ន មិនបាន​យក​ចិ​ត្ដ​ទុកដាក់ និង​មិនបាន​បែងចែក​ការងារ ឱ្យ​សមស្រប​តាំងពី​អាណ​ត្ដិ​ទី​៤ រហូតមកដល់ អាណ​ត្ដិ​ទី​៥ ក៏​រឿងរ៉ាវ​ចេះតែ​បន្ត កើតមាន​ដដែលៗ​។ សរុបមក ក្រុម​ទាំង ២​ខាងលើនេះ មានការ​ឈឺចាប់​ហួស​ពី​ការ​ស្មាន ដោយ​ខ្សត់​ទាំង​ការងារ ខ្សត់​ទាំង​ផល​កម្រៃ​ស្របច្បាប់​ផ្សេងៗ រាប់ទាំង​កម្រៃ​សេវា សាធារណៈ ជាដើម ។

    ​ជាគោលការណ៍​កម្រៃ ដែល​បានមក ពី​សេវាសាធារណៈ គប្បី​បែងចែក​សម្រាប់ ថ្នាក់ដឹកនាំ តាម​ឋានានុក្រម ឲ្យ​បាន​ស្មើរ​គ្នាៗ រាប់​ចាប់ពី​រដ្ឋមន្ដ្រី រហូតដល់​ថ្នាក់​នា​យកដ្ឋាន លើកលែងតែ​អង្គភាព ដែល​រក​ចំណូល​ផ្ទាល់ ត្រូវ​ទទួលបាន​លើស អង្គភាព​គ្មាន​ចំណូល​។ នេះ​ជា​កម្រៃ ស្របច្បាប់ ដឹងឮ​និង​ឃើញ​ទាំងអស់គ្នា ក្រុម​របស់​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហ៊ាន​កេង​ពន្លើស មិន​ខ្មាសអៀន យ៉ាងនេះ​ទៅហើយ ទម្រាំ​តែ​កម្រៃ​មិន​ស្របច្បាប់ ច្រើន​រាប់មិនអស់​នោះ ច្បាស់​ជា​ថ្នាក់ក្រោម ដែល​សុទ្ធ​តែជា​សាច់​ដទៃ មិនដែល​បានទទួល មួយ​សេន​ណា​ឡើយ ។​

    ​មន្ដ្រី​បុគ្គលិក​តូចតាច ក្នុង​ក្រសួង​សាធារណការ បាន​ចំអក​ថា ប្រធាន​ស្ថាប័ន​បច្ចុប្បន្ន មិន​ស័ក្ដិ​សមជា​ថ្នាក់ដឹកនាំ ប្រកបដោយ​សុភ​វិនិច្ឆ័យ មានការ​ត្រិះរិះ​ពិចារណា គិតគូ​ពី​ជីវភាព​ថ្នាក់ក្រោម និង​បែងចែក​ការងារ ដោយ​សមធម៌​នោះទេ សូម្បី​ថ្នាក់ដឹកនាំ ជា​អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ​មួយចំនួនធំ ត្រូវគេ​ធីប​ចោល​មិន​ប្រើ មិន​ផ្ដល់​ការងារ​ឱ្យធ្វើ ។ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយក្រុម​តូច និង​អគ្គនាយក​មួយរូប ដែល​បាន​រាប់​ថា ជា​សាច់​បង្កើត​មានការ​ងារ និង​គម្រោង​កាន់​រាប់​មិន​អស់ ប្រើ​រថយន្ដ​រដ្ឋ​ក្នុង​ម្នាក់ៗ ៣-៤ គ្រឿង ខណៈដែល​មន្ត្រី​ជា​សាច់​ដទៃ សឹងតែ​មិនមាន​របប​រថយន្ត ប្រើប្រាស់​ផង​ទេ​។​

    ​ផលវិបាក​មួយទៀត​នោះ នៅពេល​រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ឱ្យ​ថ្នាក់ដឹកនាំ ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើង​ទៅ ជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​គ្រប់ ខេត្ដ​-​រាជធានី ដើម្បី​តាមដាន​ត្រួតពិនិត្យ គោលនយោបាយ របស់​រាជរដ្ឋាភិបាល អាណ​ត្ដិ​ទី​៥  ប្រធាន​ស្ថាប័ន​មិន​បង្ក លក្ខណៈ​ងាយស្រួល​នោះទេ ពោលគឺ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មួយចំនួនធំ ដែល​មិនមាន​លទ្ធភាព ឬ​មិនមាន​គម្រោង​កាន់ គ្មាន​ចំណូល កំពុង​ជួប​ការពិបាក សម្រាប់​ការ​អនុវត្ដ​ការងារ ព្រោះ​ក្រសួង​មិន​ដោះ​ស្រាយ ផ្ដល់​ថវិកា​សោហ៊ុយ ចំណាយ​ស្នាក់នៅ ហូបចុក ឱ្យ​ឡើយ ដោយឡែក ប្រេងឥន្ធនៈ​មួយ​មុខ​ប៉ុណ្ណោះ ដែល​ក្រសួង​ទទួលបន្ទុក​ដោះស្រាយ ខុសពី​ការ​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​លើកឡើងថា រាល់​ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​ក្រសួង​ស្ថាប័ន សាមី​។

    ​មានការ​វាយតម្លៃថា បើ​របៀប​គ្រប់គ្រង នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅតែ​រក្សា​ស្ថានភាព ដូច​បច្ចុប្បន្ននេះ​ទៀត យុទ្ធសាស្ដ្រ​កែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី​៥ ច្បាស់​ជា​មិនអាច​ទទួលបាន ជោគជ័យ​នោះឡើយ ។ ដូច្នេះហើយ​បានជា​មន្ត្រី​ដែល​គ្មាន​ខ្សែ​ទុយោ បាន​សំណូមពរ ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ពិចារណា​រៀបចំ ការគ្រប់គ្រង​នៅ ក្រសួង សាធារណការ​និង​ដឹកជញ្ជូន ឡើងវិញ​ផង និង​ចាត់​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច មក​អង្កេត​ស្រាវជ្រាវ​ស្រង់​មតិ មន្ដ្រី​បុគ្គលិក និង​បាតុភាព​ដែល​កំពុង​កើតមាន ពាក់ព័ន្ធ​បញ្ហា​ពុករលួយ ប្រកាន់​បក្ខពួកនិយម ដើម្បី​មាន​មូលដ្ឋាន វាយតម្លៃ​និង​ចាត់វិធានការ កែទម្រង់​ឲ្យ​បាន​ទាន់​ពេលវេលា​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន822ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1067ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន686ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន718ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន803ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន239ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន688ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2038ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន829ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន756ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2654នាក់
    ម្សិលមិញ    9605នាក់
    សប្ដាហ៍នេះ    21129នាក់
    ខែនេះ    207899នាក់
    ឆ្នាំនេះ   1806135នាក់
    សរុប   32472381នាក់
    ថ្ងៃទី 22 ខែ 05 ឆ្នាំ 2019 ម៉ោង 12:17